នាយករដ្ឋមន្ត្រី​ថៃ សន្យា​ផ្តល់​ជំនួយ​ដ៏​ល្អ​បំផុត​ដល់​ភ្ញៀវ​ទេសចរ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជាប់គាំងនៅក្នុងប្រទេសថៃ
សេដ្ឋកិច្ច March 21, 2022 Khmernote

នាយករដ្ឋមន្រ្តី Prayut Chan-o-cha បានណែនាំភ្នាក់ងាររដ្ឋពាក់ព័ន្ធឱ្យផ្ដល់ “ជំនួយល្អបំផុត” ដល់ភ្ញៀវទេសចររុស្ស៊ី និងអ៊ុយក្រែនដែលជាប់គាំងនៅក្នុងប្រទេសថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃសោរិ៍ថា “រដ្ឋាភិបាលក៏កំពុងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនរុស្ស៊ី និងអ៊ុយក្រែននៅក្នុងប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសង្រ្គាមដែលកំពុងបន្ត។ អ្នកទេសចរទាំងអស់នោះនឹងត្រូវធានាថា រដ្ឋាភិបាលនឹងផ្តល់ការថែទាំ ភាពងាយស្រួល និងជួយឱ្យអស់ពីសមត្ថភាពរបស់យើង”។

ក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ជនជាតិរុស្សីប្រហែល ៧,០០០ និងអ៊ុយក្រែន ១,០០០ នាក់ត្រូវបានជាប់នៅក្នុងប្រទេសថៃ ភាគច្រើននៅភូកេត និងស៊ូរ៉ាតថានី។ អាជ្ញាធរថៃ បាននឹងកំពុងផ្តល់ឱ្យពួកគេនូវបណ្តាញទូទាត់ជំនួស សម្រាប់ កន្លែងស្នាក់នៅ អ្នកបកប្រែ និងសេវាទូរស័ព្ទបន្ទាន់សម្រាប់ជំនួយ ខណៈពេលដែលពួកគេរង់ចាំជើងហោះហើរត្រលប់ទៅប្រទេសកំណើតវិញ។

ជាមួយគ្នានេះ បើតាមលោក Thanakorn ភ្ញៀវទេសចរដែលមិនអាចធ្វើការផ្ទេរប្រាក់បាន ដោយសារតែការហាមឃាត់ធនាគារ SWIFT ត្រូវបានគេណែនាំឱ្យប្រើប្រព័ន្ធផ្សេងទៀតដូចជា TransferWise, Western Union និង MoneyGram ។ លោកបានបន្ថែមថា ការផ្ទេរប្រាក់ក៏អាចធ្វើឡើងតាមរយៈធនាគារពាណិជ្ជថៃ និងបណ្តាញមិនមែនធនាគារ ដូចជាប្រៃសណីយ៍ថៃជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand