- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារពិភពលោក លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមាន សន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ របាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋ កិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត៥,២ ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការ រក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញនៅទូទាំងពិភពលោកផងដែរ។ ធនាគារពិភពលោក
May 18, 2023 - សេដ្ឋកិច្ច
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ
May 18, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រជាសហគមន៍ប្រកបរបរចិញ្ចឹម និងលក់គ្រំជំពុះទា បានបញ្ជាក់ឱ្យដឹងថា គ្រំជំពុះទា បានកំពុងតែមានទីផ្សារនៅក្នុងស្រុក និងក្រៅប្រទេស តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់។ ទាំងរសជាតិ និងរូបរាងពណ៌ស្រស់ស្អាត គ្រំជំពុះទាភាគច្រើនមានវត្តមាន នៅក្នុងតំបន់ការពារសហគមន៍ពាមក្រសោបខេត្តកោះកុង ត្រូវបានប្រជាសហគមន៍នាំគ្នា ប្រកបរបរសម្រាប់ចិញ្ចឹមជីវិតដោយរកយកមកលក់ ធ្វើជាម្ហូបអាហារ រហូតដល់បានលក់ទៅ កាន់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ លោក វង្ស តារា ជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថា «សព្វថ្ងៃនេះទីផ្សាគ្រំជំពុះទា មានភាពល្អប្រសើរ ដោយក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយធ្វើឱ្យអ្នកនៅភ្នំពេញ ឬអ្នកនៅតាមបណ្តាខេត្តនានា បានស្គាល់
May 18, 2023 - សេដ្ឋកិច្ច
កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dr. Jongsoo Shin នាយកប្រចាំតំបន់អាស៊ីរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។ សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic
May 17, 2023 - អាជីវកម្ម
ក្រុមហ៊ុនផលិតរថយន្ត BYD របស់ប្រទេសចិន នឹងបង្កើតមូលដ្ឋានផលិតរថយន្តអគ្គិសនី និងគ្រឿងបន្លាស់នៅក្នុងខេត្ត Phu Tho ប្រទេសវៀតណាម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទៅកាន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ បើយោងតាមគេហទំព័ររដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ប្រធានក្រុមហ៊ុនចិន លោក Wang Chuanfu បានប្រាប់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះថា ខ្លួននឹងវិនិយោគលើការផលិត និងដំឡើងរថយន្តអគ្គិសនី (EVs) ដោយប្រើបច្ចេកវិទ្យាល្អបំផុត។ ក្នុងឱកាសនោះ លោក Wang បានបន្ថែមថា
May 15, 2023 - Boostrong
ប៊ូសស្ត្រងនាំសំណាងដល់កីឡាករគុនខ្មែរព្រំសំណាងបន្ថែមទៀតហើយបងប្អូន គឺឥឡូវនេះបុរី EAST LAND &HOME ដែល ប៊ូសស្ត្រងទិញផ្ទះឲ្យព្រំសំណាងនោះ បានយល់ព្រមផ្តល់ទីតាំង ឃ្លាំងដ៏ធំទូលាយ សំរាប់ព្រំសំណាងបង្កើតក្លឹបប្រដាល់គុនខ្មែរ ដោយមិនយកថ្លៃឈ្នួលឡើយ។ បុរី EAST LAND &HOME មានទីតាំងស្ថិតនៅទីក្រុងរណបថ្មីស្វាយជ្រុំដែលប៊ូសស្ត្រងទិញផ្ទះជូនកីឡាករគុនខ្មែរព្រំ សំណាង បានយល់ព្រមផ្ដល់ទីតាំងជាឃ្លាំងដ៏ធំទូលាយ សម្រាប់កីឡាករព្រំសំណាង បង្កើតក្លឹបប្រដាល់គុនខ្មែរដោយមិនគិតថ្លៃរយៈពេល១ឆ្នាំពេញ។ នេះច្បាស់ណាស់គឺក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង និងបុរី អ៊ីសលែន&ហូមបង្ហាញពីការស្រលាញ់ និងយកចិត្តទុកដាក់លើវិស័យគុនខ្មែរ ចង់ឃើញកូនខ្មែរជំនាន់ក្រោយចេះក្បាច់គុនខ្មែរឲ្យបានច្រើនដើម្បីបង្ហាញឲ្យពិភពលោកស្គាល់ថាគុនខ្មែរជាក្បាច់គុនដែលពូកែរជាងគេ ខ្លាំងជាងគេ មានអាយុកាលរាប់ពាន់ឆ្នាំចំណាស់ជាងគេ។ នេះជាដំណឹងដែលគួជាទីរីករាយណាស់បន្ទាប់ពីក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានផ្ដល់ជូននូវការលើកទឹកចិត្តដល់កំពូលកីឡាករគុនខ្មែរព្រំសំណាង មានទាំងផ្ទះថ្មី មានទាំងឡានថ្មីខ្លាញ់គោ ហើយពេលបានផ្ដល់ជាទីតាំងដ៏ធំទូលាយសម្រាប់បើកក្លឹបប្រដាល់គុនខ្មែរដោយមិនគិតថ្លៃទៀត។
