- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ បានអំពាវនាវប្រជាពលរដ្ឋសូមចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន ដើម្បីលើកតម្កើងប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន។ លោក សំ វិចិត្រ សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការលើកកម្ពស់ប្រាក់រៀលមិនអាចធ្វើតែម្នាក់ ឬធ្វើតែមួយស្ថាប័នបានទេ គឺត្រូវការចូលរួមទាំងអស់គ្នា ផ្ដើមចេញពីយើងម្នាក់ៗ។ លោក សំ វិចិត្រ បានបន្ដថា ធនាគារជាតិកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដែរ ដើម្បីឱ្យប្រាក់រៀលចរាចរណ៍ទៅលើទីផ្សារកាន់តែច្រើន ដូចនេះគឺត្រូវការចូលរួមពីយើងទាំងអស់គ្នា ពីព្រោះនៅពេលមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន សេដ្ឋកិច្ចជាតិក៏កាន់តែរីកចម្រើន។ «ហើយក៏ទាមទារឱ្យមានការចូលរួមពីយើងដែរ បើសិនជាយើងចំណូលជាលុយរៀល យើងព្យាយាមចំណាយជាលុយរៀលដែរទៅ។
June 23, 2023 - អចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹងរំលឹក ពីការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣។ សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូច្នេះដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០
June 23, 2023 - អាជីវកម្ម
ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំមួយរបស់ប្រទេសថៃ CP Foods ត្រូវបានអនុញ្ញាតឱ្យនាំយកផលិតផលមាន់របស់ខ្លួន ដាក់បម្រើនៅក្នុងអាហារថ្នាក់អវកាស ពោលគឺសម្រាប់អវកាសយានិកនៅក្នុងលំហ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thialand នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។ យោងតាមប្រភពខាងលើ មាន់របស់ក្រុមហ៊ុន CP Foods នឹងដាក់នៅក្នុងមុខម្ហូបដំបូងដែលនឹងត្រូវបានដាក់ឱ្យដំណើរការទៅក្នុងលំហ ហើយក៏ជាម្ហូបថៃផងដែរ ដោយមានឈ្មោះថា “Thai Holy Basil with Chicken”។ ការឆ្ពោះទៅកាន់លំហរបស់ CP Foods ត្រូវបានគេមើលឃើញថា ជាការកំណត់ឡើងវិញនូវស្តង់ដារឧស្សាហកម្មម្ហូបអាហារពិភពលោក ដោយលើកកំពស់កេរ្តិ៍ឈ្មោះអន្តរជាតិនៃម្ហូបថៃ។ លោក Prasit Boondoungprasert
June 22, 2023 - អាជីវកម្ម
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសឥណ្ឌា “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងញូវយ៉ក អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Modi នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបសសារព័ត៌មាន vnexpress កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ។ ឆ្លើយតបទៅកាន់សំណួររបស់អ្នកសារព័ត៌មានអំពីផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា លោក Musk បានលើកឡើងថា “ខ្ញុំមានទំនុកចិត្តថា Tesla នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយនឹងកើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់មនុស្សជាតិ”។ នាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖
June 22, 2023 - សេដ្ឋកិច្ច
ខេត្តបាត់ដំបង ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយប៉ុន្មានឆ្នាំថ្មីៗនេះ ទាក់ទាញគម្រោងវិនិយោគតូចធំច្រើនគួរសម ហើយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ខេត្តបាត់ដំបង នឹងទទួលបានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍មួយ ក្រោមទុនវិនិយោគដល់ទៅ ៩៥លានដុល្លារអាម៉េរិក។ តាមសេចក្ដីប្រកាសខាងលើ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន “DONGFANG JUNMA CEMENT CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង៕ អត្ថបទ៖ លីនី
June 21, 2023 - អចលនទ្រព្យ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ហៅកាត់ថា (ន.អ.ប.) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬ ពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅដ្ឋានរបស់ បុរីចំនួន ៤ ដែលគ្មានអាជ្ញាបណ្ណពី (ន.អ.ប.) ដែលអាចធ្វើឱ្យប៉ះពាល់ ឬ ខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ។ តាមរយៈសេចក្តីជូនដំណឹង គម្រោងអភិវឌ្ឍលំនៅឋានចំនួន ០៤ គម្រោង រួមមាន៖ – បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ –
June 21, 2023 - ទេសចរណ៍
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់
June 21, 2023 - Boostrong
ប៊ូសស្ត្រង លើកទឹកចិត្តកីឡាករគុនខ្មែរ ជូនម៉ូតូថ្មីម្នាក់១គ្រឿងបើកីឡាករគុនខ្មែររូបណាដែលអាចយកឈ្នះក្នុងការប្រគួត Kun Khmer All Star នៅទឹកដីទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី២៤ មិថុនា ខាងមុខនេះ។ តាមការប្រកាសរបស់ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រងបានប្រកាស់ថាដើម្បីចូលរួមលើកទឹកចិត្តកីឡាករគុនខ្មែរ និងចូលរូមលើកតម្កើងគុនខ្មែរទៅកាន់ពិភពលោក ប៊ូសស្ត្រងជូនម៉ូតូថ្មីម្នាក់១គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលទទួលបានជ័យជំនេះក្នុងការប្រកួត គុនខ្មែរអលស្តា នៅទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ មិថុនាខាងមុខនេះ ហើយកីឡាករគុនខ្មែរទាំង៤រូបដែលមានឱកាសទទួលបានម៉ូតូថ្មីពីប៊ូសស្ត្រងនោះមាន៖ កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Faycal Bahroudi កីឡាករគុនខ្មែរ អេលីត សាន់ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Hamza Moudo កីឡាករគុនខ្មែរ អេលីត សម្ភស្ស
June 21, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ហើយប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។ ការលើកឡើងបែបនេះ ខណៈឯកឧត្តមដែលអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស្បែកជើង(អលវិនស៊ូ ខេមបូឌា) ដែលមានទីតាំង ស្ថិតនៅភូមិរោងគោ ឃុំ សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិតបានរំលឹកថា នាសម័យខ្មែរក្រហម ប្រជាពលរដ្ឋគ្មានឱកាសប្រកបរបរ ទទួលទានធ្វើឱ្យជីវភាពក្រីក្រយ៉ាងខ្លាំង។ តែក្រោមការនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងគតិបណ្ឌិត
June 21, 2023 - សេដ្ឋកិច្ច
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ – ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និង – ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន
June 20, 2023












