មន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាចំនួន ៨រូប ចូលបម្រើការងារ ដោយផុតកំណត់ទទួលពាក្យនៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៧ៈ០០ នាទីល្ងាច។

បើតាមសេចក្ដីជូនដំណឹង មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើសបុគ្គលិកកិច្ចសន្យារួមមាន៖ បុគ្គលិករដ្ឋបាល លេខាធិការនៃលេខាធិការដ្ឋាន បេឡាធិការិនី មគ្គុទ្ទេសក៍ និងលេខាធិការតាមផ្នែក ជាច្រើននាក់។
ដូច្នេះបេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងជ្រើសរើសបុគ្គលិកកិច្ចសន្យា ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
– បេក្ខជន-បេក្ខនារីត្រូវមានសញ្ជាតិខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣៥ឆ្នាំ
– កម្ពស់ចាប់ពី១៦៥ សង់ទីម៉ែតឡើងទៅ ទម្ងន់ចន្លោះពី៤៥-៥៥គីឡូក្រាម
– មានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ឬសញ្ញាបត្រដែលពាក់ព័ន្ធនឹងមុខតំណែង
– មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ និងភាសាបរទេស អង់គ្លេស បារាំង ឬចិន ស្ទាត់ជំនាញ
មានសុខភាព និងកាយសម្បទាល្អ
– មានរូបសម្បត្តិសមរម្យ ចរិយាថ្លៃថ្នូរ អត្តចរិតស្លូតបូត សុភាពរាបសា រួសរាយរាក់ទាក់
– មានភាពស្មោះត្រង់អត់ធ្មត់ឧស្សាហ៍ព្យាយាម ហ្មត់ចត់និងទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ
– មានគំនិតចែករំលែកចំណេះដឹង ធ្វើការងារជាក្រុម មានគំនិតច្នៃប្រឌិត ក្នុងការងារឱ្យមានការរីកចម្រើន និងមាន
ជំហរការងារស្វិតស្វាញគ្រប់កាលៈទេសៈ។
បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប (មានបិទរូបថត) និងពាក្យសុំចូលបម្រើ ការងារ (CV និង Cover Letter ជាភាសាខ្មែរ ឬអង់គ្លេស) ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លង រួមមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត និងសញ្ញាបត្រ ឬវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹង ជំនាញ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) https://t.me/Ly Thavin។
ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទីល្ងាច។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវចូលរួមប្រឡងសំណេរ និងផ្ទាល់មាត់ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