- Khmernote
- Boostrong
នេះបានហៅថាកូនដែលមានសម្ពាយបុណ្យ សម្ពាយទ្រព្យមកជាមួយ គ្រាន់តែប្រសូត្រភ្លាមនាំសេរីសួស្ដី នាំលាភសំណាងដល់ឪពុកម្ដាយភ្លាមគឺជួយឲ្យឪពុកជាទីស្រលាញ់ញ៉ាំប៊ូសស្ត្រងតែ ១កំប៉ុងសោះត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រង១គ្រឿងភ្លាម។ បុរសដែលទទួលបានលាភសំណាងពីកូនស្រីដែលទើបប្រសូត្រនេះមានឈ្មោះថា ជុល សុខជឿន អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ស៊ិន សុភី មានកូនពីរនាក់ កូនបងអាយុ៥ឆ្នាំ និងកូនស្រីទើបកើតមានឈ្មោះ ជឿន ហេងលាភ។ បច្ចុប្បន្នរស់នៅភូមិ ល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយកូនស្រីមហានាំលាភបានប្រសូត្រនៅ នៅមណ្ឌលសុខភាពស្មោញ ឃុំល្ងៀង នៅវេលាម៉ោង៤ព្រឹក ហើយនៅថ្ងៃដដែល ម៉ោង៤រសៀល បន្ទាប់ពីនៅមើលថែប្រពន្ធសម្រាលអស់ពេល១យប់មួយថ្ងៃ ក៏អស់កំលាំងនឹកស្រេកទឹកចង់ញ៉ាំអីត្រជាក់ៗហើយក៏នឹកឃើញទៅទិញប៊ូសស្ត្រង១កំប៉ុងញ៉ាំក្រែងត្រូវរង្វាន់ឡានថ្មីដូចគេ។ មើលថែប្រពន្ធសម្រាលកូន១ថ្ងៃ១យប់ កូនស្រីសងគុណវិញឲ្យឪពុកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រងភ្លាមៗមិនចាំយូរឡើយ។ គ្រាន់តែគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងភ្លាមឃើញរូបឡានថ្មីខ្លាញ់គោឲ្យឡើងក្រឡែតៗ ហើយដោយអរផងភ័យផងគាត់ក៏យកក្រវិលកំប៉ុងឡានថ្មីនោះទៅដូរអ្នកលក់តែអ្នកលក់បដិសេដថាគាត់គ្មានឡានថ្មីដូររង្វាន់ឲ្យទេ
June 16, 2023 - សេដ្ឋកិច្ច
ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគធំៗជាច្រើន ដែលជួយឱ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែរីកចម្រើន និងទាក់ទាញ។ យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តព្រះសីហនុ នឹងទទួលបានគម្រោងសាងសង់ផ្សារទំនើបមួយ និងគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មួយ ដែលមានទុនវិនិយោគសរុប ២២.៥ដុល្លារ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“DRF-MART FA DAO JIA TRADING CO., LTD” គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤
June 16, 2023 - សេដ្ឋកិច្ច
ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ៧ ៣៨៩.០៨ ប៊ីលានរៀល (ប្រមាណជា ១ ៨២៦.៦៩ លានដុល្លារ) ស្មើនឹង ៥១.១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល
June 16, 2023 - សេដ្ឋកិច្ច
ទីស្ដីការក្រសួង៖ ថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសម្ព័ន្ធក្រុមហ៊ុន NAPS Inc. (WINS, ReNet) និងសមាជិកសមាជិកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត បានសម្ដែងនូវភាពរីករាយដែលបានសហការជួយកម្ពុជាក្នុងការងារសុវត្ថិភាពចរាចរណ៍ តាមរយៈសកម្មភាពផ្សព្វផ្សាយ
June 15, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់ និងបន្ថែមលើការរីកចម្រើន សេដ្ឋកិច្ចក្នុងប្រព័ន្ធ សេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកម្លាំងចលករដ៏សំខាន់មួយ ដែលបានដើរតួនាទីស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅមកលើសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ នេះបើតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹង
June 15, 2023 - អាជីវកម្ម
ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន Japan Dream Tours ចាប់អារម្មណ៍ក្នុងការបង្កើត ការិយាល័យនៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលើកឡើងដោយឯកឧត្ដម Yuji Kumamaru អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។ សូមជម្រាបជូនថា យោងតាមការបង្ហាញរបស់ឯកឧត្ដម Yuji Kumamaru ក្រុមហ៊ុន Japan Dream Tours ជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក
June 15, 2023 - ទេសចរណ៍ឯកឧត្ដម ថោង ខុន៖ រយៈពេល៥ខែនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០%
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ ឯកឧត្ដម ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ បើតាមឯកឧត្ដមរដ្ឋមន្ត្រី
June 15, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញសម្រាប់វិស័យកាត់ដេរ រកចំណូលប្រមាណ ១ ១០០ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញមានរោងចក្រចំនួន
June 15, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន្យដឹងថា ចំការចេកអំបូងវិនិយោគដោយជនជាតិចិនស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្រោងពង្រីកផ្ទៃដីដាំដុះ ដើម្បីបង្កើនការផលិតឆ្លើយតបនឹងតម្រូវការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក វី ហ្វូជាង ( Wu Fuxiang) ប្រធានផ្នែកគ្រប់គ្រងតំបន់២នៃក្រុមហ៊ុន ណុង យី ហ្វាហាន់ (NONG YE FAZHAN CO,LTD) បានលើកឡើងថា ក្រុមហ៊ុនសម្រេចចិត្តដាក់ទុនវិនិយោគចំការចេកនៅកម្ពុជា ដោយសារមើលឃើញថាដីមានជីជាតិ និងអាកាសធាតុ អំណោយផលដល់ការដំណាំកសិកម្ម ។ លោកបានបញ្ជាក់ថា “ក្រុមហ៊ុនបានវិនិយោគក្នុងទំហំទឹកប្រាក់ជាង១៦លានដុល្លារ តាំងពីឆ្នាំ២០២១ លើផ្ទៃដី៦០០ហិកតា ដោយបានដាំចេកពេញគ្រប់ទីកន្លែងនឹងកំពុងពង្រីកផ្ទៃដីបន្ថែមទៀតដើម្បីតម្រូវការទីផ្សារកាន់តែកើនឡើងជាបន្តបន្ទាប់ “។ ប្រធានផ្នែកគ្រប់គ្រងតំបន់២នៃក្រុមហ៊ុននោះ
June 14, 2023 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយ ស៊ី ស៊ី-អង្គរ) នៅខេត្តសៀមរាបនេះ បានឈានដល់ថ្ងៃទី២ហើយ។ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានេះ ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ កំពុងពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍នានា នៅក្នុងតំបន់រមណីយដ្ឋានដែលប្រកបដោយចីរភាព ព្រមទាំងជជែកអំពីទេសភាពវប្បធម៌នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក ។ ក្នុងកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងនៅថ្ងៃទី១៣ខែមិថុនានេះ ក្រុមអ្នកជំនាញ អាយ ស៊ី ស៊ី អង្គរ ក៏បានលើកមកពិភាក្សាអំពីចំណុចជាច្រើនទៀត ដូចជាគម្រោងរបស់មជ្ឈមណ្ឌលអេកូទេសចរណ៍ គម្រោងតម្លើង Wi-Fi
June 14, 2023












