យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏ធំរបស់ជប៉ុន MinebeaMitsumi គ្រោងបោះទុនវិនិយោគសង់រោងចក្រមួយនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣២ពាន់លានយ៉េន ស្មើនឹងប្រមាណជាង ២០៥ លានដុល្លារ។
(រូបតំណាង)
សារព័ត៌មានខាងលើ បានបញ្ជាក់ថា ការសង់រោងចក្រថ្មីនៅកម្ពុជានេះ គឺដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងពីសំណាក់ឧស្សាហកម្មរថយន្ត និងឧស្សាហកម្មផ្សេងៗទៀត។ បើយោងតាមផែនការ ការសាងសង់រោងចក្រនៅកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំសារពើពន្ធ២០២៤ នេះ ហើយរំពឹងថាចាប់ផ្ដើមដាក់ឱ្យដំណើរការនៅដើមឆ្នាំសារពើពន្ធឆ្នាំ២០២៦ ខណៈរោងចក្រនេះ នឹងផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់សម្រាប់គ្រឿងចក្រ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន MinebeaMitsumi បានសម្រេចមកបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ទទួលបានជោគជ័យខ្លាំង ពោល គឺចាប់ផ្ដើមពីទុន ២៣លានដុល្លារ រហូតកើនដល់ ៦០០លានដុល្លារគិតត្រឹមឆ្នាំ២០២៣។ ហើយបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នេះ បានបង្ហើបថា ក្រុមហ៊ុន MinebeaMitsumi បានចុះហត្ថលេខាជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែង នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ៕
(រូបតំណាង)
(រូបតំណាង)
អត្ថបទ៖ លីនី
ប្រភព៖ Nikkei Asia


