Khmernote
  • សេដ្ឋកិច្ច

    ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មានទំនុកចិត្តថា ក្រុមហ៊ុន Tesla នឹងបញ្ចប់កិច្ចព្រមព្រៀងមួយក្នុងការវិនិយោគលើរោងចក្រផលិតរថយន្តនៅក្នុងប្រទេសរបស់គាត់ ខណៈឥណ្ឌូនេស៊ីបានផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះជាច្រើន រាប់ចាប់ពីការបន្ធូរបន្ថយពន្ធរហូតដល់សម្បទានរ៉ែនីកែល។ លោក Jokowi បាននិយាយថា៖ “គាត់មានទំនុកចិត្តថា ប្រទេសឥណ្ឌូនេស៊ីមានប្រៀបជាងប្រទេសផ្សេងទៀត ដែលធ្វើឱ្យក្រុមហ៊ុន Tesla កំពុងពិចារណាសម្រាប់ការវិនិយោគ ព្រោះប្រទេសនេះមានទុនបម្រុងនីកែលធំបំផុត និងទីផ្សារក្នុងស្រុកដ៏ធំមួយផងដែរ”។ លោក បានបន្តថា៖ ឥណ្ឌនេស៊ី នឹងផ្តល់​សម្បទាន​នីកែល រួមទាំងការលើកទឹកចិត្តផ្សេងទៀតដូចជា ការបន្ធូរបន្ថយពន្ធ និងគម្រោងឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនី ដើម្បីកសាងទីផ្សារសម្រាប់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក។ គួរបញ្ជាក់ផងដែរថា លោក Joko Widodo បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិ

    February 3, 2023
  • អាជីវកម្ម

    ក្រុមហ៊ុន Apple Inc ត្រូវបានគេប៉ាន់ស្មានថា នឹងរាយការណ៍ពីធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈជិត ៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមក្រុមហ៊ុនវិភាគឈ្មោះថា Refinitiv បានឱ្យដឹងថា ក្រុមហ៊ុន​ Apple ត្រូវបានគេរំពឹងថា នឹងរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ពីការលក់ទូរស័ព្ទ iPhone ដែលបានធ្លាក់ចុះប្រហែល ៥% សម្រាប់ត្រីមាសសំខាន់ៗ ដោយពេលវេលាចុងក្រោយនៃការធ្លាក់ចុះការលក់ គឺនៅក្នុងអំឡុងខែសីហា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ដែលជាខែនៃការរាតត្បាតនៃជំងឹ កូវីដ-១៩ ។ ជាមួយគ្នានេះដែរ

    February 3, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) មានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើង ធំធាត់ឡើង និងកសិកម្មមួយប្រកបដោយមានភាពវៃឆ្លាត។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យលោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

    February 3, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ លើម៉ាកទំនិញចំនួន៣មុខបន្ថែមមានដូចជា អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈប្រហុកសៀមរាប ក៏កំពុងគិតគូរចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «អំបិល និងផ្កាអំបិលកំពត» ក្នុងខេត្តកំពត និងខេត្តកែប, «បង្កងតាកែវ» ក្នុងខេត្តតាកែវ, «ទឹកត្រីកំពត» ក្នុងខេត្តកំពត និងខេត្តកែប និងក្តាមថ្មកោះកុង ក្រសួងពាណិជ្ជកម្មកំពុង បន្ដអនុវត្តគម្រោងចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ បន្ថែមពីនេះផលិតផល «ប្រហុកសៀមរាប» ក៏កំពុងតែគិតគូរចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ។ កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញជាច្រើនប្រភេទរួមមាន ស្ករត្នោតកំពង់ស្ពឺ, ម្រេចកំពត, ទឹកឃ្មុំព្រៃមណ្ឌលគីរី និងក្រូចថ្លុងកោះទ្រង់ជាដើម។

    February 2, 2023
  • សេដ្ឋកិច្ច

    តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង នៅក្នុងប្រទេសហ្វីលីពីន បាន​ហក់​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ធ្វើឱ្យខ្ទឹមទាំងនោះ បានក្លាយជារបស់ប្រណីតមួយនៅក្នុងប្រទេស រហូតដល់គូស្វាមីភរិយាថ្មីថ្មោងមួយសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ បើតាមប្រភពដដែល តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង បានឡើងដល់ ៨០០ប៉េសូ (ជិត ១៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅផ្សារទំនើបក្នុងទីក្រុងម៉ានីល ពោលមានតម្លៃថ្លៃជាងសាច់មាន់ និងសាច់ជ្រូកទៅទៀត។ ការកើនឡើងមិនធ្លាប់មាននេះ បណ្ដាលមកពីទិន្នផលមិនល្អ ការចំណាយខ្ពស់ ការវិនិយោគមិនគ្រប់គ្រាន់ក្នុងប្រព័ន្ធធារាសាស្រ្ត និងគ្រឿងចក្រ កង្វះលទ្ធភាពប្រើប្រាស់កន្លែងស្តុកទឹកត្រជាក់ និងផ្លូវពីកសិដ្ឋានទៅទីផ្សារ និងព្យុះទីហ្វុងដែលបំផ្លាញដំណាំបានជះឥទ្ធិពលដល់វិស័យនេះជាយូរមកហើយ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលហ្វីលីពីនជួបប្រទះនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋាន ដែលបណ្តាលឱ្យតម្លៃកើនឡើង ពោលពេលកន្លងមក

