Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ អ្នកតំណាងក្រុមហ៊ុនយូរ៉ាហានេស (ខេមបូឌា) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារឱ្យការកាន់តែសំបូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ខែឱ្យកាន់ខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនថា រោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្ត យូរ៉ាហានេស(ខេមបូឌា) បានកើតឡើងរយៈពេលជាង ៥០ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅតាមប្រទេសមួយចំនួនពិសេសប្រទេសកម្ពុជា ដែលមានខេត្តកំពង់ស្ពឺជាខេត្តគោលដៅ ហើយបានដាក់ទុនវិនិយោគប្រមាណជាង១៥លានដុល្លាសហរដ្ឋអាមេរិក។ ទន្ទឹមនិងការបើកទ្វាររោងចក្រខ្សែង្គុំនេះ ក្រុមហ៊ុនបានស្រូបទាញកម្លាំងពលកម្ម១២០០នាក់ក្នុងនោះមាន៧នាក់ជាជនបរទេស។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដោយបានបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ

    September 11, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពចំពោះផលិតផលខ្មែរជាច្រើនប្រភេទបាននាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នារសៀលថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា គ្រិស្តសករាជ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកពីអតីតកាល គ្រាដែលសម្ដេចរស់នៅសហរដ្ឋអាមេរិក មិនដែលឃើញផលិតផលខ្មែរក្នុងហាងអាស៊ីទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កាលពី៣០ឆ្នាំមុន

    September 11, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី១០ កញ្ញា ២០២៤។ ក្នុងឱកាសនៃជំនួបនោះ លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

    September 10, 2024
  • សេដ្ឋកិច្ច

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ហ៊ីន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា ការលក់ដូរនៅឯទីតាំងស្រែសម្រាប់ស្រូវសែនក្រអូប (SKO) តម្លៃ ១,៣២០៛ ក្នុង១ គីឡូក្រាម ស្រូវស្រងែ តម្លៃ១,២០០៛ ក្នុង១គីឡូក្រាម និងស្រូវ OM5451តម្លៃ៩៣០៛ ក្នុង១គីឡូក្រាម ។ ចំពោះតម្លៃស្រូវដឹកដល់រោងម៉ាស៊ីនស្រូវសម្រាប់ស្រូវសែនក្រអូប (SKO) តម្លៃ ១,៥០០៛ ក្នុង១គីឡូក្រាម ស្រូវស្រងែ តម្លៃ ១,២៦០៛ ក្នុង១គីឡូក្រាម និងស្រូវ OM5451 តម្លៃ ១,០០០៛ ក្នុង១គីឡូក្រាម

    September 10, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនចិនធំមួយ ដែលកំពុងវិនិយោគនៅកម្ពុជា មានគម្រោងពង្រីកការវិនិយោគបន្ថែមទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅផេកផ្លូវការថា កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng ចូលជួបពិសារអាហារ និងពិភាក្សាការងារ។ តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Wanli Stone

    September 9, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451) នៅរោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានទីតាំងស្ថិតនៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងដំណើរពិនិត្យមើលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ពីការផលិតស្រូវពូជសាកល្បងរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ។ ជាក់ស្តែងបន្ទាប់ពីបានពិនិត្យមើលការប្រមូលផលស្រូវពូជ (OM 5451)

    September 9, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធិបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។ ពិធីបើកពិព័រណ៍នាឱកាសនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម He Lifeng

    September 8, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់អំពីបទពិសោធន៍នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន (ខេត្តហ្វូជៀន) នៃសាធារណរដ្ឋប្រជាមានិតចិន (Xiamen Area of China (Fujian) Pilot Free Trade Zone – FJFTZ) ដោយមានការចែករំលែកពីលោកស្រី Weng Xiaolan អនុប្រធានគណៈកម្មាធិការរដ្ឋបាលក្រុងសៀមិន។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយលើកិច្ចការងារដែលសាធារណរដ្ឋប្រជាមានិតចិនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ

    September 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ៨ខែនៃឆ្នាំ២០២៤ កម្ពុជាចេញអង្ករចំនួន ៤១២ ០២៣ តោន និងទទួលបានចំណូល ៣០៥លានដុល្លារ​អាមេរិក​។ចំណែកស្រូវវិញត្រូវបាននាំចេញចំនួន ៣ ៣១៨ ៥៩២ តោន ដែលគិតជាទឹកប្រាក់ប្រមាណជាង ៩១៨.១៦ លានដុល្លារ។នេះបើយោងតាមការឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា ក្នុងអំលុងពេលនេះកម្ពុជាបាននាំចេញអង្ករ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោល​ដៅចំនួន ៦៥ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបចំនួន ២៦ ក្នុងបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារ

    September 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅទីស្តីការរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ​មានការ​ចុះហត្ថលេខា​លើលិខិត​ប្តូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន ឬប្រមាណ ៥៥ លាន​ដុល្លារអាមេរិក​សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២)។ ពិធីចុះហត្ថលេខាធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា។ ក្រសួងការបរទេសបានបញ្ជាក់ថា ការផ្តល់ឥណទានសម្បទានខាងលើ

    September 7, 2024