ម្រេចខ្មៅរបស់ខ្មែរចំនួន ៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុងមួយរបស់ប្រទេសចិន
សេដ្ឋកិច្ច May 6, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ម្រេចខ្មៅចំនួន ៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ប្រទេសចិន កាលពីថ្ងៃទី១០ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២កុងតៃន័រ។

សូមជម្រាបជូនថា ម្រេច គឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក