Khmernote
  • សេដ្ឋកិច្ច

    ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២

    May 7, 2024
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការជួលអចលនទ្រព្យតម្លៃក្រោម ៥០០ ០០០ (ប្រាំសែន) រៀល ត្រូវលើកលែងពន្ធលើថ្លៃឈ្នួលអលនទ្រព្យ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥៧ ដែលចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បាន បញ្ជាក់ថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួល អចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមអត្រា ១០(ដប់)% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ កម្មសិទ្ធិករ ឬសិទ្ធិវន្ត ឬអ្នកតំណាង ដែលមានសិទ្ធិ ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យជូនរដ្ឋបាលសារពើពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ ជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់

    May 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើគិតពីពេលចាប់ផ្ដើមដាក់ឱ្យដំណើការ «ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» CamDX នៅពាក់កណ្តាលឆ្នាំ ២០២០ មកដល់ដំណាច់ខែ មេសា ឆ្នាំ ២០២៤ នេះ, ក្រុមហ៊ុនចំនួន ៣៥,៧៥៥, ជាមួយនឹងទំហំដើមទុន ១០,៧៣ ប៊ីលានដុល្លារអាម៉េរិក, បានចុះបញ្ជី ដោយជោគជ័យ ក្នុងប្រព័ន្ធអេកូឡូស៊ីនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។

    May 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែឧសភាព ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន ១៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ បើតាមរបាយគម្រោងវិនិយោគនៅតាមបណ្ដារាជធានី-ខេត្ត ឃើញថា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងច្រើនជាងគេរហូតទៅដល់ ៧គម្រោង បន្ទាប់មកខេត្តស្វាយរៀងទទួលបាន ៦គម្រោង ខេត្តកណ្ដាល ៣គម្រោង ទីក្រុងភ្នំពេញ ៣គម្រោង ខេត្តព្រះសីហនុ

    May 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី០៦ ខែឧសភា នេះ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៤៤ ០០៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៣១៤០៣, ផ្នែកសេវាកម្មមានចំនួន ២៧៥៣ និងផ្នែកកសិកម្មមានចំនួន ៩៨៤៩។ ក្រសួងការងារ ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្មមានដូចជា៖ អ្នកបញ្ជាម៉ាស៊ីន ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម ,អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលគីមី ,កម្មករខ្ចប់វេចដោយដៃ ,អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ ច្រកដាក់ដប និងដាក់ផ្លាកសញ្ញា ,មន្រ្តីឥណទាន និងប្រាក់កម្ចី ,អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ ,អ្នកតម្លើងបរិក្ខារអគ្គិសនី

    May 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទីឥ៦ ឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤២១ ៣៧៩នាក់ កើន៤០.៩៣% និងទទួលបានចំណូល ១៩ ៩១៧ ៥៣៣ដុល្លារអាមេរិក កើនឡើង៤១.៩៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៤ខែ

    May 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ម្រេចខ្មៅចំនួន ៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ប្រទេសចិន កាលពីថ្ងៃទី១០ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២កុងតៃន័រ។ សូមជម្រាបជូនថា ម្រេច គឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    May 6, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ (ទាំងស្រូវនិងអង្ករ) លេខរៀងទី៧ លើពិភពលោក នៅឆ្នាំ ២០២៣/២០២៤។ តាមរយៈការបង្ហោះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដោយឡែកនៅក្នុងរយ:ពេល៤ ខែឆ្នាំ ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ភាគរយ បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្នុងមួយឆ្នាំកម្ពុជាផលិតស្រូវបានជាង ១២លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។

    May 6, 2024
  • សេដ្ឋកិច្ច

    យោងតា​មការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសល់តែ ៣ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីព ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយនៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ។ លើសពីនេះទៅទៀត​ អ្នកចូលរួមក៏អាច ស្វែងយល់អំពីគន្លឹះសំខាន់ៗក្នុងការដាក់ពាក្យស្វែងរកការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងពីវាគ្មិនល្បីៗជាច្រើនផងដែរ។​ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ

    May 6, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។ បើគ្មានការប្រែប្រួលទេ គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ ឯកឧត្តម ខាន់ ម៉ាណេរ បានអោយដឹងថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។ មន្ត្រីបច្ចេកទេសពាក់ព័ន្ធ

    May 6, 2024