- Khmernote
- អាជីវកម្ម
ក្រុមហ៊ុន Meta បានខាតបង់ប្រាក់ចំណូលជិត ២ពាន់លានដុល្លារ បន្ទាប់ពីរុស្ស៊ីបានបិទមិនឱ្យប្រើប្រាស់បណ្ដាញ Instagram និង Facebook នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន forbes កាលពីពេលថ្មីៗនេះ។ វិមានក្រឹមឡាំងកាលពីថ្ងៃសុក្របានប្រកាសថា ខ្លួនបានចាប់ផ្តើមដាក់កម្រិតលើ Instagram បន្ទាប់ពីបិទ Facebook កាលពីពេលថ្មីៗនេះ នៅក្នុងជម្លោះរវាងលោក ពូទីន និង Meta បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ រុស្ស៊ីក៏បាននិយាយដែរថា ខ្លួននឹងចាត់ទុក Meta ជាផ្លូវការថាជា «អង្គភាពជ្រុលនិយម» ដោយនេះធ្វើតាមការសម្រេចចិត្តរបស់ Meta ដែលដាក់ស្លាកសញ្ញាព្រមានដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីនៅលើ Instagram និងបានធ្វើពីមុននៅលើ Facebook –
March 17, 2022 - សេដ្ឋកិច្ច
តម្លៃប្រេងបានកើនឡើងកាលពីព្រឹកថ្ងៃពុធ (១៦ ខែមីនា) ដោយបានស្ទុះឡើងមកវិញ បន្ទាប់ពីធ្លាក់ចុះ ១ដុល្លារក្នុងមួយបារ៉ែលកាលពីប៉ុន្មានថ្ងៃមុននេះ។ ការឡើងថ្លៃជាថ្មីម្ដងទៀតនេះ ខណៈពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តគ្របដណ្តប់លើការជួញដូរដែលប្រែប្រួល ទៅតាមការចរចាបទឈប់បា..ញ់។ អនាគតប្រេងឆៅរបស់ Brent បានកើនឡើងវិញ ៨៣សេន ឬ ០.៨% នៅតម្លៃ ១០០.៧៤ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ១ ននិង ២០នាទី ព្រឹក GMT (៩ និង ២០នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី)។ ជាមួយគ្នានេះ ប្រេងឆៅរបស់អាមេរិក West Texas Intermediate
March 17, 2022 - គំនិតអប់រំ
ប្រធានាធិបតី ស៉ី ជីងពីង បានចែករំលែករឿងរ៉ាវផ្ទាល់របស់គាត់តាំងពីក្មេងដែលបានរៀនពីឪពុករបស់គាត់ថា៖ កាលខ្ញុំនៅតូច ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ អ្វីក៏ដោយឲ្យតែខ្ញុំចង់បានគឺតែងតែទាមទារ និងជំនះយកអ្វីគ្រប់យ៉ាងដែលល្អបំផុតសម្រាប់ខ្លួន ចុងបញ្ចប់អ្នកនៅជុំវិញខ្លួនចាកចេញពីខ្ញុំម្ដងមួយៗ សូម្បីតែមិត្តភក្កិរបស់ខ្ញុំ។ ទោះបីបែបនេះក៏ដោយខ្ញុំមិនដែលគិតថានេះជាកំហុសរបស់ខ្ញុំទេ ហើយថែមទាំងរិះគន់ និងគិតមិនល្អទៅលើអ្នកដទៃទៀត។ ដោយសារបែបនេះឪពុករបស់ខ្ញុំបានផ្ដល់នូវមេរៀនមួយដែលខ្ញុំចងចាំមិនដែលភ្លេចនូវក្នុងជិវិត។ នៅថ្ងៃមួយគាត់បានចម្អិនមី ២ ចានដាក់នៅលើតុ ចានមួយមានពងមាន់មួយគ្រាប់នៅខាងលើហើយចានមួយទៀតមិនមានពងមាន់នៅពីលើទេ។ គាត់បានឲ្យខ្ញុំជ្រើសរើសយកចានមួយរវាងមីទាំង ២ចាន កាលគ្រានោះពងមាន់មានតម្លៃថ្លៃ ដូច្នេះមិនងាយបានញ៉ាំនោះទេ លុះត្រាតែមានពិធីបុណ្យផ្សេងៗ ឬ ពិធីបុណ្យចូលឆ្នាំថ្មីទើបបានញ៉ាំម្ដង ដោយគិតឃើញបែបនេះខ្ញុំបានរើសយកចានមីដែលមានពងមាន់។ នៅពេលចាប់ផ្ដើមញ៉ាំ ខ្ញុំពិតជាមានមោទនភាពចំពោះភាពវ័យឆ្លាតរបស់ខ្លួនឯងណាស់ ដែលសម្រេចចិត្តបែបនេះ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុករបស់ខ្ញុំមានពងមាន់ដល់ទៅ ២គ្រាប់នៅខាងក្រោម! ខ្ញុំសោកស្ដាយខ្លាំងណាស់ ហើយថែមទាំងស្ដីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តដ៏លឿនមួយនេះ។ ពេលនោះឪពុកខ្ញុំញញឹមហើយនិយាយថា៖
March 16, 2022 - សេដ្ឋកិច្ច
ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ផ្ដល់មូលនិធិទៅក្នុងច្បាប់ដែលរួមបញ្ចូលទាំងជំនួយសង្គ្រោះបន្ទាន់ចំនួន ១៣.៦ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ លោក Biden បានចុះហត្ថលេខាលើច្បាប់នេះ កាលពីថ្ងៃអង្គារ។ ក្នុងកញ្ចប់ថវិកានេះ ទឹកប្រាក់ ៣.៥ពាន់លានដុល្លារ នឹងត្រូវចំណាយដើម្បីផ្តល់អាវុធនិងជំនួយផ្នែកការពារផ្សេងទៀតសម្រាប់អ៊ុយក្រែន ហើយ ៣ពាន់លានដុល្លារ ចំណាយដើម្បីដាក់ពង្រាយទាហានអាមេរិកទៅកាន់ប្រទេសជុំវិញអ៊ុយក្រែន និងប្រហែល ៤ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ ដូចជាអាហារ និងថ្នាំពេទ្យ។ លោកប្រធានាធិបតីបាននិយាយថា “យើងកំពុងផ្លាស់ប្តូរជាបន្ទាន់ ដើម្បីបង្កើនការគាំទ្រដល់ប្រជាជនអ៊ុយក្រែនដ៏ក្លាហាន នៅពេលដែលពួកគេការពារប្រទេសរបស់ពួកគេ”។ គួរឱ្យដឹងថា រដ្ឋបាលលោក Biden បានសន្យាផ្តល់ជំនួយយោធាចំនួន ១.២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនរួចហើយកាលពីឆ្នាំមុន៕ អត្ថបទ៖
March 16, 2022 - សេដ្ឋកិច្ច
រដ្ឋាភិបាលអ៊ុយក្រែន បានធ្វើសេចក្ដីប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានបើកគេហទំព័របរិច្ចាគជារូបិយប័ណ្ណគ្រីបតូ ក្នុងភាពជាដៃគូជាមួយប្រតិបត្តិករនៃការផ្លាស់ប្តូរគ្រីបតូ ដូច្នេះមនុស្សអាចផ្ញើជំនួយទៅកាន់អ៊ុយក្រែនបាន។ យោងតាមគេហទំព័រ វេទិកានេះទទួលយករូបិយប័ណ្ណគ្រីបតូដូចជា Bitcoin និង Ethereum ហើយការបរិច្ចាគត្រូវបានបំប្លែងទៅជាប្រាក់ដុល្លារអាមេរិក ហើយត្រូវបានបញ្ជូនទៅធនាគារជាតិនៃអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរឌីជីថលផងដែរនោះ បានបង្ហោះលើ Twitter ថា “គេហទំព័រផ្លូវការ ដែលអ្នកប្រើប្រាស់មកពីជុំវិញពិភពលោកអាចធ្វើការបរិច្ចាគគ្រីបតូទៅកាន់អ៊ុយក្រែនបាន” ។ គួរឱ្យដឹងថា គេហទំព័រនេះបង្ហាញថា មកទល់ពេលនេះប្រាក់ជិត ៤៩លានដុល្លារត្រូវបានប្រមូល ហើយមូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីជួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ក៏ដូចជាជនស៊ីវិលដែលត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង៕ អត្ថបទ៖ លីនី ប្រភព៖ nhk
March 16, 2022 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អគារសម័យអាណានិគមបារាំងជាង ៨០០ខ្នងនៅក្នុងខេត្តបាត់ដំបង ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត និងសិក្សាស្វែងយល់ពីសំណង់ប្រវត្តិសាស្រ្ត យ៉ាងស្រស់ស្អាត មានរចនាបថបញ្ចូលគ្នារវាងកម្ពុជា និងប្រទេសបារាំង។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អាជ្ញាធរបានរៀបចំនិងបង្កើនកិច្ចការ ការពារអភិរក្ស មិនឱ្យរុះរើវាយកំទេចចោល ប៉ុន្តែ មានតែការអនុញ្ញាត ឱ្យជួសជុល អគារសល់ពីសម័យបារំាង ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងខេត្ត និងការពារទុកជាបេតិកភ័ណ្ឌជាតិ ខ្មែរ។ លោកបញ្ជាក់ថា តាម រយៈនេះ ខេត្តបាត់ដំបងបានប្រែក្លាយ ទៅជាទីក្រុងប្រវត្តិសាស្រ្តជាមួយបរិស្ថានដោយកែលម្អជាក្រុងបៃតង មានដើមឈើ និងសួនច្បារតាមដងស្ទឹង ដែលជាទីទាក់ទាញភ្ញៀវទេសចរមកទស្សនា។ លោកបានបញ្ជាក់ថា កំណើនភ្ញៀវទេសចរមានការកើនឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងនោះភាគច្រើនពួកគេចូលចិត្តមកទស្សនាសំណង់អគារពីបុរាណ
March 16, 2022 - អាជីវកម្ម
