Khmernote
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនធំៗចំនួន ៣ ចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា រួមមាន វិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ នេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ រួមមានក្រុមហ៊ុន Management Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures

    April 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦

    April 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូគិតត្រឹមក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៤នេះ មានទឹកប្រាក់សរុបជាង ១០០ ៨៣៧ ៦៨៩ ដុល្លារ ដែលក្នុងនោះប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ១០០ ៤៨១ ៩៩៥ដុល្លារ និងប្រាក់ចំណូល ពីការនាំចេញឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន៣៥៥ ៦៩៤ដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្ត។ ប្រភពដដែលបានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ចំណូលការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូប្រចាំខែមីនា ឆ្នាំ២០២៤កន្លងមកនេះដែរ

    April 26, 2024
  • សេដ្ឋកិច្ច

    កម្ពុជា បាននាំចេញត្រីងៀតខ្មែរជាផ្លូវការលើកដំបូងក្នុងចំនួន ៤.៧តោន ទៅកាន់ប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈការផុសនៅលើផេកផ្លូវការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អ្នកស្រី ស៊ឹម សេរីរ័ត្ន Sereirath Sim ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា

    April 26, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។ យោងតាមសេចចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃដំណើររបស់ឯកឧត្តមប្រធានរដ្ឋ បានឲ្យដឹងថា កម្ពុជា-ឡាវ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំង សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ។ ចំណែកឯវិស័យសន្តិសុខ

    April 26, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន SNKRP កំពុងជ្រើសរើសកម្លាំងពលកម្មចូលបំពេញការងារជាច្រើនផ្នែក។ (រូបតំណាង) NEA បានធ្វើការបញ្ជាក់នៅលើគេហទំព័រផ្លូវការថា ក្រុមហ៊ុនខាងលើត្រូវការកម្លាំងពលកម្មចូលបំពេញការងារជាច្រើនផ្នែកដូចជា៖ វិស្វករសំណង់ស៊ីវិល ,អ្នកគ្របគ្រងគម្រោង និងអ្នកគ្រប់គ្រងការដ្ឋាន ,ប្រធានក្រុមគណនេយ្យករ និងជាងអគ្គិសនី។ ដូច្នេះ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណ TVET Park មហាវិថីសហព័ន្ធរុស្ស៊ី

    April 26, 2024
  • សេដ្ឋកិច្ច

    វៀតណាម បានវ៉ាដាច់ប្រទេសឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់សិង្ហបុរីក្នុងលក្ខខណ្ឌតម្លៃជាលើកដំបូង ជាមួយនឹងចំណែកទីផ្សារ ៣២% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បើតាមសហគ្រាសសិង្ហបុរី បានឱ្យដឹងថា ការនាំចូលសរុបរបស់សិង្ហបុរីមានតម្លៃជិត ១១២,៩លានដុល្លារសិង្ហបុរី (៨២,៩លានដុល្លារ) កើនឡើង ២៣,៨៦% នៅត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះប្រទេសវៀតណាមមានចំណែក ៣៦,១៥លានដុល្លារសិង្ហបុរី កើនឡើង ៨០,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសឥណ្ឌាមាន ៣៣,៦៣លានដុល្លារសិង្ហបុរី និងថៃ ៣៣,១៦លានដុល្លារសិង្ហបុរី។ គួរបញ្ជាក់ផងដែរថា អង្ករវៀតណាមបានក្លាយជាអង្ករពេញនិយមនៅក្នុងប្រទេសសិង្ហបុរី ដោយសារភាពសម្បូរបែបរបស់អង្ករ

    April 25, 2024
  • សេដ្ឋកិច្ច

    ខេត្ត ហឺណាន របស់ប្រទេសចិន គាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន ក្នុងនោះខេត្តក៏ផ្ដោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម ២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការផុសនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម

    April 25, 2024
  • Boostrong

    ក្រោយភ្លៀងមេឃស្រឡះ ប្អូនប្រុស ផល្លី ក្រោយសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មិនទាន់បាត់ខូចចិត្តរឿងបែកសង្សារផង ឥឡូវគាស់ប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ដូចជប់ជីវិតថ្មី។ អបអរសាទរប្អូនប្រុស ខុម ផល្លី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៥៦ បច្ចុប្បន្នរស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសម្ដីប្អូនប្រុស បានឱ្យដឹងថា ក្រោយពីសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មេឃក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង គាស់ឃើញរូបឡានភ្លាម លោតផង ស្រែកផង ផ្អើលអស់អ្នកធ្វើការជាមួយគ្នា ហើយឈប់ខូចចិត្តបន្តទៀត ទោះបែកសង្សារ មិនទាន់រកបានសង្សារថ្មីពិតមែន

    April 25, 2024
  • សេដ្ឋកិច្ច

    នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិនៅកម្ពុជា។ លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរ អំពីគម្រោងគោះទ្វារវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដោយផ្ទាល់ ទៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិន ដែលគ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រលើការកសាងសមត្ថភាព ពិសេស ជូនមន្ត្រីក្រោមក្រមខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឆ្លៀតពេលក្នុងឱកាសនេះ

    April 25, 2024