- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេក អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច បានប្រកាសថា អង្ករក្រអូបលេខមួយរបស់កម្ពុជា អីឡូវនេះមានដាក់លក់នៅតាមបណ្តាផ្សារទំនើប និងកន្លែងលក់ទំនិញនានា នៅក្នុងទីក្រុងឡុងប៊ិច នៃប្រទេសសហរដ្ឋអាមេរិកហើយ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការអគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថា «អង្ករផ្កាម្លិះកម្ពុជា ជាអង្ករក្រអូបគុណភាពខ្ពស់ ដែលដាំដុះនៅកម្ពុជា និងនាំចេញទៅសហរដ្ឋអាមេរិក។ អង្ករនេះត្រូវបានគេស្គាល់ថា មានក្លិនផ្កាក្រអូបប្រហើរ ព្រមទាំងទន់ និងរលោងពេលចម្អិនរួច។ មិនតែប៉ុណ្ណោះ អង្ករនេះគឺជាជម្រើសដ៏ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលឱ្យតម្លៃលើរសជាតិ និងគុណភាពនៃអង្ករនៅក្នុងអាហាររបស់ពួកគេ។
May 18, 2024 - សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ឱកាសចូលរួមតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា និងតាមរយៈថវិកាបដិភាគរបស់ សហគ្រិនខ្មែរ Khmer Enterprise។ ជាមួយគ្នានេះដែរ ការចូលរួមព្រឹត្តិការណ៍ The Saudi
May 18, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថានឹងបន្តកើនដល់ប្រមាណ ៤ ២៥០ លានដុល្លារអាម៉េរិក, សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។ ទន្ទឹមនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨,០ ខែ នៃការនាំចូល។ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ ដល់២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា
May 18, 2024 - សេដ្ឋកិច្ច
នៅក្នុងសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដើម្បីជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។ នាឱកាសនោះ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”
May 18, 2024 - សេដ្ឋកិច្ច
ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឆ្លៀតពេលវេលា ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន០៩ ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជួបនាឱកាសនេះរួមមាន ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន
May 18, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ផេក Cambodia Aviation នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) នឹងប្រេីប្រាស់យន្តហោះខ្នាតធំ Airbus A350-900 សម្រាប់ជេីងហោះហេីរពេលល្ងាចរបស់ខ្លួន (ជេីងហោះហេីរ ភំ្នពេញ- សិង្ហបុរី SQ157 | SQ158) រៀងរាល់ថ្ងៃ ពុធ សៅរ៍ និងអាទិត្យ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមការបញ្ជាក់ពីប្រភពខាងលើ យន្តហោះប្រភេទAirbus A350-900 អាចផ្ទុកអ្នកដំណើរបានច្រើនជាងប្រភេទយន្តហោះប្រើប្រាស់ជាប្រចាំមកកាន់ភ្នំពេញ
May 17, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ប្រទេសចិន Yunnan Investment Holding Group Co., Ltd (YIG) ស្វែងរកឱកាសវិនិយោគលើគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដោយផ្ដោតលើការវិនិយោគលើវិស័យថាមពល វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ គម្រោងវិនិយោគខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group
May 17, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកប៉ាក សុងជីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី
May 17, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនមួយ ទទួលបានជោគជ័យក្នុងការផលិតស្រាសម្យ៉ាង (Craft gin with bioethanol) ដែលចម្រាញ់ និងច្នៃចេញពី ដើមកំប្លោក នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ ទន្ទឹមនឹងនេះដែរ បើតាមការចុះផ្សាយរបស់ផេកផ្លូវការ Japan – The Government of Japan ដែលមានអ្នកតាមដានជាង ៣លាននាក់ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយ កំពុងជួយសហគមន៍នៅកម្ពុជា កែច្នៃកាកសំណល់ទៅជារបស់ដ៏អស្ចារ្យ តាមរយៈការផលិតស្រាសម្យ៉ាងដែលចម្រាញ់ និងច្នៃចេញពី ដើមកំប្លោក។ ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា
May 17, 2024 - សេដ្ឋកិច្ច
ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ ប្រសាសន៍របស់ នាយករដ្ឋមន្រ្តីកូរ៉េ បានលើកឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម ហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន
May 17, 2024












