ព័ត៌មានចុងក្រោយ
  • ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បញ្ជាក់ថា ឡានដំឡើងនៅរោងចក្រដែលទើបសម្ពោធថ្មីៗនេះ នឹងដាក់លេខកូដនៅលើស៉ាក់ស៊ី បញ្ជាក់ថា «ផលិតនៅកម្ពុជា» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 4, 2024 Khmernote

    កាលព្រឹកថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់

  • ទីក្រុងសេនដៃ របស់ជប៉ុន កំពុងពិចារណាផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានបំណងចង់សិក្សាអំពីចក្ខុរោគសាស្រ្ត និងបន្តអាជីពការងារក្នុងការព្យាបាលថែទាំភ្នែក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 4, 2024 Khmernote

    (សេនដៃ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Shinichi អភិបាលរងក្រុងសេនដៃ នៅសាលាក្រុងសេនដៃ នៃទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ និងវិស័យសុខាភិបាល រវាងកម្ពុជា និងក្រុងសេនដៃ ប្រទេសជប៉ុន។ ជាមួយគ្នានេះ

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ជួយបណ្ដុះបណ្ដាលយុវជនកម្ពុជាលើជំនាញរថយន្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 3, 2024 Khmernote

    នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និង ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន

  • ត្រឹមត្រីមាសទី១ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាកើនឡើង១៣,៥៥ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 3, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាមានចំនួនជិត២០ពាន់លានដុល្លារអាមេរិក កើនឡើង១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានកត់សម្គាល់ពីកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានរោងចក្រចំនួន៨១កំពុងដំណើរការ កើនឡើង២,៥៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ គ្រាដែលរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតារបស់ជប៉ុន

  • ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមជើងហោះហើរឡើងវិញហើយ និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីពេលថ្មីៗនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 3, 2024 Khmernote

    យោងតាមការចុះនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមជើងហោះហើរឡើងវិញ និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ នេះផងដែរ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជារីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F ដើម្បីត្រៀមលក្ខណៈ

  • ភូមិខ្មែរ នៅប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌ប្រពៃណីរបស់ខ្មែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 3, 2024 Khmernote

    មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវា ប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ តាមរយៈការផុសនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ

  • ក្រុមហ៊ុន ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារដ៏ធំនៅអគារ KAMPUS សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។ កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុន TOYOTA បន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស លទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក (Toyota Tsusho Manufacturing Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤ ក្នុងនោះ ទី១- ប្រភេទ