- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយក៏កម្ពុជា បាននិងកំពុងបន្តដំណើរក្នុងគន្លងមួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែសីហានេះ បានបញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥%ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថានឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ។ ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់ រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា
August 23, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សា ព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំនួន ៥៤០កន្លែងសម្រាប់វគ្គសិក្សាថ្មីចូលរៀនក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ជំនាញដែលវិទ្យាស្ថានផ្ដល់ជូនការសិក្សារួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ១៥០កន្លែង, ការរចនាក្រាហ្វិចដោយកុំព្យូទ័រ ១២០កន្លែង, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ១៥០កន្លែង, សេវាកម្មកុំព្យូទ័រ ៣០កន្លែង, ការថែទាំ និងជួសជុលរថយន្ត ៦០កន្លែង, សេវាកម្មសម្អាងកាយ ៣០កន្លែង។ ជំនាញនីមួយៗមានវេនសិក្សា៖ វេនព្រឹក-ថ្ងៃ វេនព្រឹក វេនថ្ងៃ វេនយប់ និងវេនសៅរ៍-អាទិត្យ ដោយការសិក្សាមានរយៈពេល ៤ខែ ,៦ខែ និង ៨ខែទៅតាមវេនដែលបានកំណត់។ លក្ខខណ្ឌចុះឈ្មោះ
August 23, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកលែងពន្ធដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ២០២៨។ ការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋន្រ្ដីបែបនេះ ក្នុងសេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេច ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «វិស័យសំខាន់ដែល រាជរដ្ឋាភិបាលផ្តល់កាអន្តរាគមន៍ និងលើកទឹកចិត្តគឺវិស័យអប់រំ។ រាជរដ្ឋាភិបាលបានផ្តល់ទឹក ចិត្តផ្នែកពន្ធដាដល់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស រហូតដល់ដំណាច់ឆ្នាំ២០២៨»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ការលើកទឹកចិត្តនេះនឹងផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សាក្នុងការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សាជាទូទៅ ។ សម្តេចធិបតិបានថ្លែងថា ក្រៅពីលើកទឹកចិត្តផ្នែកពន្ធដារាជរដ្ឋាភិបាល
August 23, 2024 - Boostrong
ប្រវត្តិសាស្រ្តថ្នាលគុនខ្មែរជាលើកទី២ ប៊ូសស្រ្តងជួយថ្នាលគុនខ្មែរមុនគេ ដាក់ម៉ូតូ ១គ្រឿងបន្ថែមទៀតឱ្យថ្នាលប្រកួតដណ្ដើមយក ហើយថ្នាលគុនខ្មែរ ហាប់ ខា ក្លាយជាម្ចាស់ម៉ូតូទី២ ពីប៊ូសស្រ្តង ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងថ្នាលគុនខ្មែរ” កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅស្ដាតចាស់ រាជធានីភ្នំពេញ។ “ប៊ូសស្រ្តងជួយថ្នាលគុនខ្មែរ ថ្នាលខ្លាំងពូកែ ប៊ូសស្រ្តងឱ្យម៉ូតូ” នេះជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រកួតដណ្ដើមម៉ូតូមុនគេបង្អស់ ដែលបងប្អូនហ្វេនគុនខ្មែរចង់ឃើញ ដើម្បីលើកស្ទួយថ្នាលគុនខ្មែរ រៀបចំដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។ ជាពិសេស កន្លងមក ប៊ូសស្រ្តងក៏បានបង្កើតមហាព្រឹត្តិការណ៍ធំៗចារក្នុងប្រវត្តិសាស្រ្តគុនខ្មែរ ជួយកីឡាករខ្លាំងពូកែឱ្យមានឡានខ្លាញ់គោរាប់ម៉ឺនដុល្លារជិះ រួមមានកីឡាករ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា,
August 22, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ នេះប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីប្រទេស កូតឌឺវ័រ ជាមួយនឹងការប្រមូលបានទិន្នផលសរុបកើនដល់ជាង ៨៣ម៉ឺនតោន និងបាននាំចេញទៅប្រទេសវៀតណាមជាង ៧៨ម៉ឺនតោន ទំហំទឹកប្រាក់ជាង មួយពាន់លានដុល្លារ ដោយក្នុងមួយគីឡូក្រាមនៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ ៣០០រៀល។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា កំណើននេះមិនមែនចៃដន្យនោះទេ ពីព្រោះតាំងពីខែឧសភា សមាគមបានរកឃើញថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានកំណើនខ្ពស់ ដែលអាចសម្របខ្លួនជាមួយបាតុភូតអេល នីណូ (El Nino) ទន្ទឹមគ្នានឹងផ្ទៃដីដាំដុះក៏បានកើនឡើងផងដែរ។ សូមជម្រាបថា
August 22, 2024 - សេដ្ឋកិច្ច
ព្រឹត្ដិបត្រព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ បានឱ្យដឹងថា ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក្នុងរយៈពេលប្រាំពីរខែ ឆ្នាំ២០២៤ សម្រេចបានប្រមាណជិត ៤៤លានដុល្លារ ។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងកម្ពុជា ត្រូវមានកាតព្វកិច្ចប្រមូល និងបង់អាករលើតម្លៃបន្ថែម ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ប្រភពដដែលបន្តថា ក្នុងរយៈពេលប្រាំពីរខែអគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានចំនួន ១៧៦.៦៩ ប៊ីលានរៀល ស្មើនឹង ៤៣.៦៣ លានដុល្លារ ក្នុងនោះចំណូលដែលប្រមូល បានពីអនិវាសនជន ដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ
August 21, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ។ ជំនួបនាឱកាសនេះ បានធ្វើឡើងក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
August 21, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលសមាគមពាណិជ្ជកម្មចិនឆោសាន បានលើកឡើង នឹងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ ត្រូវបាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង។ ក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ និងជួយបង្កើតការងារកាន់តែច្រើនថែមទៀត
August 21, 2024 - សេដ្ឋកិច្ច
ក្នុងឱកាសនៃជំនួប លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ជាការឆ្លើយតប
August 20, 2024 - សេដ្ឋកិច្ចចាប់ពីពេលនេះទៅ ទេសចរអន្តរជាតិ អាចទូទាត់ទំនិញ និងសេវាកម្ម តាមវិធីទូទាត់បាគងទេសចរ “Bakong Tourist App”
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការបឋមនូវ កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយស ដែលជាតំណាងមកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដូចជាក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនសរុបប្រមាណ ១៥០ នាក់។ តាមសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្ដល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិក ដែលអាចឱ្យទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជាធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាកម្ម
August 20, 2024