May 13, 2023 - Boostrong
សូមចូលរួមអបអរដល់កំពូលកីឡាករគុនខ្មែរ ព្រំ សំណាង ដែលបានយកជ័យជំនះលើកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន កាលពីថ្ងៃទី១១ ឧសភា ថ្មីៗនេះ។ ទីបំផុតវិញ្ញាសារគុនខ្មែរ ប្រភេទគីឡូ៨១គីឡូក្រាម បានស្វែងរកជើងឯកម្ចាស់មេដាយមាសឃើញហើយ គឺបានទៅលើកំពូលកីឡាករគុនខ្មែរ ព្រំ សំណាង។ កីឡាករ ព្រំ សំណាងបានប្រកួតយកឈ្នះកីឡាករមីយ៉ាន់ម៉ា ទុន ទុនមីន ដណ្ដើមបានមេដាយមាសជូនជាតិខ្មែរយើងដោយជោគជ័យធំបំផុត ហើយនេះគឺជាការលើកមុខមាត់កីឡាគុនខ្មែរឲ្យពិភពលោកបានស្គាល់គុនខ្មែរកាន់តែច្បាស់។ ដោយសារតែការស្រលាញ់ និងចង់លើកមុខមាត់គុនខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ថាគុនខ្មែរខ្លាំងប៉ុនណា ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានប្រកាសលើកទឹកចិត្តជូនផ្ទះ១ល្វែងដែលជាប្រភពថាមពលប្រគល់ជូនកីឡាករគុនខ្មែរ ព្រំ សំណា ពេលដែលទទួលបានមេដាយមាសជូនជាតិ។ ក្រុមហ៊ុនប៊ូសស្ត្រងសូម សម្ដែងនូវការកោតសរសើរដល់សមត្ថភាពដ៏ខ្លាំងក្លាកីឡាករគុនខ្មែរ ដែលបានប្រើក្បាច់គុនខ្មែរវាយបានល្អបំផុតក្នុងការប្រកួតលើសង្វៀនរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិយើង
May 12, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នាថ្ងៃទី១១ ខែឧសភា រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន ដែលនេះមានន័យថា ម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទីតាំងដាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ គួរបញ្ជាក់ផងដែរថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិន និងកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែ មេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈ Video
May 12, 2023 - បុគ្គលជោគជ័យ
7-Eleven គឺជាយីហោម៉ាតដ៏ល្បីមួយនៅលើពិភពលោក ហើយកាលពីពេលថ្មីៗនេះ ម៉ាតដ៏ល្បីមួយនេះបានសម្រេចឱ្យដាក់លក់នំប៉័ងត្នោត ដែលជាប្រេនខ្មែរ និងផលិតដោយកូនខ្មែរ នៅក្នុងម៉ាត ២៥សាខាទូទាំងរាជធានីភ្នំពេញ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Chrizt Ben ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងនំប៉័ង Christ Ben បានឱ្យដឹងថា ក្រោយចរចាជាមួយ 7-Eleven អស់រយៈពេល ៦ខែ ទីបំផុតហាងល្បីលំដាប់អន្តរជាតិ 7-Eleven ទទួលយកនំប៉័ងត្នោត ទៅលក់ក្នុងម៉ាតរបស់គេទាំង ២៥សាខាទូទាំងរាជធានីភ្នំពេញហើយ។ កូនខ្មែររូបនេះបានឱ្យដឹងបន្តថា ការដាក់លក់នេះ ខាងម៉ាតតម្រូវឱ្យហាងនំប៉័ង គ្រីសប៊ែន ធ្វើតាមស្តង់ដារអន្តរជាតិរបស់គាម៉ាត ដូចជា ចង្វាក់ផលិតកម្មត្រូវតែស្តង់ដារអនាម័យ ការវេចខ្ចប់ ផ្លាកយីហោ
May 10, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យនាយករដ្ឋមន្រ្តីវៀតណាម ជួយសម្របសម្រួលកិច្ចការដែលកម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី តែត្រូវការឆ្លងកាត់ភូមិសាស្ត្រទឹកដីរបស់វៀតណាមខាងត្បូងតំបន់កាម៉ៅ។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលធ្វើជំនួបកំពូលជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាម នារសៀលថ្ងៃទី ៩ ខែ ឧសភា ក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូន បាចូ សាធារ ណរដ្ឋឥណ្ឌូនេស៊ី ។ តាមអ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបជាមួយ ឯកឧត្តម
May 10, 2023












