កុំភ្លេចត្រៀម CV! នៅសល់តែ ៣ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីពឆ្នាំ២០២៤ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង ពីក្រុមហ៊ុន និងធនាគារធំៗចំនួន ២០ នឹងចាប់ផ្តើមហើយ
សេដ្ឋកិច្ច May 6, 2024 Khmernote

យោងតា​មការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅសល់តែ ៣ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសក៏អាជីព ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយនៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ។

លើសពីនេះទៅទៀត​ អ្នកចូលរួមក៏អាច ស្វែងយល់អំពីគន្លឹះសំខាន់ៗក្នុងការដាក់ពាក្យស្វែងរកការងារ នៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងពីវាគ្មិនល្បីៗជាច្រើនផងដែរ។​ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទ៖ លីនី