Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូលជួបពិភាក្សាការងារ និងស្នើសុំអនុសាសន៍ណែនាំ លើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន និងការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន ក្នុងខេត្តពោធិ៍សាត់។ នៅក្នុងជំនួបនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ លោក Yoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ សូមជម្រាបជូនថា ក្រុមហ៊ុន មីនេបៀមីត្សូមី

    July 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេលប្រាំខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។ ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់​ទៅទីផ្សារ​ចិន​ចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។ របាយការណ៍ពីក្រសួងកសិកម្ម

    July 17, 2024
  • ទេសចរណ៍

    យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ ជើងហោះហើរ ហើយកម្ពុជាទទួលបានចំណូល ៥៨៣ ៩៩៤ ដុល្លាអាមេរិក ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរបរទេសចំនួន ៥១៣៦៦នាក់។ តាមរយៈផេកផ្លូវការ ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៩៥ ៨៣១នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥១ ៣៦៦នាក់ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប

    July 17, 2024
  • Boostrong

    ប្រវត្តិសាស្រ្តបាល់ទាត់មិនធ្លាប់មាន ប៊ូសស្រ្តងរៀបចំមហាព្រឹត្តិការណ៍ ប៉េណាល់ទីឈ្នះរង្វាន់ធំ ឡានថ្មីខ្លាញ់គោ ១គ្រឿង ម៉ូតូថ្មី ៣គ្រឿង និងទឹកប្រាក់សុទ្ធ ដើម្បីលើកទឹកចិត្តហ្វេនបាល់ទាត់ទូទាំងប្រទេសខ្មែរ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងតែ១គត់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗដាក់រង្វាន់ឡានថ្មីខ្លាញ់គោជាច្រើនគ្រឿង ទាំងវិស័យគុនខ្មែរ វិស័យកីឡាផ្សេងៗ និងការចូលរួមសង្គមលើកកម្ពស់ឱ្យតម្លៃស្រ្តី។ ថ្មីៗនេះ ប៊ូសស្រ្តងប្រកាស ស្វែងរកជើងខ្លាំង ពូកែស៊ុតប៉េណាល់ទីដណ្ដើមរង្វាន់ធំ រួមមានឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿង និងទឹកប្រាក់សុទ្ធ។ មហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងប៉េណាល់ទីឈ្នះឡាន” នេះ ហ្វេនៗបាល់ទាត់ អាចបបួលគ្នាឱ្យបាន៤នាក់ក្នុង១ក្រុម

    July 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា សេដ្ឋកិច្ចថៃ កំពុងប្រឈម​នឹង​ភាព​ចលាចល​ ដោយសារ​ការ​បិទ​រោងចក្រជាច្រើន និង​ការ​ហូរចូលទំនិញចិនថោកៗទៅក្នុងទីផ្សារប្រទេសថៃ។ សារព័ត៌មានខាងលើបានឱ្យដឹងថា បើទោះបីជាការប្រកាសបិទរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Suzuki Motor នៅប្រទេសថៃដែលអាចផលិតរថយន្តបាន ៦០,០០០គ្រឿងក្នុងមួយឆ្នាំំ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ទទួលបានការចាប់អារម្មណ៍តិចតួច តែការសម្រេចចិត្តបិទរោងចក្ររបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានឆ្លុះបញ្ចាំងពីការសម្រេចចិត្តស្រដៀងគ្នារបស់ក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលកំពុងជួបបញ្ហាប្រឈមជាច្រើនដូចជា ការហូរចូលទំនិញថោកៗពីប្រទេសចិន ការកើនឡើងតម្លៃថាមពល និងកម្លាំងពលកម្មដែលមានវ័យចំណាស់ ហើយកត្តាទាំងអស់នេះធ្វើឱ្យប្រទេសថៃធ្លាក់ចុះក្នុងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម។ ជាក់ស្ដែងរោងចក្រជិត ២,០០០ នៅក្នុងប្រទេសថៃ ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានបិទទ្វារកាលពីឆ្នាំ២០២៣។

    July 16, 2024
  • សេដ្ឋកិច្ច

    សហគ្រិនខ្មែរ និងផ្សារទំនើបម៉ាក្រូ បានចាប់ដៃគ្នា បង្កើតពិព័រណ៍ផលិតផលខ្មែរ រយៈពេល ២សប្ដាហ៍ពេញ ពោលគឺពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅផ្សារទំនើបម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ សហគ្រិនខ្មែរ បានបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ នេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រផលិតផលក្នុងស្រុក និងស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក ដោយមានការដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន៖ គ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែ និងផ្លែឈើស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ ជាដើម។ លើសពីនេះ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ អតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។

    July 16, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមល្បឿននៃសកម្មភាពនៅការដ្ឋាននីមួយៗ គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ កម្រិតគុណភាពផ្លូវជាតិសំខាន់ៗចំនួនបីខ្សែ នឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ នេះ។ សមិទ្ធផលនេះនឹងសម្រួលដល់វិស័យដឹកជញ្ជូន វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងផ្លូវជាតិ ៧១C ដែលតភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ ប្រវែងជាង ១១៤ គីឡូម៉ែត្របានបញ្ចប់ ការសាងសង់រួចរាល់នៅពាក់កណ្ដាល ឆ្នាំ២០២៤នេះ។ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ ឆ្លងកាត់ តំបន់ទាំង នោះអាចធ្វើដំណើរតាមផ្លូវនេះបាន។ ផ្លូវជាតិ៧១C គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១ ។បច្ចុប្បន្នកំពុង បន្ត

    July 16, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយ ទីភ្នាក់ងារមុខរបរជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ហៅកាត់ថា (NEA) បានឱ្យដឹងថា រោងចក្រ អ៉ីលីត (ខេមបូឌា) ឯ.ក នៅខេត្តស្វាយរៀង ត្រូវការរើសកម្មករ និយោជិតជាង ១០០០នាក់ ចូលបម្រើការងារ។ តាមការបញ្ជាក់របស់ (NEA) នៅលើផេកផ្លូវការ បានឱ្យដឹងថា រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មចូលបម្រើការងារនៅក្នុងមុខតំណែងដូចជា៖ ផ្នែកដេរ ផ្នែកពិនិត្យគុណភាព និងផ្នែកផលិតកម្ម។ ដូច្នេះសំរាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៦៤៦

    July 16, 2024
  • សេដ្ឋកិច្ច

    មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាចំនួន ៨រូប ចូលបម្រើការងារ ដោយផុតកំណត់ទទួលពាក្យនៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៧ៈ០០ នាទីល្ងាច។ បើតាមសេចក្ដីជូនដំណឹង មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យារួមមាន៖ បុគ្គលិករដ្ឋបាល លេខាធិការនៃលេខាធិការដ្ឋាន បេឡាធិការិនី មគ្គុទ្ទេសក៍ និងលេខាធិការតាមផ្នែក ជាច្រើននាក់។ ដូច្នេះបេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖ – បេក្ខជន-បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ – កម្ពស់ចាប់ពី១៦៥ សង់ទីម៉ែតឡើងទៅ ទម្ងន់ចន្លោះពី៤៥-៥៥គីឡូក្រាម –

    July 15, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានសាធារណជនចំនួន ១៧ ៥៣៥ នាក់ បានចុះឈ្មោះស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ NEA បានជួយផ្គូផ្គងរកការងារបានចំនួន ១៩ ៣៧៥ ដង ដោយមានអ្នកទទួលបានការងារធ្វើចំនួន ៣ ៣៨០ នាក់ នៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ នេះបើតាម ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    July 15, 2024