ក្រុមហ៊ុនអកាសចរណ៍ដឹកទំនិញធំបំផុតរបស់រុស្ស៊ី Volga-Dnepr Group បានផ្អាកជើងហោះហើរទាំងអស់ដែលប្រើយន្តហោះ Boeing ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ទណ្ឌកម្មនេះបានកាត់ផ្តាច់ការផ្គត់ផ្គង់យន្តហោះ និងគ្រឿងបន្លាស់ភាគច្រើនដល់រុស្ស៊ី ខណៈ សហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ហើយទីក្រុងម៉ូស្គូបានឆ្លើយតបដោយដាក់វិធានការដូចគ្នាលើពួកគេវិញ។
ក្រុមហ៊ុន Volga-Dnepr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់ប្រតិបត្តិការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួនពីរគឺ AirBridgeCargo និង Atran ដែលប្រើប្រាស់យន្តហោះ Boeing 747 និង 6 Boeing 737 ចំនួន ៦គ្រឿង ដោយសារការដាក់ទណ្ឌកម្ម និងការសម្រេចចិត្តរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល Bermuda (BCAA) ដើម្បីបញ្ចប់វិញ្ញាបនប័ត្រសុវត្ថិភាពរបស់ពួកគេ។
យ៉ាងណាមិញ Volga-Dnepr ដែលពណ៌នាខ្លួនឯងថាជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទំនិញធំ និងធុនធ្ងន់ បន្តហោះហើរយន្តហោះដែលផលិតដោយរុស្ស៊ី រួមទាំងយន្តហោះដឹកទំនិញ An-124 និង Il-76៕



អត្ថបទ៖ លីនី
ប្រភព៖ yahoo


