- Khmernote
- សេដ្ឋកិច្ច
(ភ្នំពេញ)៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកក្កដា បានថ្លែងបញ្ជាក់ឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. គ្រោងនឹងរៀបចំដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត នៅតាមបណ្ដាផ្សារទំនើប និងផ្សារនានា ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យដំណើរការនូវទីតាំងផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើបនេះ គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅទីតាំងដែលជិត និងអាចកាត់បន្ថយពេលវេលាទទួលសេវារបស់ពួកគាត់ ថែមទាំងផ្ដល់ភាពងាយស្រួល កាន់តែជិត លឿនរហ័ស តម្លាភាព និងប្រកបដោយប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានកោតសរសើរ និងជំរុញដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីទទួលបានការពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
July 15, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD Asia Pacific Auto Sales Division
July 15, 2024 - សេដ្ឋកិច្ច
ឯកឧត្តម ងិន ឆាយ ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃដូចជា ដង្កូវហ្វូង រុយស និងដង្កូវមូរដើម មានចំនួន ៥ខេត្ត ក្នុងប្រទេសកម្ពុជា ដែលផលប៉ះពាល់មាន ជាង៥ម៉ឺនហិកតា តែការខូចខាតមានទំហំតូចនៅឡើយ ហើយភាគច្រើនគឺនៅខេត្តព្រៃវែងតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ឯកឧត្តមបញ្ជាក់ថា ការរាតត្បាតរបស់ពពួកសត្វចង្រៃទាំងនោះ មានស្ថានភាពអាចគ្រប់គ្រងបាន មិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ ឯកឧត្តមប្រតិភូរបន្ថែមថា តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
July 15, 2024 - PR
(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និង លោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង អមដោយថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា។ អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖
July 14, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ពលរដ្ឋរស់នៅក្នុងភូមិអង្កោលនៃទឹកដីខេត្តកែប បានប្រាប់ឱ្យដឹងថា ពួកគាត់កំពុងមមាញឹកប្រមូលផលគី ដើម្បីយកមកធ្វើកាពិតាមបែបប្រពៃណី។ ការធ្វើកាពិជាមុខរបរសំខាន់មួយរបស់ប្រជានេសាទសមុទ្រតាំងពីដើមមក ព្រោះកាពិជាគ្រឿងផ្សំសំខាន់សម្រាប់បន្ថែមឱជារសទៅលើមុខម្ហូបអាហារ ជាពិសេសបុកល្ហុង និងសម្រាប់ទទួលទានជាមួយម្ជូរតែម្តង។ ក្នុងកាពិមួយគីឡូ គេអាចលក់បានក្នុងតម្លៃ ១២.០០០រៀល ទៅ ២០.០០០រៀល រីឯគីស្រស់សម្រាប់យកមកធ្វើកាពិលក់បាន៣.៥០០រៀល ទៅ៥.០០០រៀល។ អ្នកស្រី មាស មុន និងអ្នកភូមិដទៃទៀត រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឱ្យដឹងថា ជាង១សប្តាហ៍ហើយ ពួកគាត់អាចប្រមូលផលគី ដើម្បីយកមកធ្វើកាពិ។ គី ជាប្រភេទសត្វសមុទ្រម្យ៉ាងមានសណ្តានស្រដៀងកូនកំពឹសទឹកសាប តែមិនមែនជាកូនបង្គាទេ។ ពលរដ្ឋខេត្តកែបប្រើឧបករណ៍ឈិបរុញ ដើម្បីចូកយកសត្វគីនៅតាមតំបន់ឆ្នេរទឹករាក់
July 13, 2024 - សេដ្ឋកិច្ច
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុន Tropicam Fruit and Vegetables ចាប់ផ្តើមប្រមូលទិញស្ពៃក្រញាញ់ដែលមានស្រាប់ជាបណ្តោះអាសន្ន ក្នុងតម្លៃ២០០០៛/គីឡូ ពីបងប្អូនអ្នកដាំបន្លែដែលជាសមាជិកសហគមន៍កសិកម្មទំនើបថ្មីនៅត្រាំកក់ ខេត្តតាកែវ។ នៅលើបណ្ដាញសង្គមផ្លូវការ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដំណោះស្រាយអន្តរកាលភ្លាមៗនេះ ត្រូវបានរៀបចំឡើងជាពិសេសតបតាមការស្នើសុំរបស់ក្រសួងកសិកម្ម ដើម្បីជួយសម្រាលបន្ទុកដល់បញ្ហាកក់ស្ទះស្ពៃក្រញាញ់ចាស់របស់កសិករសមាជិក ដែលបានដាំរៀងៗខ្លួននិងលក់មិនទាន់ចេញអស់ ទម្រាំផែនការថ្មីនៃការដាំបន្លែចម្រុះក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប អាចចាប់ផ្តើមដំណើរការបានពីខែក្រោយទៅ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា តម្លៃ «២០០០៛/គីឡូ» គឺជាថ្លៃថ្មីចេញពីកសិដ្ឋាននៃកិច្ចសន្យាទិញរយៈពេលវែងជាមួយសហគមន៍
July 13, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែកក្កដា ស្អែកនេះ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំប្រភេទផ្សេងទៀត សរុបប្រមាណ១៥០គ្រឿង នឹងបង្ហាញខ្លួននៅ Pub street រួមជាមួយការប្រគំតន្ត្រីនៅពេលរាត្រីដែលមានវត្តមានតារាចម្រៀងល្បីៗ។ ការរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ស្របពេលដែលក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ
July 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីផ្សារធំនៃការនាំចេញមៀនស្រស់របស់កម្ពុជា គឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមៀនស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២មក ផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ព្រមជាមួយគ្នានេះ ការកុម្ម៉ង់នាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៤ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមៀនឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មៀនស្រស់ទៅកាន់ប្រទេសចិន ប្រជាកសិករដែលបានដាំមៀនស្របតាមស្តង់ដារទីផ្សារប្រទេសចិន នឹងលក់បានក្នុងតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី។ លោកជំទាវបានឱ្យដឹងបន្ថែមទៀតថា «ក្នុងការនាំចេញនេះដែរ ក្រសួងកសិកម្មជាអ្នកផលិត ចំណែកឯក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការជំរុញមួយដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីលក់ផលិតផលកសិកម្មកម្ពុជា
July 10, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំប្រែក្លាយសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យទៅជាសហគមន៍កសិកម្មទំនើបដាំបន្លែចម្រុះគំរូដំបូងគេ នៅខែសីហា ឆាប់ៗខាងមុខ។ ការប្រែក្លាយសហគមន៍ថ្មីនេះ នឹងជួយដោះស្រាយបញ្ហាអស្ថេរភាពទីផ្សារកសិផលរបស់ប្រជាកសិករ បញ្ហាទុន និងបញ្ហាបច្ចេកទេសក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុជាដើម។ សូមទស្សនវីដេអូរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នៅខាងក្រោម៖
July 10, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ «ផែនការមេ» នេះ បានកំណត់អំពីចក្ខុវិស័យរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖ ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកប ដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។ យោងតាមគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ
July 10, 2024












