Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាលទទួលការងារវិនិយោគរបស់បរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវិនិយោគិនបរទេស ក្នុងការវិនិយោគការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈចំការស្វាយចន្ទី កៅស៊ូ ព្រៃលិចទឹក និងកសិដ្ឋានចិញ្ចឹមជ្រូក។ ចំពោះការវិនិយោគ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិនិយោគិនបរទេសសិក្សាឱ្យបានស៊ីជម្រៅ មានផែនការសកម្មភាពច្បាស់លាស់

    August 20, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ការសាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនីសម្រាប់ប្រើក្នុងស្រុក និងនាំចេញបានចាប់ផ្តើមនៅស្រុកក្រគរខេត្តពោធិ៍សាត់។ នេះជាការរីកចម្រើនថ្មីមួយទៀតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​ រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពិធីបើកការដ្ឋានជាផ្លូវការ នៃរោងចក្រដំឡើងរថយន្តអគ្គិសនីនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ

    August 19, 2024
  • Boostrong

    ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែជិះឡានប៊ូសស្រ្តង! មោទនភាពគុនខ្មែរ កីឡាករ បឺត សង្ឃឹម ខ្លាំងពូកែ ទទួលបានជ័យលាភីឈ្នះឡានខ្លាញ់គោទី៥ ពីប៊ូសស្រ្តងចារជាប្រវត្តិសាស្រ្តគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ស្ដាតអូឡាំពិក រាជធានីភ្នំពេញ។ ប៊ូសស្រ្តងចិត្តល្អ ជួយគុនខ្មែរពិតប្រាកដ រៀបចំមហាព្រឹត្តិការណ៍ចារក្នុងប្រវត្តិសាស្រ្តគុនខ្មែរប្រកួតដណ្ដើមឡានមុនគេ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ក្នុងទិសដៅលើកស្ទួយវិស័យគុនខ្មែរឈានដល់លំដាប់ពិភពលោក និងជំរុញលើកទឹកចិត្តកីឡាករគុនខ្មែរគ្រប់រូបឱ្យកាន់តែខិតខំហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យខ្លាំងក្លា និងស្ទាត់ជំនាញបន្ថែមទៀត។ ចំពោះបេក្ខភាពប្រកួតដណ្ដើមឡានខ្លាញ់គោទី៥ ពីប៊ូសស្រ្តង រួមមានកីឡាករគុនខ្មែរ បឺត សង្ឃឹម, ធន់

    August 19, 2024
  • សេដ្ឋកិច្ច

    ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ប្រភពបានបញ្ជាក់ថា គម្រោងសាងសង់ ចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០)មាន ប្រវែង ៤១,៦៧គ.ម កម្រាលកៅស៊ូ AC។ ដោយចាប់ផ្ដើមស្ដារឡើងវិញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ចំណែករយសម្រេចបាន ៤៤,៣១%។

    August 19, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូខេត្ត ហ៊ូប៉ី នៃប្រទេសចិន ដឹកនាំដោយលោកស្រី Wang Hongling (វ៉ាង ហុងលីង) បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍ និងសក្តានុពលរបស់ខេត្តកំពត ដែលខេត្តនេះពោពេញទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ធនធានផ្សេងៗដែលអំណោយផលដល់ការវិនិយោគលើវិស័យផ្សេងៗ។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងខេត្តហ៊ូប៉ី និងខេត្តកំពត លោកស្រី ប្រធានគណៈប្រតិភូបានសន្យាចំពោះអភិបាលខេត្តថា នឹងនាំយកនូវសក្តានុពលរបស់ខេត្តកំពត ទៅផ្សព្វផ្សាយដល់អ្នកវិនិយោគក្នុងប្រទេសចិន ក្នុងគោលបំណងឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគរវាងខេត្តទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    August 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពី​​រាជរដ្ឋាភិបាល​ថ្មីនីតិកាលទី៧​នៃរដ្ឋសភា ប្រសូតចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុប​ចំនួន ២៣៧​គម្រោង ជាមួយទុនវិនិយោគ​ប្រមាណ​ជាង​៦.០០០​​លា​ន​ដុល្លា​រ​អាមេរិក ក្នុង​នោះវិនិយោ​គិន​ចិ​ន​​​បានរួម​ចំណែក​​ច្រើនជាង​គេ ​។ បើតាម ឯកឧត្តម ​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បញ្ជាក់កាលពីថ្ងៃទី១៤ ខែសីហា​កន្លងទៅថ្មីៗនេះថា​ កត្តា​សុខសន្តិភាព​ ស្ថិរភាព នយោបាយ និង​កំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា​ ធ្វើឱ្យ​វិនិយោគិន​ក្នុង និងក្រៅ​ប្រទេស​ជឿជាក់​លើ​ការដឹកនាំរបស់រាជរដ្ឋាភិបាល​កម្ពុជា និង​បា​ន​បោះ​ទុ​ន​វិ​និ​​យោ​គជា​បន្តបន្ទាប់​។ រយៈ​ពេល​១១ខែ​ក្រោយការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ដឹកនាំដោយសម្ដេច​មហា​ប​វ​រ​​ធិ​បតី ហ៊ុន ម៉ាណែត ​​កម្ពុជាទទួលបានទុនវិនិយោគ​ជាង​៦.០០០​​លានដុល្លារ​ បើធៀបនឹង​១១ខែមុន​នេះ មាន​ការ​កើន​ឡើងរហូតដល់​២២០ភាគរយ ។​

