ជប៉ុនបានដាក់ទណ្ឌកម្មលើជនជាតិរុស្សី ២០នាក់បន្ថែមទៀត រួមទាំងពាណិជ្ជករ និងមន្ត្រីដោយសារស្ថានការណ៍ជុំវិញអ៊ុយក្រែន និងប្រតិបត្តិការយោធារបស់រុស្ស៊ី នេះបើយោងតាមបញ្ជីដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃអង្គារ។
បញ្ជីនេះរួមមានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អនុប្រធានទីមួយនៃរដ្ឋបាលប្រធានាធិបតីលោក Sergey Kiriyenko អនុប្រធានរដ្ឋបាលប្រធានាធិបតីលោក Dmitry Kozak និងជាប្រធាន Chechnya Ramzan Kadyrov ។ បញ្ជីនេះក៏រួមបញ្ចូលពាណិជ្ជកររុស្ស៊ី រួមទាំងបងប្អូន Rotenberg, Gennady Timchenko និង Alisher Usmanov ។
មិនតែប៉ុណ្ណោះទណ្ឌកម្មក៏ប៉ះពាល់ដល់ស្ថាប័នពីរដែរ គឺទីភ្នាក់ងារស្រាវជ្រាវអ៉ីនធឺណិត និងក្រុមហ៊ុនយោធាឯកជន Wagner។ លើសពីនេះ ប្រទេសជប៉ុនបានចេញផ្សាយបញ្ជីទណ្ឌកម្មបន្ថែមលើប្រទេសបេឡារុស្ស ដែលរួមមានបុគ្គលចំនួន 12 និងក្រុមហ៊ុន និងអង្គការបេឡារុស្សចំនួន ១០៕

អត្ថបទ៖ លីនី
ប្រភព៖ tass


