Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន news.yahoo បានឱ្យដឹងថា ឃ្លាំងស្តុកមាសដ៏ធំបំផុតទីប្រាំនៅលើពិភពលោកជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ីដែលមានតម្លៃជិត ១៤០ពាន់លានដុល្លារ។ ជាមួយគ្នានេះ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសលើប្រទេសអ៊ុយក្រែនមក ប្រទេសនេះបាន ប្រមូលទិញមាសដើម្បីស្តុកទុក តែទោះជាយ៉ាងណាក្ដីបច្ចុប្បន្នមាសរបស់ប្រទេសនេះមិនមានប្រទេសណាទិញឡើយ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន ទីផ្សារមាសរបស់ទីក្រុងឡុងដ៍ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតក្នុងពិភពលោកសម្រាប់មាសដុំបានហាមឃាត់មាសដុំទាំងអស់របស់រុស្ស៊ី ដោយបានបិទមាសពីប្រទេសនេះចេញពីពាណិជ្ជកម្មពិភពលោកតែម្ដង។ មិនតែប៉ុណ្ណោះ ព្រឹទ្ធសភាអាមេរិកក៏បានអនុវត្តតាមវិធានការនោះដែរ ជាមួយនឹងវិក័យប័ត្រថ្មីមួយដែលនឹងហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យធ្វើប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងមាសរបស់រុស្ស៊ី។ មន្រ្តី ២រូបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្គត់ផ្គង់មាសដ៏ធំរបស់រុស្ស៊ី គឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដែលនៅសល់មួយចំនួនដែលលោកពូទីន អាចប្រើដើម្បីរក្សាសេដ្ឋកិច្ចរបស់ប្រទេសរបស់គាត់មិនឱ្យធ្លាក់ចុះបន្ថែមទៀត។ តាមរយៈការដាក់ទណ្ឌកម្មលើទុនបំរុងទាំងនេះ យើងនឹងធ្វើឱ្យរុស្ស៊ីឯកោបន្ថែមទៀតពីសេដ្ឋកិច្ចពិភពលោក និងបង្កើនភាពលំបាកនៃយុទ្ធនាការយោធាដែលមានតម្លៃថ្លៃ ហើយត្រូវចំណាយកាន់តែច្រើនរបស់ពូទីន”។ ប៉ុន្តែទោះបីជាគ្មានប្រទេសណាទិញក៏ដោយ តែហាក់ដូចជាមានតម្រូវការមាសក្នុងស្រុកច្រើន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី៕ អត្ថាបទ៖ លីនី ប្រភព៖ yahoo

    March 21, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ជប៉ុន​បានបង្កកទ្រព្យសម្បត្តិរបស់បុគ្គលល្បីៗក្នុងជួររដ្ឋាភិបាល មហាសេដ្ឋី និងអង្គភាពរបស់រុស្ស៊ីជាច្រើនទៀតនៅក្នុងបញ្ជីរបស់ខ្លួន ខណៈកម្លាំងរុស្ស៊ីនៅបន្តការវាយប្រហារនៅអ៊ុយក្រែន។ រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​សុក្រ​ បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​ដែល​កាន់កាប់​ក្នុង​ប្រទេស​ជប៉ុន​ដោយ​មនុស្ស ១៥ នាក់ និង​អង្គភាពចំនួន ៩។ បុគ្គលទាំងនោះរួមមាន៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៊ី និងក្រសួងការបរទេស សមាជិកសភា និងអ្នកជំនួញដែលមានទ្រព្យសម្បត្តិ ឬ មហាសេដ្ឋី ដែលត្រូវបានគេនិយាយថា មានទំនាក់ទំនងជិតស្និទ្ធនឹងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ដោយឡែកអង្គការ​ទាំង​ប្រាំបួន​ មាន​ទំនាក់ទំនង​នឹង​ឧស្សាហកម្ម​អាវុធ។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលបានសម្រេចចិត្តចាត់វិធានការបន្ថែម បន្ទាប់ពីនាយករដ្ឋមន្ត្រី Kishida

