- Khmernote
- សេដ្ឋកិច្ច
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោក សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ហើយភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលបញ្ហាអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន
July 8, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែលបានកែសម្រួលពីចំណតផែទំនិញទូទៅ បានធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រជាលើកដំបូងជាមួយនឹងការចូលចតនៃនាវាកុងតឺន័រគិតចាប់តាំងពីពេលវេលាបញ្ចប់ការ ដ្ឋានសាងសង់កែសម្រួលមក។ ប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូងនេះបានបង្ហាញភាពពីរីកចម្រើន និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។ លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិព្រោះកំពង់ផែមួយនេះគឺជាមាត់ ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។ សម្រាប់រយៈពេលបួនខែដើមឆ្នាំ២០២៤ ទំនិញនាំចូល និងនាំចេញជាងបីលានតោនបានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដោយទទួលបានចំណូល ទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ ។ ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន
July 8, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម កំពុងផ្ដល់ឱកាសការងារស្ម័គ្រចិត្តជាមួយ «សហគមន៍កសិកម្មទំនើប» សម្រាប់និស្សិតកសិកម្ម នៅតាមបណ្ដាខេត្តគោលដៅនានា។ អ្នកនាំពាក្យនៃក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ឱកាសនេះក៏អាចជាស្ពានទៅកាន់អាជីពការងារក្នុងពេលអនាគតផងដែរ។ ចំពោះលក្ខខណ្ឌជ្រើសរើសមានដូចជា៖ – ជានិស្សិតឆ្នាំទី៤ ឬ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម – ជានិស្សិតឆ្នើម – មានចំណេះដឹង ភាសាអង់គ្លេសល្អ – អាចប្រើប្រាស់ MS Word ,Excel, Power Poit –
July 6, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះភាព លេចធ្លោ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុមហ៊ុន CRBC ជាពិសេសនាពេលចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដែល ជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុន មួយនេះពិនិត្យ សក្ដានុពលថ្មីៗ ដើម្បីពង្រីក ការវិនិយោគបន្ថែមទៀតផងដែរ។ ក្នុងឱកាសទទួលជួបជាមួយលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី០៥
July 6, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឱ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ សេចក្ដីប្រកាសព័ត៌មានរបស់ (CDC) បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ ខេត្ត កំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ បន្ទាប់មកមានខេត្ត ស្វាយរៀង ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តតាកែវ
July 5, 2024 - សេដ្ឋកិច្ច
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថា៖ “បើទោះជាយើងកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែយើងមានមោទនភាពដែលយើងបានកើតទាន់ការជីកព្រែកហ្វូណនតេជោ”។ នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តមសន្តិបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចប្រជុំនេះ
July 5, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” គ្រោងនឹងសម្ពោធនៅពេលឆាប់ៗខាងមុខនេះ។ នៅលើផេកផ្លូវការ ក្រសួងសាធារណការ បានបញ្ជាក់ឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា
July 4, 2024 - អាជីវកម្ម
យោងតាមរបាយការណ៍ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលទើបចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានចូលរួមផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មគោលដៅចំនួន ៣ ៤០០ សហគ្រាសក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក។ ការផ្តល់កម្ចីគឺធ្វើឡើងតាមរយៈយន្តការចំនួនពីរគឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការអនុវត្តជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ ៨៦លានដុល្លារអាម៉េរិក។ ប្រភពដដែលបន្តថា គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ យន្តការឥណទានដោយផ្ទាល់ទៅដល់អាជីវកម្មគោលដៅ ចំនួន ៣៦៥ សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារកើនឡើងប្រមាណ ៦០ភាគរយធៀបនឹងឆ្នាំ២០២២ ខណៈការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន
July 4, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។ ក្រសួងបានឱ្យដឹងទៀតថា ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជេីងហោះហេីរក្នុងមួយថ្ងៃ ខណៈក្នុងមួយថ្ងៃៗ មានភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ១,៣០០នាក់ ទៅ ១,៧០០នាក់។ សម្រាប់ជេីងហោះហេីយចូលមកកាន់ខេត្តសៀមរាបទាំងនោះ រួមមានមកពីបាងកក (៥-៦ ជេីងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជេីងក្នុងមួយថ្ងៃ) ដាណាង(1 ជេីងក្នុងមួយថ្ងៃ) ហាណូយ (២ ជេីងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជេីងក្នុងមួយថ្ងៃ) សិង្ហបុរី
July 4, 2024 - Boostrong
ប៊ូសស្រ្តងលើកទឹកចិត្តអ្នកគាំទ្រវិស័យបាល់ទាត់ នឹងបង្កើតមហាព្រឹត្តិការណ៍ “ប៉េណាល់ទីឈ្នះឡាន” បើសិន Ronaldo ឬ Messi ឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ទ្វីបអឺរ៉ុប និងពានរង្វាន់ទ្វីបអាមេរិក 2024 នេះ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗដាក់រង្វាន់ឡានថ្មីខ្លាញ់គោជាច្រើនគ្រឿង ទាំងវិស័យគុនខ្មែរ វិស័យកីឡាផ្សេងៗ និងការចូលរួមសង្គមលើកកម្ពស់ឱ្យតម្លៃស្រ្តី។ ថ្មីៗនេះ ប៊ូសស្រ្តងបានប្រកាសថានឹងបង្កើតមហាព្រឹត្តិការណ៍ប៉េណាល់ទី ដែលមានរង្វាន់ធំ ឈ្នះរហូតដល់ឡានថ្មីខ្លាញ់គោ ១គ្រឿង ដើម្បីលើកទឹកចិត្តអ្នកគាំទ្រវិស័យបាល់ទាត់នៅស្រុកខ្មែរ បើសិន Ronaldo ឬMessi អាចបន្តឈ្នះ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងមហាព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឬបាល់ទាត់ទ្វីបអាមេរិក។ កម្មវិធីប៉េណាល់ទីឈ្នះឡានថ្មីខ្លាញ់គោនេះ អ្នកគាំទ្របាល់ទាត់ទាំងអស់ អាចចូលរួមដោយសសេរី ដើម្បីដណ្ដើមឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង។
July 3, 2024












