- Khmernote
- សេដ្ឋកិច្ច
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ផ្លែចេកដែលដាំដុះនៅក្នុងខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិន ហើយពេញនិយមខ្លាំងនៅទីនោះ។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ថា នៅក្នុងខេត្តកំពង់ចាម ក្រុមហ៊ុនលោកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនក្នុងស្រុកយ៉ាងច្រើន។ ឯកឧត្តមបានបន្ថែមផងដែរថា រាជរដ្ឋាភិបាលបានគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី
August 29, 2024 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤៕ ប្រភព៖ ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ
August 29, 2024 - សេដ្ឋកិច្ច
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល ១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅលើបណ្ដាញសង្គមផ្លូវការឯកឧត្តម បានបញ្ជាក់ថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង (Details Design)។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
August 29, 2024 - សេដ្ឋកិច្ច
យោងតាមកាចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កិច្ចពិភាក្សានេះ គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។ ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។ ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង
August 29, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១៣១៥ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា
August 28, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងដើរលើគន្លងដ៏វិជ្ជមាន។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣សីហាឆ្នាំ២០២៤ សម្តេចធិបតី លើកឡើងអំពីសមិទ្ធផលការងាររយៈពេលមួយឆ្នាំដែលរួមមានគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី រំលឹកឡើងវិញថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦ភាគរយ។ សម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបង្ហោះនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២២សីហានេះ.ចំពេលខួប១ឆ្នាំដែលសម្តេធិបតីហ៊ុនម៉ាណែត បានចូលដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី ដោយបានលើកសរសើរសមិទ្ធផលការងាររយះពេលមួយឆ្នាំ របស់នាយករដ្ឋមន្ត្រីជំនាន់ថ្មីថា បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ។
August 27, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការរក្សាបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បូករួមទាំងឆន្ទៈមោះមុត និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកន្លងមក គឺជាមូលដ្ឋានគ្រឹះចម្បង ដែលអនុញ្ញាតឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការជំរុញអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បើទោះបីជាត្រូវទទួលរងនូវផលរំខានពាក់ព័ន្ធ នឹងវិបត្តិសុខភាពសាធារណៈធ្ងន់ធ្ងរ, វិបត្តិភូមិសាស្ត្រនយោបាយ ព្រមទាំងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ។ ជាក់ស្ដែងសេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញពីកំណើនអវិជ្ជមាន នៅឆ្នាំ២០២០ មកកំណើនក្នុងអត្រា ៣.១% នៅឆ្នាំ២០២១, ៥.១% នៅឆ្នាំ២០២២ និង ៥.០% នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងកើនដល់ ៦.០% នៅឆ្នាំ២០២៤។ យោងតាមផែនការ «យុទ្ធសាស្ត្រ
August 26, 2024 - សេដ្ឋកិច្ច
តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ រួមទាំងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះ ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា
August 26, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានប្រកាសបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃសំបុត្រ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិផងដែរ។ នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥
August 24, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសប្ដាហ៍នេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានជូនដំណឹងស្តីពីការប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរួមជំនាញ សម្រាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយឥតគិតថ្លៃសរុបចំនួន ១២៦០នាក់។នេះជាឱកាសសម្រាប់ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល និងយុវជនដែលបានឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក ឃុំសង្កាត់។ ប្រភពដដែលបញ្ជាក់ថា ជំនាញដែលផ្តល់ជូនរួមមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ , ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មកុំព្យូទ័រ , ការងារកំបោរ , ការដំឡើងបណ្តាញបំពង់ទឹក, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ
August 23, 2024