    March 21, 2022
  • សេដ្ឋកិច្ច

    នាយករដ្ឋមន្រ្តី Prayut Chan-o-cha បានណែនាំភ្នាក់ងាររដ្ឋពាក់ព័ន្ធឱ្យផ្ដល់ “ជំនួយល្អបំផុត” ដល់ភ្ញៀវទេសចររុស្ស៊ី និងអ៊ុយក្រែនដែលជាប់គាំងនៅក្នុងប្រទេសថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃសោរិ៍ថា “រដ្ឋាភិបាលក៏កំពុងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនរុស្ស៊ី និងអ៊ុយក្រែននៅក្នុងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសង្រ្គាមដែលកំពុងបន្ត។ អ្នកទេសចរទាំងអស់នោះនឹងត្រូវធានាថា រដ្ឋាភិបាលនឹងផ្តល់ការថែទាំ ភាពងាយស្រួល និងជួយឱ្យអស់ពីសមត្ថភាពរបស់យើង”។ ក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ជនជាតិរុស្សីប្រហែល ៧,០០០ និងអ៊ុយក្រែន ១,០០០ នាក់ត្រូវបានជាប់នៅក្នុងប្រទេសថៃ ភាគច្រើននៅភូកេត និងស៊ូរ៉ាតថានី។ អាជ្ញាធរថៃ បាននឹងកំពុងផ្តល់ឱ្យពួកគេនូវបណ្តាញទូទាត់ជំនួស សម្រាប់ កន្លែងស្នាក់នៅ អ្នកបកប្រែ និងសេវាទូរស័ព្ទបន្ទាន់សម្រាប់ជំនួយ ខណៈពេលដែលពួកគេរង់ចាំជើងហោះហើរត្រលប់ទៅប្រទេសកំណើតវិញ។

    March 21, 2022
  • អាជីវកម្ម

    ម្ចាស់អាជីវកម្មនៅភាគខាងលិចប្រទេសជប៉ុន បានធ្វើឱ្យគេចាប់អារ្មមណ៍យ៉ាងខ្លាំង ខណៈម្ចាស់អាជីវកម្មនេះបានកំពុងព្យាយាមគាំទ្រ និងជួយដល់ប្រទេសអ៊ុយក្រែនតាមរយៈ បង្កើតផលិតផលដែលមិនធ្លាប់មានអ្នកណាធ្វើ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា ហាងលក់នំមួយ នៅទីក្រុង Soja ខេត្ត Okayama កាលពីថ្ងៃអាទិត្យបានចាប់ផ្ដើមលក់នំ macaron ដ៏ពិសេសមួយ ដែលមានពណ៌ខៀវ និងពណ៌លឿងដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។ សារព័ត៌មានដដែលបានឱ្យដឹងថា នំនេះត្រូវបានលក់អស់ ៤០០ដុំហើយ ដោយក្នុងមួយដុំតម្លៃ ២០០ យ៉េន ឬ​ប្រហែល ១.៧ ដុល្លារ។ ជាមួយគ្នានេះដែរ ប្រាក់ចំណេញទាំងអស់នឹងត្រូវបរិច្ចាគដល់អ៊ុយក្រែន តាមរយៈអង្គការគាំទ្រអន្តរជាតិ នេះបើយោងតាមការលើកឡើងរបស់ម្ចាស់ហាង។ មិនមែនមានតែហាងបង្អែម មួយនោះទេ ទន្ទឹមនឹងនេះនៅក្នុងទីក្រុង

    March 19, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនអកាសចរណ៍ដឹកទំនិញធំបំផុតរបស់រុស្ស៊ី Volga-Dnepr Group បានផ្អាកជើងហោះហើរទាំងអស់ដែលប្រើយន្តហោះ Boeing ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ទណ្ឌកម្មនេះបានកាត់ផ្តាច់ការផ្គត់ផ្គង់យន្តហោះ និងគ្រឿងបន្លាស់ភាគច្រើនដល់រុស្ស៊ី ខណៈ សហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ហើយទីក្រុងម៉ូស្គូបានឆ្លើយតបដោយដាក់វិធានការដូចគ្នាលើពួកគេវិញ។ ក្រុមហ៊ុន Volga-Dnepr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់ប្រតិបត្តិការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួនពីរគឺ AirBridgeCargo និង Atran ដែលប្រើប្រាស់យន្តហោះ Boeing 747 និង 6 Boeing 737 ចំនួន ៦គ្រឿង ដោយសារការដាក់ទណ្ឌកម្ម និងការសម្រេចចិត្តរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល Bermuda (BCAA) ដើម្បីបញ្ចប់វិញ្ញាបនប័ត្រសុវត្ថិភាពរបស់ពួកគេ។ យ៉ាងណាមិញ

    March 19, 2022
  • អាជីវកម្ម

    ទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមសម្រាប់ភ្ញៀវទេសចររុស្ស៊ីបានផ្អាកសេវាកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារការដាក់ទណ្ឌកម្មឥតឈប់ឈររបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Anex Vietnam Travel & Trading បានប្រកាសផ្អាក បន្ទាប់ពីបាននាំអ្នកទេសចររុស្ស៊ីជាង ៣០០នាក់ទៅប្រទេសកមណើតវិញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ លោក Bui Quoc Dai នាយករងក្រុមហ៊ុន Anex Vietnam បាននិយាយថា ពួកគេបានធ្វើការសម្រេចចិត្តផ្អាក បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ ឱ្យបញ្ឈប់ជើងហោះហើរអន្តរជាតិទាំងអស់ (លើកលែងតែពទៅ និងមកពីប្រទេសបេឡារុស្ស) បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ លោកបានបន្តថា “យើងនឹងឈប់ធ្វើដំណើរទេសចរណ៍សម្រាប់អតិថិជនពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៨ ខែមីនា នៅពេលដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងប្រកាសការផ្លាស់ប្តូរបន្ថែមទៀត”។ គួរឱ្យដឹងថា ចំនួនអ្នកទេសចររុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន

    March 19, 2022
  • សេដ្ឋកិច្ច

    នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និយាយថា លោកគ្រោងនឹងដកហូតឋានៈពាណិជ្ជកម្មរបស់រុស្ស៊ីជា “ប្រទេសដែលពេញចិត្តបំផុត” ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មថ្មីសម្រាប់ការឈ្លានពានអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែមីនា លោកក៏បានពន្យល់ពីរបៀបដែលគាត់មានបំណងជួយជនជម្លៀសអ៊ុយក្រែនផងដែរ។ ការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការដកហូតឋានៈ “ប្រទេសដែលពេញចិត្តបំផុត” ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការដាក់លក្ខខណ្ឌពាណិជ្ជកម្ម ដូចជាពន្ធខ្ពស់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ វិធានការ​នេះ​ គឺ​ស្រប​តាម​វិធានការ​ដែល​បាន​ប្រកាស​ដោយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង G7។ Kishida បាន​ហៅ​ការ​លុកលុយ​អ៊ុយក្រែន​ថា​ជា “ទង្វើ​ដ៏​ឃោរឃៅ​ដែល​គួរ​ចងចាំ​ក្នុង​ប្រវត្តិសាស្ត្រ”។ នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់រុស្ស៊ី ហើយបានប្រកាសថា លោកនឹងបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើរុស្ស៊ី។ លោក Kishida ក៏និយាយផងដែរថា ប្រទេសជប៉ុននឹងរារាំងការនាំចេញរបស់ប្រណីតទៅកាន់ប្រទេសរុស្ស៊ី និងហាមឃាត់ការនាំចូលទំនិញមួយចំនួន។ លោក​បាន​បន្ត​ថា

    March 18, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើងប្រហែល ៣% នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ម្សិលមិញនវ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ទីផ្សារប្រេងអាចបាត់បង់ ៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នៃផលិតផលឆៅ និងចម្រាញ់របស់រុស្ស៊ីចាប់ពីខែមេសា។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការបាត់បង់ការផ្គត់ផ្គង់នឹងមានច្រើនជាងការរំពឹងទុកនៃការធ្លាក់ចុះនៃតម្រូវការ ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង។ តម្លៃប្រេងឆៅនាពេលអនាគតរបស់ Benchmark Brent បានកើនឡើង ៣ដុល្លារអាមេរិក ឬ ៣.១ ភាគរយដល់ ១០១.០៩

    March 18, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលស្វាយកែវល្មៀត គិតមកដល់ថ្ងៃទី ១៧ ខែមីនានេះមានតម្លៃមួយគីឡូក្រាមតែ ៤០០ ទៅ៦០០ រៀលតែប៉ុណ្ណោះ ទីផ្សារនេះបានធ្វើឱ្យកសិករអ្នកដាំដំណាំឧស្សាហកម្មមួយប្រភេទនេះ ត្រូវបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំ។ ក្នុងសកម្មភាពប្រមូលផលស្វាយកែវល្មៀតនៅថ្ងៃទី ១៧មីនានេះ លោក សេង ថៃ ម្ចាស់ចម្ការស្វាយនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជាកសិករដំណាំដាំស្វាយនេះ បានចំណាយដើមទុនច្រើនក្នុងការថែទាំ ដល់ពេលទទួលបានផល អ្នកបញ្ជាទិញឱ្យតម្លៃទាបក្នុងមួយគីឡូក្រាម ៤០០ទៅ ៦០០រៀលតែប៉ុណ្ណោះ ដែលបានធ្វើឱ្យកសិករបាត់បង់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ។ លោកបន្តថា៖ បច្ចុប្បន្នកសិករយើងមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដំណាំឧស្សាហកម្មដូចជាស្វាយ កែវល្មៀតនេះជាដើមអាចថែទាំធ្វើឱ្យវាផ្លែក្នុងមួយឆ្នាំបាន ២លើកគ្រាន់តែពុំទាន់មានទីផ្សារច្បាស់លាស់ ព្រោះកាលពីខែតុលានិងខែ វិច្ឆិកា ស្វាយមានតម្លៃ ១.២០០ ទៅ១.៥០០រៀលក្នុងមួយគីឡូក្រាម

    March 17, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែង៣ចំណុចសម្រាប់ដាក់ឱ្យអនុវត្តពីថ្ងៃនេះតទៅ ដើម្បីទាក់ទាញការធ្វើ វិនិយោគ និងសម្រួលដល់អ្នកមកធ្វើធុរកិច្ចក៏ដូចជាអ្នកទេស ចរមកលេងកម្សាន្តនៅកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខណៈដែលជំងឺកូវីដ១៩ នៅតែបន្តឆ្លងរីករាលដាលជាសកលដែលធ្វើឱ្យមានការប៉ះពាល់សេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ទើបរាជរដ្ឋាភិបាលបានសម្រេចលើក លែង៣ចំណុចបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS » ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបន្តថា ចំណុចទាំង៣នេះ គឺការបន្ធូរបន្ថយសម្រាប់ការធ្វើ ដំណើររបស់ពលរដ្ឋចេញទៅក្រៅប្រទេស ពីក្រៅប្រទេសចូលក្នុងប្រទេស ប៉ុន្តែប្រសិន បើទៅប្រទេសផ្សេងក្រៅពីកម្ពុជាគឺតម្រូវតាមច្បាប់នៃប្រទេសនីមួយៗ

    March 17, 2022