ប្រជាជនថៃនាំគ្នាសម្រុកទៅ China Town តម្រង់ជួរចាំលក់មាសយ៉ាងហូរហែរ បន្ទាប់ពីមាសឡើងថ្លៃខ្ពស់កប់ពពក
សេដ្ឋកិច្ច March 10, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា មាន​មនុស្ស​យ៉ាងច្រើនកុះករនាំគ្នាតម្រង់​ជួរ​​នៅ​ខាង​ក្រៅ​ហាង​មាស​ជា​ច្រើន​កន្លែង​ក្នុង​តំបន់ Yaowarat ក្នុង​ក្រុង China Town ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ពុធ ទី០៩ ម្សិលមិញនេះ។ ការតម្រង់ជួរហូរហែរពេញផ្លូវនេះ គឺភាគច្រើនមកលក់មាសរបស់ពួកគេ បន្ទាប់ពីបានឃើញតម្លៃមាសឡើងខ្ពស់សារជាថ្មី។

គួរឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធនេះ តម្លៃទិញក្នុងមួយបាតទម្ងន់ (ខ្នាតនៅក្នុងប្រទេសថៃ) នៃគ្រឿងអលង្ការមាសគឺ ៣១,៣២០.៥៦ បាត ហើយតម្លៃលក់គឺ ៣២,៥០០បាត ខណៈតម្លៃទិញសម្រាប់មាសដុំក្នុងមួយបាតទម្ងន់គឺ ៣១,៩០០បាត កើនឡើង ៩០០ បាតធៀបនឹងថ្ងៃមុន ហើយតម្លៃលក់ ហើយតម្លៃលក់គឺ ៣២,០០០​បាត នេះបើយោងតាមសមាគមពាណិជ្ជករមាស៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand