Khmernote
  • សេដ្ឋកិច្ច

    អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងបរិច្ចាគប្រាក់ចំនួន ២ លានបាត (ប្រមាណ ៦ម៉ឺនដុល្លារ) ជាជំនួយមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែនដែលរងគ្រោះដោយសង្គ្រាម។ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានទូតថៃប្រចាំប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាងខាងលិចរបស់អ៊ុយក្រែន ត្រូវបានចាត់តាំងឱ្យផ្តល់ជំនួយតាមរយៈកាកបាទក្រហមអ៊ុយក្រែន ឬអង្គការអន្តរជាតិមួយចំនួន។ បើតាមលោក Tanee ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសថៃបានស្នើសុំជំនួយមនុស្សធម៌ បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងប្រទេសរបស់ពួកគេបាននាំឱ្យមានការស្លាប់ របួស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសថៃផ្ដល់ជំនួយដល់អ៊ុយក្រែន ពោលគឺក្នុងឆ្នាំ២០១៩ ប្រទេសថៃបានផ្តល់ជំនួយចំនួន ១លានបាតដល់អ៊ុយក្រែន តាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងសមាគមកាកបាទក្រហមថៃសម្រាប់ជំនួយមនុស្សធម៌ ដល់ជនភៀសខ្លួនក្នុងស្រុកនៅតំបន់ភាគខាងកើតនៃប្រទេសនោះ៕ អត្ថបទ៖ លីនី ប្រភព៖

    March 11, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា មាន​មនុស្ស​យ៉ាងច្រើនកុះករនាំគ្នាតម្រង់​ជួរ​​នៅ​ខាង​ក្រៅ​ហាង​មាស​ជា​ច្រើន​កន្លែង​ក្នុង​តំបន់ Yaowarat ក្នុង​ក្រុង China Town ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ពុធ ទី០៩ ម្សិលមិញនេះ។ ការតម្រង់ជួរហូរហែរពេញផ្លូវនេះ គឺភាគច្រើនមកលក់មាសរបស់ពួកគេ បន្ទាប់ពីបានឃើញតម្លៃមាសឡើងខ្ពស់សារជាថ្មី។ គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធនេះ តម្លៃទិញក្នុងមួយបាតទម្ងន់ (ខ្នាតនៅក្នុងប្រទេសថៃ) នៃគ្រឿងអលង្ការមាសគឺ ៣១,៣២០.៥៦ បាត ហើយតម្លៃលក់គឺ ៣២,៥០០បាត ខណៈតម្លៃទិញសម្រាប់មាសដុំក្នុងមួយបាតទម្ងន់គឺ ៣១,៩០០បាត កើនឡើង ៩០០ បាតធៀបនឹងថ្ងៃមុន ហើយតម្លៃលក់ ហើយតម្លៃលក់គឺ ៣២,០០០​បាត នេះបើយោងតាមសមាគមពាណិជ្ជករមាស៕ អត្ថបទ៖

    March 10, 2022
  • បុគ្គលជោគជ័យ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឈ្នះបេះដូងនៃពិភពលោកខាងលិចនាពេលថ្មីៗនេះ នៅពេលដែលការលុកលុយប្រទេសរបស់គាត់ដោយប្រទេសរុស្ស៊ី ដោយលោកបានបដិសេធសំណើរពីសហរដ្ឋអាមេរិកដើម្បីជួយគាត់ឱ្យជម្លៀសចេញពីរដ្ឋធានី Kyiv ជាមួយហេតុផលដ៏ចាក់ដោតថា៖ “ខ្ញុំ​ត្រូវ​ការ​គ្រាប់​រំសេវ មិន​មែនការភៀសខ្លួន​ទេ”។ យ៉ាងណាមិញនៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនកាន់តែក្តៅគគុក ពាក្យចចាមអារ៉ាមជាច្រើនបានលេចឡើងនៅលើអ៊ីនធឺណិតទាក់ទងនឹងទ្រព្យសម្បត្តិសុទ្ធរបស់លោក Zelensky រួមទាំងទ្រព្យសម្បត្តិដូចជាផ្ទះ និងរថយន្ត។ ពាក្យចចាមអារ៉ាមទាំងនោះបានលើកឡើង ប៉ាន់ប្រមាណមានចាប់ពី ១,៥ លានដុល្លារ ដល់កន្លះពាន់លានដុល្លារ ហើយខ្លះរហូតទៅដល់ ១,៥ ពាន់លានដុល្លារ។ លើសពីនេះប្រភព​ព័ត៌មាន​មួយ​ចំនួន​ប៉ាន់​ស្មាន​ថា ការ​បង្ហោះ​សារ​ដែល​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​អតីត​តារា​កំប្លែង​នេះ​ចំនួន ១,៥ ពាន់​លាន​ដុល្លារ គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ខូច​ការ​គាំទ្រ​ដល់ Zelensky និង​អ៊ុយក្រែន។ ដូច្នេះតើ Zelensky មានទ្រព្យពិតប្រាកដប៉ុន្មាន? បើយោងតាម

    March 10, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការនាំចេញទំនិញ និងវត្ថុធាតុដើមមួយចំនួន។ ការបញ្ជានេះរួមបញ្ចូលទាំងការហាមឃាត់ ឬការរឹតបន្តឹងលើ “ការនាំចេញក្រៅទឹកដីរបស់សហព័ន្ធរុស្ស៊ី និងការនាំចូលទៅកាន់ទឹកដីនៃសហព័ន្ធរុស្ស៊ីនៃផលិតផល និងវត្ថុធាតុដើម” នេះបើយោងតាមការបកប្រែរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax នៃការបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ឯកសារនេះបាននិយាយថា ការហាមប្រាមនេះចូលជាធរមានភ្លាមៗ ប៉ុន្តែមិនបានបញ្ជាក់ថាទំនិញ និងវត្ថុធាតុដើមណាដែលនឹងត្រូវប៉ះពាល់ដោយការរឹតបន្តឹងនោះទេ។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២៥ ខែកុម្ភៈថា ខ្លួននឹងដាក់ “វិធានការសងសឹក” ប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច។ គួរបញ្ជាក់ថា រុស្ស៊ី​ជា​ប្រទេស​នាំ​ចេញ​ទំនិញ​សំខាន់ៗ​រួម​មាន​ប្រេង ឧស្ម័ន​ធម្មជាតិ ស្រូវសាលី

    March 10, 2022
  • សេដ្ឋកិច្ច

    នាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បាននិយាយបន្ទាប់ពីដឹកនាំកិច្ចប្រជុំ NEPC កាលពីថ្ងៃពុធថា ក្រុមប្រឹក្សាគោលនយោបាយជាតិថាមពល (NEPC) បានអនុម័តរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី ៣០បាត (០.៩០ ដុល្លារ) ក្នុងមួយលីត្រឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ លោកប្រាយុធ បានលើកឡើងថា វិធានការនេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយបន្ថែមថា រដ្ឋាភិបាល និងប្រជាពលរដ្ឋនឹងត្រូវជួយគ្នាទៅវិញទៅមក ប្រសិនបើតម្លៃថាមពលនៅតែបន្តកើនឡើង ខណៈដែលប្រទេសជាច្រើនកំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ជាមួយគ្នានេះលោកបានអះអាងថា តម្លៃថាមពលរបស់ប្រទេសថៃត្រូវបានគេចាត់ទុកថា ថោកបើធៀបនឹងប្រទេសអាស៊ានដទៃទៀត ប៉ុន្តែវាមិនមែនជាតម្លៃថោកបំផុតនោះទេ ដោយសារប្រទេសអាស៊ានមួយចំនួនអាចផលិតថាមពលដោយខ្លួនឯងបាន។ រដ្ឋាភិបាល​នឹង​ស្វែងរក​វិធានការ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ គួរបញ្ជាក់ថា បើតាមប្រសាសន៍លោក ប្រាយុធ មូលនិធិប្រេងនឹងរក្សាតម្លៃប្រេងម៉ាស៊ូតនៅត្រឹម ៣០បាតក្នុងមួយលីត្រ រហូតទាល់តែរដ្ឋាភិបាលអស់លទ្ធភាពរក្សាបាន ប្រសិនបើតម្លៃប្រេងឡើងលើសពី

    March 10, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារមុននេះបន្តិចបានឱ្យដឹងថា រដ្ឋាភិបាលសម្រេចពន្យារពេលប្រមូលពន្ធចំណេញលើមូលធនរយៈពេល ២ឆ្នាំទៀត។ បើតាមសេចក្ដីជូនដំណឹងដែលចេញផ្សាយអគ្គនាយកដ្ឋានពន្ធដារនារសៀលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ នេះ ការអនុវត្តពន្ធចំណេញលើមូលធន រយៈពេល ២ឆ្នាំនេះ គឺកំណត់យកចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។ សេចក្ដីជូនដំណឹងបានបញ្ជាក់ផងដែរថា ការអនុវត្តពន្ធចំណេញលើមូលធននេះ គឺក្នុងគោលបំណងចូលរួមអនុវត្ត “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។ ដូច្នេះសូមសាធារណជន និងអ្នកជាប់ពន្ធទាំងអស់ ជ្រាបជាព័ត៌មាន៕ អត្ថបទ៖ លីនី

    March 9, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតម៉ូដសម្លៀកបំពាក់ប្រណិតរបស់បារាំងចំនួន ៤ បានឈប់ធ្វើអាជីវកម្មជាមួយប្រទេសរុស្ស៊ី និងបានបិទហាងរបស់ពួកគេទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយធ្វើការបរិច្ចាគមួយចំនួនដើម្បីជួយដល់ប្រទេសអ៊ុយក្រែន។ ម៉ាកយីហោប្រណិតកំពុងចូលរួមក្នុងបញ្ជីអ្នកលក់រាយដែលកំពុងបិទអាជីវកម្មនៅរុស្ស៊ីបណ្ដោះអាសន្នរួមមាន៖ Chanel, Hermès, LVMH និង Kering បន្ទាប់ពីការលុកលុយរបស់ប្រទេសនេះទៅលើអ៊ុយក្រែន។ ក្រុមហ៊ុនម៉ូដសម្លៀកបំពាក់យក្សរបស់បារាំង LVMH, Kering, Hermès និង Chanel បានប្រកាសនៅថ្ងៃសុក្រទី០៤ ខែមីនាថា ពួកគេនឹងបិទហាងនៅក្នុងប្រទេសរុស្ស៊ី ដោយមួយចំនួនក៏បានធ្វើការបរិច្ចាគដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ជាក់ស្ដែង ម៉ាកប្រណិត Kering ដែលជាម្ចាស់ម៉ាកយីហោប្រណីតរួមទាំង Gucci, Saint

    March 9, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថាបនិកស្រ្តីខ្មែរដំបូងគេ ច្នៃផ្លែចេកណាំវ៉ាទុំផលិតចេញជាស្ករចេក សម្រាប់លក់ក្នុងប្រទេស និងនាំចេញទៅលក់នៅប្រទេសកូរ៉េ និងអាល្លឺម៉ង់ ខណៈដំណាំចេក ណាំវ៉ាជាប្រភេទដំណាំកសិកម្មក្នុងស្រុកងាយស្រួលដាំ មិនមានប្រើប្រាស់ជីគីមី ហើយមានតម្រូវការក្នុងការ កែច្នៃសម្រាប់នាំចេញ។ លោកស្រី យស់ ផល្លី ជាស្ថាបនិកកែច្នៃចេកណាំវ៉ាទុំ ផលិតចេញេជាស្ករចេក ស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកស្រីបានបើកសហគ្រាសកែច្នៃចេកណាំវ៉ានេះ អស់រយ:ពេល ៩ឆ្នាំជាងមកហើយ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏ដូចជាការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។ លោកស្រីបន្តថា លោកស្រីបានចំណាយរយៈពេលពីរឆ្នាំ ក្នុងការផលិតចេកណាំវ៉ាឱ្យក្លាយចេញជាផលិតផលសម្រេច ពីដំបូងឡើយគឺមានលំបាកច្រើន ដោយសារតែនេះជាផលិតផលថ្មី ហើយវាជាចំណេះដឹងដែលសល់ពីដូនតា ដែលយើងធ្លាប់តែផលិតដោយដៃ ជាលក្ខណៈគ្រួសារ ដូច្នេះហើយយើងត្រូវរកវីធីសាស្រ្តយ៉ាងណាដែលអាចកែច្នៃផលិតចេកណាំវ៉ាទាំងអស់ ឱ្យបានទាន់ពេលវេលា

    March 9, 2022
  • អាជីវកម្ម

    យីហោកាហ្វេលំដាប់ពិភពលោក Starbucks បាននិយាយកាលថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ រដ្ឋាភិបាលលោកខាងលិច សហព័ន្ធកីឡា និងក្រុមហ៊ុនធំៗបានកាត់បន្ថយទំនាក់ទំនងជាមួយរុស្ស៊ី ឬដោះស្រាយការដាក់ទណ្ឌកម្មលើការវាយប្រហារដែលត្រូវបានថ្កោលទោសជាអន្តរជាតិទៅលើប្រទេសជិតខាងរបស់ខ្លួន។ ក្រុមហ៊ុន Starbucks បានកត់សម្គាល់ថា “យើងបានសម្រេចចិត្តផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការដឹកជញ្ជូនផលិតផលរបស់ Starbucks ទាំងអស់” ដែលពីមុនបាននិយាយថា ខ្លួនមានហាងចំនួន ១៣០ នៅក្នុងប្រទេសរុស្ស៊ី ដែលគ្រប់គ្រងទាំងស្រុង និងដំណើរការដោយដៃគូដែលមានអាជ្ញាប័ណ្ណ។ នាយកប្រតិបត្តិរបស់ Starbucks លោក Kevin Johnson បានសរសេរថា ដៃគូដែលមានអាជ្ញាប័ណ្ណរបស់ខ្លួន “បានយល់ព្រមផ្អាកប្រតិបត្តិការហាងភ្លាមៗ ហើយនឹងផ្តល់ការគាំទ្រដល់បុគ្គលិកជិត ២,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលពឹងផ្អែកលើ

    March 9, 2022
  • សេដ្ឋកិច្ច

    ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្សី​ ២០​នាក់​បន្ថែម​ទៀត រួម​ទាំង​ពាណិជ្ជករ និង​មន្ត្រី​ដោយសារ​ស្ថានការណ៍​ជុំវិញ​អ៊ុយក្រែន និង​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី នេះ​បើ​យោង​តាម​បញ្ជី​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ។ បញ្ជីនេះរួមមានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីលោក Sergey Kiriyenko អនុប្រធានរដ្ឋបាលប្រធានាធិបតីលោក Dmitry Kozak និងជាប្រធាន Chechnya Ramzan Kadyrov ។ បញ្ជីនេះក៏រួមបញ្ចូលពាណិជ្ជកររុស្ស៊ី រួមទាំងបងប្អូន Rotenberg, Gennady Timchenko និង Alisher Usmanov ។ មិនតែប៉ុណ្ណោះទណ្ឌកម្ម​ក៏​ប៉ះពាល់​ដល់​ស្ថាប័ន​ពីរ​ដែរ​ គឺ​ទីភ្នាក់ងារ​ស្រាវជ្រាវ​អ៉ីនធឺណិត និង​ក្រុមហ៊ុន​យោធា​ឯកជន Wagner។

    March 9, 2022