    August 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធធំៗ ចំនួន ៤ ដែល រួមមាន សមាគមចុងភៅ កម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សមាគមសណ្ឋាគារកម្ពុជា និង សហព័ន្ធទេសចរណ៍កម្ពុជា នឹងយកកសិផលកម្ពុជាចំនួនបួនមុខរួមមាន ស្វាយកែវរមៀត ស្វាយចន្ទី ម្រេច កំពត និងអង្ករក្រអូប ទៅដាក់ឱ្យចុងភៅជំនាញធ្វើការប្រកួតប្រជែង កែច្នៃជា មុខម្ហូបថ្មី ហើយប្រសិនបើជាចុងភៅរូបណាអាចធ្វើម្ហូបបានល្អ និងមានរសជាតិឆ្ងាញ់ជាងគេ នឹងត្រូវយកមុខម្ហូបនោះដាក់បញ្ចូលជាមុខម្ហូបជាតិ។ ឧកញ៉ា លូ ម៉េង ដែលគេស្គាល់ថា ជាចុងភៅឆ្នើមមួយរូបនៅកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មានថា ការយកកសិផលទាំងបួនរបស់កម្ពុជា ទៅដាក់កែច្នៃនេះ

    August 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា យោងតាមទិន្នន័យ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រភពទុនវិនិយោគពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ ដោយបានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ឯកឧត្តម បានបន្ថែមថា

    August 16, 2024
  • Boostrong

    ប្រវត្តិសាស្រ្តថ្នាលគុនខ្មែរ ប៊ូសស្រ្តងចិត្តល្អជួយថ្នាលគុនខ្មែរ រៀបចំមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រកួតដណ្ដើមម៉ូតូដំបូងគេមិនធ្លាប់មាន ហើយថ្នាលគុនខ្មែរ ចាំ សិលា ក្លាយថ្នាលខ្លាំងពូកែទី១ ឈ្នះបានម៉ូតូពីប៊ូសស្រ្តង ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងថ្នាលគុនខ្មែរ” កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅស្ដាតចាស់ រាជធានីភ្នំពេញ។ ពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ដែលលើកស្ទួយគុនខ្មែរ និងស្រលាញ់គាំទ្រជួយគុនខ្មែរពិតប្រាកដ ដោយកន្លងមកហ៊ានបង្កើតមហាព្រឹត្តិការណ៍ធំៗចារជាប្រវត្តិសាស្រ្ត ជួយកីឡាករគុនខ្មែរខ្លាំងពូកែឱ្យមានឡានខ្លាញ់គោរាប់ម៉ឺនដុល្លារជិះ រួមមានកីឡាករ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា និង ចាន់ ប៊ុនហឿន។ ថ្ងៃទី១៧

    August 16, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៦៥ ០០០នាក់ ខណៈមានភ្ញៀវទេសចរជាតិប្រមាណ ៣៦១ ២០០នាក់។ តាមរយៈផេកផ្លូវការ ក្រសួងបានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៧ ៣៥៥បណ្ណ កើនឡើង ៣,៧% និងទទួលបានចំណូលសរុប ៨១៤ ៧៧៥$ កើនឡើង ៥,៩%។ គួរបញ្ជាក់ផងដែរថា

    August 14, 2024