តស់ដាក់ពាក្យធ្វើការ! រោងចក្រមួយនៅខេត្តស្វាយរៀង ប្រកាសរើសកម្មករនិយោជិតជាង ១០០០នាក់ ចូលបម្រើការងារ
សេដ្ឋកិច្ច
July 16, 2024
Khmernote
យោងតាមការចុះផ្សាយ ទីភ្នាក់ងារមុខរបរជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ហៅកាត់ថា (NEA) បានឱ្យដឹងថា រោងចក្រ អ៉ីលីត (ខេមបូឌា) ឯ.ក នៅខេត្តស្វាយរៀង ត្រូវការរើសកម្មករ និយោជិតជាង ១០០០នាក់ ចូលបម្រើការងារ។

តាមការបញ្ជាក់របស់ (NEA) នៅលើផេកផ្លូវការ បានឱ្យដឹងថា រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មចូលបម្រើការងារនៅក្នុងមុខតំណែងដូចជា៖ ផ្នែកដេរ ផ្នែកពិនិត្យគុណភាព និងផ្នែកផលិតកម្ម។
ដូច្នេះសំរាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៦៤៦ ៦៥៥/ ០១៦២៣៣ ៤១៩ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង