Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តកំពត បានប្តេជ្ញាថានឹងធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ទន្ទឹមនឹងនោះឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករ សូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។ ថ្លែងក្នុងពិធីកិច្ចប្រជុំរវាងរដ្ឋបាលខេត្តជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅសាលសន្និសិទបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។

    May 15, 2024
  • អចលនទ្រព្យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញអន្តរជាតិ កំពុងរួមគ្នាគិតអំពីការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីជាផ្នែកមួយកាត់បន្ថយការឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» បាននិងកំពុងដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP) ក្នុងគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអគារ។ គម្រោងនេះ មានដាក់បញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការ រចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង។ ក្នុងកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្តគម្រោង យុទ្ធសាស្ត្រ ប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ លោកស្រី Kim

    May 15, 2024
  • Boostrong

    ទីបំផុត ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើប នឹងបន្តបេសកកម្មស្វែងរកអ្នកខ្លាំងបីស្រ្តីយូរជាងគេតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស ហើយទីតាំងប្រកួតមុនគេ គឺនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥រសៀលតទៅ។ ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី ជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីដំបូងគេ បំបែកកំណត់ត្រាពិភពលោក លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេ និងជាមហាព្រឹត្តិការណ៍តែ១គត់ ធ្វើឱ្យបុរសបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី បង្កើនចំណងភក្ដីក្នុងគ្រួសារកាន់តែរឹងមាំ និងបង្ហាញភាពកតញ្ញូចំពោះអ្នកមានគុណ។ លើសពីនេះ ប៊ូសស្រ្តងធ្លាប់ផ្ដល់រង្វាន់ជាច្រើនដល់ជ័យលាភី រួមមានឡានថ្មីខ្លាញ់គោ ម៉ូតូថ្មី និងទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ធ្វើឱ្យល្បីល្បាញទូទាំងប្រទេស។ ដូច្នេះបងប្អូនតាមបណ្ដាខេត្តក្រុងត្រៀមខ្លួនចុះឈ្មោះប្រកួតបីស្រ្តីឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ជាពិសេសបងប្អូនអ្នកខេត្តត្បូងឃ្មុំ អាចចុះឈ្មោះឥឡូវនេះរហូតដល់ថ្ងៃទី១៩

    May 13, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។ ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី

    May 13, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនឯកជនមួយ មានបង្ហាញបំណងចង់បើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងសន្យាថា នឹងបើកឱ្យបាននៅពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្ម ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដោយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបំពេញទស្សនកិច្ចនៅផ្សារលក់ដុំទំនិញមួយកន្លែងមានឈ្មោះថាតាឡាតថៃ ដែលជាផ្សារធំជាងគេនៅទីក្រុងបាងកក មានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់

    May 13, 2024
  • សេដ្ឋកិច្ច

    លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មបានជំរុញឱ្យក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយកសិផលខ្មែរនៅប្រទេសកូរ៉េខាងត្បូង ឱ្យនាំចូល និងចែកចាយកសិផលខ្មែរឱ្យច្រើនថែមទៀត និងបន្ថែមមុខទំនិញដូចជា មៀនប៉ៃលិន និងចេក ជាដើម។ ការជំរុញដល់ក្រុមហ៊ុនខាងលើនេះ គឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោកជំទាវ ចម និម្មល បានអញ្ជើញ​ដឹកនាំគណៈប្រតិភូ​កម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផល​មួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពី​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែក​ចាយ​កសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាន​នាំចូល​និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia)

    May 13, 2024
  • សេដ្ឋកិច្ច

    ប្រតិភូធុរកិច្ច និងវិនិយោគិនអាល្លឺម៉ង់ជាច្រើនរូប មកស្វែងរកការវិនិយោគបន្ថែមនៅកម្ពុជាហើយចាប់អារម្មណ៍វិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។ យោងតាមការចុះផ្សាយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ចំនួនប្រមាណ៣០រូប ដឹកនាំដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German

    May 11, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ នាយកប្រតិបត្តិ លោកបណ្ឌិត Cai Yunlong បានរាយការណ៍ថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា

    May 11, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា​ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏ធំរបស់ជប៉ុន MinebeaMitsumi គ្រោងបោះទុនវិនិយោគសង់រោងចក្រមួយនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣២ពាន់លានយ៉េន ស្មើនឹងប្រមាណជាង ២០៥ លានដុល្លារ។ (រូបតំណាង) សារព័ត៌មានខាងលើ បានបញ្ជាក់ថា ការសង់រោងចក្រថ្មីនៅកម្ពុជានេះ គឺដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងពីសំណាក់ឧស្សាហកម្មរថយន្ត និងឧស្សាហកម្មផ្សេងៗទៀត។ បើយោងតាមផែនការ ការសាងសង់រោងចក្រនៅកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំសារពើពន្ធ២០២៤ នេះ ហើយរំពឹងថាចាប់ផ្ដើមដាក់ឱ្យដំណើរការនៅដើមឆ្នាំសារពើពន្ធឆ្នាំ២០២៦ ខណៈរោងចក្រនេះ នឹងផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់សម្រាប់គ្រឿងចក្រ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន MinebeaMitsumi បានសម្រេចមកបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ទទួលបានជោគជ័យខ្លាំង ពោល គឺចាប់ផ្ដើមពីទុន ២៣លានដុល្លារ

    May 10, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ លោក Hosaka Shin អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការចំពោះមុខរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន នាថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន និងកំពុងជួយគាំទ្រដល់មាគ៌ាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាចាប់តាំងពីទសវត្សរ៍៩០ រហូតមកដល់បច្ចុប្បន្ន។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីស្ថានភាពនៃបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគក្នុងតំបន់ និងសកល ដែលទាមទារឱ្យកម្ពុជា និងជប៉ុនខិតខំយកអស់កម្លាំងកាយចិត្តក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសសម្រាប់ការរីកចម្រើនឆ្ពោះទៅមុខ។

    May 10, 2024