គម្រោង USAID ព្រៃឡង់បៃតង៖ គ្រាប់ស្វាយចន្ទី អាចចម្រាញ់ជាទឹកដោះគោបាន
សេដ្ឋកិច្ច January 30, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រៃឡង់បៃតង បានលើកឡើងនៅថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា ទឹកគ្រាប់ស្វាយចន្ទីដែលចម្អិនរួច គឺជាភេសជ្ជៈដ៏ពេញនិយម មិនមានជាតិទឹកដោះគោ តែអាចជំនួសទឹកដោះគោសុទ្ធ ក្នុងរូបមន្តអាហារភាគច្រើនបានយ៉ាងល្អប្រសើរទៀតផង។

ទឹកដោះគោគ្រាប់ស្វាយចន្ទី វាត្រូវបានផលិតចេញពីគ្រាប់ស្វាយចន្ទីសុទ្ធ ដែលចម្អិនរួច ក្រឡុកជាមួយទឹកដែលផ្តល់នូវរសជាតិបែបក្រែម ព្រមទាំងស្រទន់ដូចទឹកដោះគោដែរ និង សម្បូរទៅដោយវីតាមីន សារជាតិរ៉ែ ប្រេងជំនួយសុខភាព និង អត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានមកពីរុក្ខជាតិ។ អត្ថប្រយោជន៍ទាំងនេះរួមមាន ការបង្កើនភាពស៊ាំ និងធ្វើឱ្យបេះដូង ភ្នែក និងស្បែក មានសុខភាពល្អ។

គម្រោង USAID ព្រៃឡង់បៃតង កំពុងជួយគាំទ្រដល់សហគមន៍មួយចំនួន ក្នុងខេត្ត កំពង់ធំឱ្យមានចម្ការស្វាយចន្ទីរបស់សហគមន៍ ដោយមានកិច្ចសន្យាថា មិនកាប់បំផ្លាញព្រៃឈើឡើយ ៕

ប្រភព៖ ក្រសួងព័ត៌មាន