- Khmernote
- Boostrong
ប៊ូសស្រ្តងជួយគុនខ្មែរ ថ្នាលខ្លាំងពូកែ ប៊ូសស្រ្តងឱ្យម៉ូតូ! គ្រាប់ពេជ្រថ្នាលគុនខ្មែរ ៤រូប នឹងត្រូវប្រកួតដណ្ដើមម៉ូតូដំបូងគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងថ្នាលគុនខ្មែរ” ធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅស្ដាតចាស់ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧យប់តទៅ។ ប៊ូសស្រ្តងជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលស្រលាញ់គុនខ្មែរ ជួយគុនខ្មែរពិតប្រាកដ ដោយហ៊ានបង្កើតមហាព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តគុនខ្មែរ ដោយដាក់ឡានជាច្រើនគ្រឿងឱ្យគុនខ្មែរប្រកួតដណ្ដើម។ ហើយឥឡូវនេះប៊ូសស្រ្តងបានបង្កើតប្រវត្តិសាស្រ្តថ្មីបន្តទៀត គឺជួយថ្នាលគុនខ្មែរ ដាក់ម៉ូតូថ្មីឱ្យកីឡាករថ្នាលប្រកួតដណ្ដើមមិនធ្លាប់មានពីមុន ដើម្បីជួយឱ្យធនធានគុនខ្មែរកាន់តែរីកចម្រើន។ លក្ខខណ្ឌប្រកួតដណ្ដើមម៉ូតូពីប៊ូសស្រ្តង៖ ១. កីឡាករថ្នាល ២រូប ដែលមានសារគាំទ្រច្រើនជាងគេ នឹងត្រូវប្រកួតគ្នាដណ្ដើមម៉ូតូ ២. លក្ខខណ្ឌពិសេស បើកីឡាករថ្នាលផ្ដួលដៃគូបរទេសឱ្យសន្លប់លឿនមុនចប់ទឹក មានអាទិភាពឡើងប្រកួតដណ្ដើមម៉ូតូ
August 10, 2024 - សេដ្ឋកិច្ច
ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។ សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា
August 9, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង១ឆ្នាំ គឺជាជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់ ១៨ភាគរយក្នុង ១ឆ្នាំឯណោះ។ លោកបណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ ភាគរយក្នុងមួយឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាបជាង ៩ភាគរយ
August 9, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តំណាងក្រុមហ៊ុនដ៏ល្បីមួយរបស់អាល្លឺម៉ង់ Adidas ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមកជួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារលើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុន Adidas នៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូរបស់ក្រុមហ៊ុន Adidas ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពិភាក្សាលើលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ក្រុមហ៊ុន Adidas
August 9, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះថា ៖ “ខ្ញុំសូមអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន ៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។ ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឱ្យបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ។ ធនាគារទាំង៨
August 9, 2024 - សេដ្ឋកិច្ច
សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង ១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។ ក្នុងពិធីដាក់ឱ្យដំណើរការ សម្ដេចធិបតី ហ៊ុន ម៉ាណែត
August 8, 2024 - សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។ គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណ ១៤,២៤% នៃទុនវិនិយោគសរុប ចំណែកខេមែន អាយលែន ១២,៣៥%
August 8, 2024 - ទេសចរណ៍
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីយដ្ឋានអង្គរ។ កម្មវិធីនេះផងដែរ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ដូច្នេះសូមបងប្អូន និងភ្ញៀវទេសចរអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ៕ ប្រភព៖ ផេកផ្លូវការឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
August 7, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដល់ទៅ ១៩ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជាក្នុងវិស័យជាច្រើន រួមទាំងបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទីអង្គារ ទី០៦ សីហា ឆ្នាំ២០២៤ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មប្រទេសជប៉ុន (JETRO) បានគោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ
August 7, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុក ស្វែងរកអ្នកជំនាញម្ហូបខ្មែរ ដើម្បីលើកកម្ពស់ការកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិដ៏សម្បូរបែបរបស់កម្ពុជាជូនដល់អតិថិជនទូទាំងពិភពលោក។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing នៅពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ដើម្បីផ្តល់ការលើកទឹកចិត្ត ស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងផ្តល់ការគាំទ្រចាំបាច់នានាជូនដល់ក្រុមហ៊ុន។ សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។ បច្ចុប្បន្ន
August 7, 2024












