- Khmernote
- ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈចិនទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរ ណ៍សំខាន់ៗរបស់កម្ពុជា ដូចជា ក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ភ្ញៀវទេសចរអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍតំបន់ទេសចរណ៍កាន់ តែស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។ « ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ គឺស្អាតណាស់ រាជរដ្ឋាភិបាលបានរៀបចំ រាជរដ្ឋាភិបាលបានធ្វើផ្លូវនៅតំបន់សៀមរាប តំបន់អង្គរវត្តជាតំបន់សម្រាកលំហែ ជាកន្លែងដែលទាក់ទាញ។ ខ្ញុំដឹងថា បងប្អូនជនជាតិចិនគាត់ចូលចិត្តអង្គរវត្ត»។ ឯកឧត្តម ថោង ខុន បញ្ជាក់ថា កម្ពុជារីករាយក្នុងការត្រៀមទទួលទេសចរចិន និងភ្ញៀវអន្តរជាតិផ្សេងៗទៀតឱ្យកម្ពុជាកាន់តែច្រើនបន្ទាប់ពីពិភព លោកបានធូរស្បើយកូវីដ១៩។
January 31, 2023 - បុគ្គលជោគជ័យ
លោកស្រី Marie Kondo ដែលត្រូវបានគេស្គាល់ផងដែរថាជា Konmari គឺជាអ្នកប្រឹក្សាផ្នែករៀបចំផ្ទះ អ្នកនិពន្ធ និងជាពិធីករទូរទស្សន៍ជនជាតិជប៉ុនដ៏ល្បីម្នាក់។ គាត់ល្បីខ្លាំងនៅលើបណ្ដាញសង្គម និងក្នុងកម្មវិធី “Tidying Up with Marie Kondo” របស់ Netflix។ ស្រ្តីជនជាតិជប៉ុនរូបនេះ បានសរសេរសៀវភៅចំនួន ៤ក្បាលស្តីពីការរៀបចំផ្ទះ ដែលលក់អស់រាប់លានច្បាប់នៅជុំវិញពិភពលោក។ សៀវភៅរបស់នាងត្រូវបានបកប្រែពីភាសាជប៉ុនទៅជាភាសាជាច្រើន ហើយសៀវភៅដែលមានចំណងជើងថា “The Life-Changing Magic of Tidying Up (2011)” ត្រូវបានបោះពុម្ពនៅក្នុងប្រទេសជាង ៣០ ដែលនេះគឺជាការលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុន
January 31, 2023 - សេដ្ឋកិច្ច
ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានឲ្យដឹងថា ក្នុងចំណោមជនបរទេសជាង ១,៨២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន មានជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់។ យោងតាម អ្នកឆ្លើយឆ្លងព័ត៌មាន វៀតណាមប្រចាំនៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព របស់ ជប៉ុន (MHLW) បានប្រកាសថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសបានកើនឡើងដល់១៨២២នាក់។ MHLW បាននិយាយថា ក្នុងចំណោមជនបរទេសជាង ១.៨២ លាននាក់ដែលកំពុងធ្វើការនៅប្រទេសជប៉ុន ចំនួនជនជាតិវៀតណាមច្រើនជាងគេគឺ ៤៦២,៣៨៤នាក់ ស្មើនឹង ២៥.៤% ។
January 31, 2023 - សេដ្ឋកិច្ច
ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានលើកឡើងថា កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យបច្ចេកទេស ឌីជីថល កសិកម្ម និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ។ ដំណឹងនេះ ត្រូវបានលើកឡើងដោយលោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ ក៏បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា
January 31, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលបានប្រមាណជាង ១៥លានដុល្លារ ពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissance នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ គិតមកដល់ពេលនេះ រុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance ផលិតបានប្រមាណ៥៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូលជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លាន និងពន្ធដារចំនួន ៦.៥លានដុល្លារ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មន្ត្រីដដែលបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុន ៧ ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។ លោកបន្តថា
January 31, 2023 - សេដ្ឋកិច្ច
(ទីក្រុងសេអ៊ូល,ប្រទេសកូរ៉េ)៖ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលវេលានេះជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច
January 30, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រៃឡង់បៃតង បានលើកឡើងនៅថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា ទឹកគ្រាប់ស្វាយចន្ទីដែលចម្អិនរួច គឺជាភេសជ្ជៈដ៏ពេញនិយម មិនមានជាតិទឹកដោះគោ តែអាចជំនួសទឹកដោះគោសុទ្ធ ក្នុងរូបមន្តអាហារភាគច្រើនបានយ៉ាងល្អប្រសើរទៀតផង។ ទឹកដោះគោគ្រាប់ស្វាយចន្ទី វាត្រូវបានផលិតចេញពីគ្រាប់ស្វាយចន្ទីសុទ្ធ ដែលចម្អិនរួច ក្រឡុកជាមួយទឹកដែលផ្តល់នូវរសជាតិបែបក្រែម ព្រមទាំងស្រទន់ដូចទឹកដោះគោដែរ និង សម្បូរទៅដោយវីតាមីន សារជាតិរ៉ែ ប្រេងជំនួយសុខភាព និង អត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានមកពីរុក្ខជាតិ។ អត្ថប្រយោជន៍ទាំងនេះរួមមាន ការបង្កើនភាពស៊ាំ និងធ្វើឱ្យបេះដូង ភ្នែក
January 30, 2023 - សេដ្ឋកិច្ច
ឈៀងម៉ៃ នៅភាគខាងជើងនៃប្រទេសថៃ ត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់ទី៣២ ក្នុងចំណោមទីក្រុងចំនួន ៤១៦ នៅជុំវិញពិភពលោក។ យោងតាមគេហទំព័រ Numbeo ឈៀងម៉ៃទទួលបានពិន្ទុ ៧៥.៥ ទៅលើផ្នែកសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ បន្ទាប់មកគឺទីក្រុង Davao នៅហ្វីលីពីន ដែលមានលំដាប់ពិន្ទុ (៧២.៤) និងសិង្ហបុរី (៧០.៨)។ ជាមួយគ្នានេះ រដ្ឋធានី Abu Dhabi របស់សហព័ន្ធអារ៉ាប់រួមត្រូវបានដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោកដោយមានពិន្ទុ ៨៨.៨ ហើយតាមពីក្រោយដោយរដ្ឋធានី Doha ប្រទេសកាតា (៨៥.៥) និងទីក្រុងតៃប៉ិ (៨៤.៩)។ ទន្ទឹមនឹងនោះ
January 30, 2023 - សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ថែមទៀត សរុបទុនវិនិយោគ ជិត ២០ លានដុល្លារ និងបង្កើតការងារជិត ៥ពាន់កន្លែង។ ក្នុងនោះ ឃើញថា មានក្រុមហ៊ុនមួយបានបោះទុន វិនិយោគសង់រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំបំផុតមួយក្នុងពិភពលោក ដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនដូចជា Adidas និង Nike នោះគឺ Puma។ យោងតាមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “NEW TARGET FOOTWEAR (CAMBODIA) CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង
January 28, 2023 - ទេសចរណ៍
(ព្រះសីហនុ)៖ បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។ អ្នកដំណើរនិងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី។ យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។ ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា
January 28, 2023