ក្រុមហ៊ុន Samsung C&T Corp របស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនធំមួយរបស់វៀតណាម Lilama Corp បានឈ្នះការដេញថ្លៃលើគម្រោងតម្លៃ ៩៤០លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលដែលប្រើដោយ ឧស្ម័នធម្មជាតិរាវ (LNG) ដំបូងបង្អស់របស់វៀតណាម។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ អង្គារ ក្រុមហ៊ុន Lilama បាននិយាយថា ក្រោមកិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសំណង់ (EPC) ដែលផ្តល់ដោយក្រុមហ៊ុន PetroVietnam Power និងបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ សម្ព័ន្ធក្រុមហ៊ុននឹងសាងសង់រោងចក្រ Nhon Trach 3 និង Nhon Trach
March 16, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា ប្រទេសថៃបានជីកប្រឡាយបង្ហូរទឹកប្រវែង ២២.៥គីឡូម៉ែត្រនៅអាយុធ្យា ដែលដាក់ឈ្មោះថា ចៅផាយ៉ា ២ (Chao Phraya II)។ លោក Sermchai Siawsirithaworn ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានទឹកដ៏ធំនៃនាយកដ្ឋានធារាសាស្ត្រថៃ បាននិយាយថា គម្រោងដែលត្រូវបានគេហៅថា ចៅផាយ៉ា ២ នេះ កំពុងដំណើរការយ៉ាងរលូន ហើយនឹងបញ្ចប់តាមការគ្រោងទុកនៅឆ្នាំក្រោយ។ លក្ខណៈសំខាន់ៗរបស់គម្រោងៀរួមមាន៖ ស្ថិតនៅក្នុងសង្កាត់ Sanam Chai នៃស្រុក Bang Sai របស់អយុធ្យា មានប្រវែង ២២.៥០គីឡូម៉ែត្រ មានទទឹង ២០០ម៉ែត្រ
March 16, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា ប្រជាជនរុស្ស៊ីបាននឹងកំពុងនាំគ្នាព្យាយាមលក់ អាហារ សម្ភារ របស់របរ រួមទាំងគ្រឿងទេសរបស់យីហោល្បី McDonald’s តាមអ៉ីនធឺណេត។ ប្រជាជនរុស្ស៊ីរាប់រយនាក់បានតម្រង់ជួរនៅហាង McDonald’s ដើម្បីប្រមូលយកសម្ភារ និងរបស់របរជាច្រើនតាមដែលអាចយកបាននៅពេលយីហោនេះបិទហាងរបស់ខ្លួននៅរុស្ស៊ី ហើយឥឡូវបានដាក់លក់នៅលើគេហទំព័រផ្សាយពាណិជ្ជកម្មរុស្ស៊ី Avito។ សារព័ត៌មានដដែលបានឱ្យដឹងថា ប្រជាជនរុស្ស៊ីបានដាក់ សាច់មាន់ ដំឡូងបំពង ឈីស និងសូម្បីតែទឹកជ្រលក់ ដង់ប្លាស្ទិក ទុយោជ័រ ចានជ័រ ថង់ បង្កាន់ដៃ និងរបស់ជាច្រើនទៀត ក្នុងតម្លៃរាប់សិបដុល្លារ។ មិនតែប៉ុណ្ណោះ តម្លៃនៃទំនិញទាំងនោះ ប្រែប្រួលខ្លាំង ខ្លះគឺថ្លៃខ្លាំងមែនទែន ដោយមិនដឹងថាប្រជាជននាំគ្នាលក់ដោយពឹងផ្អែកទៅលើអ្វីនោះទេ។
March 15, 2022 - អាជីវកម្ម
ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple និងអ្នកដំឡើងទូរស័ព្ទ iPhone គឺ Foxconn បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានផ្អាកប្រតិបត្តិការនៅក្នុងទីក្រុង Shenzhen របស់ប្រទេសចិន ដើម្បីអនុវត្តតាមគោលនយោបាយគ្រប់គ្រងកូវីដ-១៩ របស់រដ្ឋាភិបាលក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ មជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Shenzhen បានរឹតបន្តឹងការរឹតបន្តឹង កូវីដ-១៩ បន្ទាប់ពីវាបានរាយការណ៍ពីករណីក្នុងស្រុកថ្មីចំនួន ៦០ ជាមួយនឹងរោគសញ្ញាដែលត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍ ដែលជាការផ្ទុះឡើងខ្ពស់បំផុតសម្រាប់នៅក្នុងទីក្រុងនេះចាប់តាំងពីប្រទេសចិនមានការផ្ទុះឡើងជាលើកដំបូងនៅដើមឆ្នាំ២០២០។ Foxconn ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Precision Industry បាននិយាយថា ខ្លួននឹងដាក់ពង្រាយរោងចក្របម្រុង ដើម្បីកាត់បន្ថយការរំខានដល់ការផលិត។ ក្រុមហ៊ុនតៃវ៉ាន់នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែកន្លែងផលិតចម្រុះរបស់យើងនៅក្នុងប្រទេសចិន យើងបានកែសម្រួលខ្សែសង្វាក់ផលិតកម្ម
March 15, 2022












