- Khmernote
- Boostrong
កក្រើកទៀតហើយ កីឡាករគុនខ្មែរលំដាប់ជើងខ្លាំង ៥៧គីឡូ ៤រូប នឹងត្រូវដណ្ដើមគ្នាក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោទី៦ពីប៊ូសស្រ្តង ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ស្ដាតអូឡាំពិក រាជធានីភ្នំពេញ។ ប៊ូសស្រ្តងជួយលើកស្ទួយគុនខ្មែរ និងស្រលាញ់គុនខ្មែរពិតប្រាកដ រហូតជាប់ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេដែលហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រកួតដណ្ដើមឡានចារជាប្រវត្តិសាស្រ្តគុនខ្មែរ ជួយឱ្យកីឡាករខ្លាំងពូកែមានឡានខ្លាញ់គោជិះ រួមមានកីឡាករគុនខ្មែរ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា និងចាន់ ប៊ុនហឿន។ ឥឡូវនេះ ប៊ូសស្រ្តងដាក់ឡានខ្លាញ់គោ១គ្រឿងទៀតឱ្យគុនខ្មែរ តើនរណាជាម្ចាស់ឡានខ្លាញ់គោនេះ? ចំពោះលក្ខខណ្ឌប្រកួតដណ្ដើមឡាន
August 14, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Capt Sandeep Mehta នាយកប្រតិបត្តិ កំពង់ផែអន្តរជាតិ នៃក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤នេះ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់គណៈប្រតិភូអំពីផែនការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ
August 14, 2024 - សេដ្ឋកិច្ច
ក្រុមហ៊ុនចិនធំមួយ ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ នៅកម្ពុជា នាំចេញទៅប្រទេសចិន និងប្រទេសធំៗចំនួន ៤ទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ។ បើតាមការបញ្ជាក់របស់ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកខុត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន DOMI Biotechnology Co., Ltd. ដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់
August 14, 2024 - សេដ្ឋកិច្ច
ក្នុងឱកាសនៃជំនួប លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនសរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះបានសម្រេចបាននូវការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។ សម្ដេចធិបតីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ចនាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង
August 13, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ីនធឺណិតក្រសួងព័ត៌មាន ទទួលបាននាព្រឹកថ្ងៃទី១៣ ខែសីហានេះ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។ សូមជម្រាបជូនថា ក្នុងរយៈពេល ៧ខែនេះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ២៦ប្រទេស មានចំនួន ១៨៦ ៣៧៧ តោន ទទួលបានទឹកប្រាក់ចំនួន ១៤៤.៩២
August 13, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ៧ខែ ក្នុងឆ្នាំ២០២៤ នេះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូសំខាន់ៗរបស់កម្ពុជាចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១ពាន់លានដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះបើគិតរយៈពេល ៧ខែនេះ សម្រាប់ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់។ នេះបើយោងតាមស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរ មានទំហំទឹកជាង ១៤ ពាន់លានដុល្លារ
August 13, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ប្រាក់ចំណូលពីការនាំចេញជ័រនិងឈើកៅស៊ូ ទទួលបានជាង ២៧១លានដុល្លារសហរដ្ឋអាមេរិក កើនឡើង ១៨,១២% បើធៀបនឹងរយៈពេលដូចគ្នា។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ នេះ មានចំនួន ១៧៣ ៩១៥តោន បានកើនឡើងចំនួន ២ ៩៤៧តោន ស្មើនឹង១,៧២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈបរិមាណបញ្ចេញលក់ឈើកៅស៊ូគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ នេះ មានចំនួន ១០ ៩០២ម៉ែត្រគូប។ ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៦៩ ០០៧
August 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើនដើម្បីអភិវឌ្ឍន៍ផ្លូវទៅកាន់ខេត្តតំបន់ឆ្នេរមានទាំងផ្លូវជាតិ និងផ្លូវល្បឿនលឿន ក្នុងនោះមានផ្លូវចំនួនបួនខ្សែដែលតភ្ជាប់ចេញពីភ្នំពេញ បាន និងកំពុងសាងសង់លើកកម្រិតគុណភាពដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៦ខាងមុខនេះ ដោយបានចំណាយថវិកាប្រមាណ២៥០លានដុល្លារអាមេរិក ។ជាខេត្តដែលត្រូវបានកំណត់ថា គោលដៅនៃការអភិវឌ្ឍដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍។ ផ្លូវទាំងបួនខ្សែដែលរាជរដ្ឋាភិបានបើកការដ្ឋាន និងកំពុងមមាញឹកសាងសង់នោះ រួមមាន ផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ទៅកាន់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងបន្តទៅកាន់ទីរួមខេត្តកំពត ។ ផ្លូវនេះត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៦៧លានដុល្លារ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ។ ចំណែកផ្លូវជាតិលេខ៣១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចបែកគុសខេត្តតាកែវ ទៅកាន់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានបើកការដ្ឋាន និងសាងសង់បានជិត១០០ភាគរយហើយ
August 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ បានឱ្យដឹងថា ក្រសួងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ជាមួយនិងឱកាសការងារជាង ៥ពាន់កន្លែង ដែលផ្តល់ជូនដោយក្រុមហ៊ុនធំៗ ចំនួន២០ តាមរយៈការដាក់ពាក្យស្វែងរកការងារដោយផ្ទាល់និងធ្វើការសម្ភាសភ្លាម។ (រូបតំណាង) ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ខាងលើនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON
August 12, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «សហគមន៍កសិកម្មទំនើប» មួយទៀត នឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងស្រុកមេមត់ បន្ទាប់ពីបានធ្វើការជាមួយគ្នាអស់រយៈពេលជិត២ខែ និងបានរៀបចំមហាសន្និបាតកំណើតដំបូងជាផ្លូវការរបស់ខ្លួនប្រកបដោយជោគជ័យរួចមក។ តាមការបញ្ជាក់នៅលើផេកការពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ «សហគមន៍កសិកម្មទំនើប» ថ្មីមួយទៀតនេះ មានឈ្មោះថា «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» ដែលមានសមាជិក ៤២គ្រួសារ មានទីតាំងនៅ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានផ្ទៃដីផលិតកម្ម ៦៧ហិកតា ប្រហាក់ប្រហែល១០មុឺនជន្លង់ មានសមត្ថភាពផលិតម្រេច ២៥០តោន-៣០០តោន/ឆ្នាំ។ «សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ» មានក្រុមប្រឹក្សាភិបាល
August 10, 2024












