- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការមានចំនួន២៦ ដោយបានស្រូប យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។ ការថ្លែងរបស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូប៊ី ម៉ី ស្នួល នៅខេត្តក្រចេះ។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថាជាលទ្ធផលខាងលើ បានឡើងពីគំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ
September 6, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តក្រោមការវិនិយោគតម្លៃជាង ១៣០លានដុល្លារអាមេរិក នៅខេត្តក្រចេះ សម្ពោធបើកឱ្យដំណើរការផលិតកម្មជាផ្លូវការនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) មានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុក ស្នួល ខេត្តក្រចេះ។ រោងចក្រនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិបាលខេត្តក្រចេះ បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា៖ « នេះជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តក្រចេះ ដែលនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច
September 6, 2024 - សេដ្ឋកិច្ច
យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន
September 6, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានទទួលជួបគណៈប្រតិភូសាជីវកម្មស្ពាន និងផ្លូវចិន (CRBC) ដឹកនាំដោយនាយកគ្រប់គ្រងទូទៅ លោក Yang Jie ដើម្បីពិភាក្សាអំពីបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួម និងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ឯកឧត្តម ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ CRBC ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធរបស់កម្ពុជា ជាពិសេសគម្រោងធំៗដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិតជាដើម។ ឯកឧត្តមបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើវិស័យទឹកស្អាត ដែលបច្ចុប្បន្នមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង៤០០ក្រុមហ៊ុននៅទូទាំងប្រទេស។
September 5, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish
September 5, 2024 - សេដ្ឋកិច្ច
ត្បូងឃ្មុំ ៖ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៣ខ្សែ ដោយខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់
September 5, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីននិងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរ អាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្ម ឱ្យចេញជារូបរាងពិតប្រាកដ
September 4, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួន បានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត ដោយបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។ តាមគេហទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសបដិសេធទាំងស្រុងចំពោះបណ្តាញសង្គមខុសច្បាប់ទាំងនោះ និងអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណា ដែលពុំមានអាជ្ញាប័ណ្ណ និងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា
September 4, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai – CPIT Shanghai) បានបញ្ជាក់ជូនឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីគោលបំណងពិនិត្យលទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។ ការលើកឡើងរបស់អគ្គនាយកនៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន
September 4, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី០២ ខែកញ្ញា នេះឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ពេញ ពោលគឺចាប់ពីថ្ងៃទី០២ ខែកញ្ញា ដល់ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៣ ២៩៦កន្លែង កំពុងរង់ចាំស្វាគមន៍បងប្អូន យុវជន សិស្ស និស្សិត។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់ក្រសួង ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្ម មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម ,អ្នកធ្វើការក្នុងកាស៊ីណូ ,មន្រ្តីឥណទាន និងប្រាក់កម្ចី ,អ្នកបញ្ជាម៉ាស៊ីនផលិតផលិតផលធ្វើពីក្រណាត់ រោមសត្វ ,អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារវាយនភណ្ឌ
September 3, 2024












