- Khmernote
- សេដ្ឋកិច្ច
ប្រទេសម៉ាឡេស៊ី សំណូមពរឱ្យប្រទេសកម្ពុជាផលិត អង្ករផ្ការំដួល និង សែនក្រអូប បានកាន់តែច្រើនថែមទៀតដោយបានសន្យាថានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ។ បើតាមការបង្ហោះរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការសំណូមពររបស់ភាគីម៉ាឡេស៊ីខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩
May 1, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ខេត្តសៀមរាប ជាទីកន្លែង ដែលលោកពេញចិត្តបំផុត។ ការលើកឡើងរបស់ឯកឧត្តមបែបនេះបានធ្វើឡើងនៅ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម Murphy បានថ្លែងថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃបេសកកម្មជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកនៅកម្ពុជារបស់ឯកឧត្តម។ អ្វីដែលឯកឧត្តមចងចាំបំផុត គឺនៅខេត្តសៀមរាប ពីព្រោះនៅទីនេះឯកឧត្តមបានចូលរួមធ្វើសកម្មភាពការងារ កម្សាន្តមួយចំនួន ដូចជា ពាក់ព័ន្ធ ការងារអភិរក្សប្រាសាទ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុននៅអង្គរវត្ត ការទស្សនាការ សម្តែង សិល្បៈរបស់អង្គការហ្វាពន្លឺសិល្បៈ
April 30, 2024 - សេដ្ឋកិច្ច
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នា២០២៤ នេះ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៤៩ ១២០កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៣៤៧៦១ ,សេវាកម្មចំនួន ៤៤៦៧ និងកសិកម្មចំនួន ៩៨៩២។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕
April 30, 2024 - សេដ្ឋកិច្ច
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ ក្រុមហ៊ុន ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នឹងផ្ដល់ឱកាសការងារចំនួន ៨០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម។ នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារជាច្រើនផ្នែកដូចជា ផ្នែកធនធានមនុស្ស ,ផ្នែកបញ្ជាទិញ ផ្នែករដ្ឋបាល ,ផ្នែកហិរញ្ញវត្ថុ ,ផ្នែកសេវាកម្ម IT ,ផ្នែកដឹកជញ្ជូន Shipping ,ផ្នែកផលិត ,ផ្នែកបច្ចេកទេសពិនិត្យផលិតផល
April 29, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។ លោកជំទាវបានសម្ដែងនូវក្តីរីករាយ
April 29, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុន Royal Railway Cambodia កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា រថភ្លើងល្បឿនលឿនជប៉ុន Kiha 183 Snow Heavy ដែលជាសមាជិកថ្មីរបស់ក្រុមហ៊ុន កំពុងស្ថិតក្នុងការជួសជុល និងកែលម្អបន្ថែម ត្រៀមដាក់បម្រើជូនបងប្អូនអ្នកដំណើរក្នុងពេលឆាប់ៗនេះ។ សូមរម្លឹកផងដែរថា Kiha 183 Snow Heavy ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅវេលាម៉ោង ១០ព្រឹក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ បន្ទាប់ពីក្រុមហ៊ុន Royal Railway Cambodia
April 29, 2024 - សេដ្ឋកិច្ច
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ។
April 29, 2024 - សេដ្ឋកិច្ច
ឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ាកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះបើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ បើមិនធ្វើព្រែកជីកទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីហ្សែន ដែលត្រូវគេផ្តាច់ក៏ផ្តាច់ គេចង់ឱ្យក៏ឱ្យ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ខ្ញុំសូមទូន្មានទៅប្រទេសមួយចំនួន ដែលចាប់យកបញ្ហាព្រែកជីកហ្វូណន-តេជោ ដើម្បីប្រឆាំងនឹងកម្ពុជាសូមបញ្ឈប់ទៅ។ ខ្ញុំគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង គឺផ្លូវជាតិលេខ៤១ របស់កម្ពុជា គឺជាផ្លូវអង្គឌួង ដែលធ្វើទៅកាន់មាត់សមុទ្រ ហើយព្រះអង្គក៏មានព្រះរាជតម្រិះជីកព្រែកជីកនេះដែរ ប៉ុន្តែធ្វើមិនបាន ឥឡូវដល់ជំនាន់យើងត្រូវតែធ្វើហើយ។ ខ្ញុំនិយាយដោយត្រង់បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំងអស់ដឹកចេញតាមទន្លេមេគង្គអត់រួចទេ
April 27, 2024 - សេដ្ឋកិច្ច
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសុំការគាំទ្រប្រជាជនកម្ពុជាគ្រប់រូប ឱ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណន-តេជោ ឱ្យលេចចេញជារូបរាងឡើង ខណៈគម្រោងព្រែកជីកហ្វូណន-តេជោ នេះ នឹងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនខ្មែរ។ បើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់លម្អិតផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បី តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ លក្ខណៈបច្ចេកទេសទូទៅរបស់ផ្លូវទឹក មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប
April 27, 2024 - សេដ្ឋកិច្ច
យោងតាមចុះផ្សាយរបស់ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដងថា រថភ្លើងល្បឿនលឿនជប៉ុន ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុន Royal Railway Cambodia បានធ្វើការផុសនៅលើផេកផ្លូវការរបស់ខ្លួន នាប៉ុន្មានម៉ោងមុន ដោយរូបភាពរថភ្លើងល្បឿនលឿនជប៉ុន អមជាមួយនឹងខ្លឹមសារថា «ស្វាគមន៍សមាជិកថ្មី😍 Kiha 183 Snow Heavy បានមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី 27 ខែមេសា ឆ្នាំ2024នេះ »។
April 27, 2024