    February 2, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីក្រុមហ៊ុន សហគ្រាសថ្មីបានចំនួនសរុប ១០ ៧០១ ក្នុងឆ្នាំ២០២២ កើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១ដែលការកើនឡើងនេះឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃ សេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ ក្នុងរបាយការណ៍ចេញផ្សាយកាលកាលពីដើមសប្តាហ៍ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម មាន ៨៨៨ ក្រុមហ៊ុន កើន៣៨ភាគរយធៀបនឹង ៦៤៣ ក្រុមហ៊ុន ក្នុងឆ្នាំ២០២១។ ករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុនហើយ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣

    February 2, 2023
  • Boostrong

    ល្បីថាអ្នកផឹក BOOSTRONG ទេវតាទ្រព្យ ទេវតាសំណាង រត់ចូលខ្លួន ឥឡូវសំណាងមែន អ្នកផឹក BOOSTRONG ចំនួន៧រូបបានត្រូវរង្វាន់ម៉ូតូ YAMAHA X-RIDE Adventure 7 គ្រឿងថ្មីច្រឺងនៅដើមឆ្នាំ ២០២៣នេះ។ ប៊ូសស្ត្រងជាភេសជ្ជៈប៉ូវកំលាំងដែលល្បីមានរង្វាន់ច្រើនជាងគេ មានរង្វាន់ជាលុយសុទ្ធ ម៉ូតូ Yamaha 1000គ្រឿង និងរថយន្តស្ព័រខ្លាញ់គោ Mazda Sedan ដល់ទៅ100គ្រឿងថែមទៀតផង។ អ្នកផឹកប៊ូសស្ត្រងគាស់ត្រូវម៉ូតូទាំង 7គ្រឿង ពីភេសជ្ជៈប៉ូវកំលាំង BOOSTRONG មានដូចជា៖ 1. ម៉ុកសៅ នៅភូមិព្រះទន្លេ ឃុំសង្ឈ័រ ក្រុងស្វាយរៀង

    February 2, 2023
  • អាជីវកម្ម

    ខេត្តក្រចេះមានសក្ដានុពលលើវិស័យធនធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ខណៈបច្ចុប្បន្នខេត្តនេះមានក្រុមហ៊ុនរហូតទៅដល់ ១០០ក្រុមហ៊ុន កំពុងវិនិយោគរុករក និងស្វែងរករ៉ែ។ នេះបើយោងតាមការដកស្រង់ប្រសាសន៍របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ពីការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់​រដ្ឋបាលខេត្តក្រចេះ” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ​នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានថ្លែងថា ខេត្តក្រចេះមានសក្តានុពលលើ​វិស័យធនធាន​ធម្មជាតិ ដូចជាវិស័យរ៉ែថ្មីក្រានីត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុក សំបូរ។ ទន្ទឹមនេះ នៅក្នុងខេត្តក្រចេះមានក្រុមហ៊ុនរុករក និងស្វែងរករ៉ែចំនួន៦១ក្រុមហ៊ុន ស្មើនឹង ៦៥អាជ្ញាបណ្ណ ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈចំនួន

    February 1, 2023
  • អាជីវកម្ម

    ក្រុមហ៊ុន Toyota Motor Corp បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតលើពិភពលោកក្នុងឆ្នាំ២០២២ ដោយលក់រថយន្តបានចំនួន ១០.៥លានគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia កាលពីពេលថ្មីៗនេះ។ តាមប្រភពដដែល ក្រុមហ៊ុនរបស់ជប៉ុនមួយនេះ បានរក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា។ ជាក់ស្ដែងនៅក្នុងវិស័យលក់រថយន្ត ក្រុមហ៊ុនជាច្រើនបានបង្ហាញពីការលក់ធ្លាក់ចុះជាសកល ដែលរួមមាន៖ អង្គភាពដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តតូច Daihatsu និងក្រុមហ៊ុន Volkswagen Group។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានបង្កើនផលិតកកម្មនៅលើពិភពលោក ៥ភាគរយនៅឆ្នាំ២០២២​ ដោយសារតែមានតម្រូវការខ្លាំងនៅអាស៊ី និងការកើនឡើងនៃសមត្ថភាពផលិត រួមទាំងការបង្កើនប្រសិទ្ធភាពនៅអាស៊ី

    February 1, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត លេចចេញជារូបរាងហើយនោះ នឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ព្រមទាំងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូលក្នុងវិស័យនាវាចរណ៍។ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ មករា ឆ្នាំ២០២៣

    January 31, 2023