ទីក្រុងសេនដៃ របស់ជប៉ុន កំពុងពិចារណាផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានបំណងចង់សិក្សាអំពីចក្ខុរោគសាស្រ្ត និងបន្តអាជីពការងារក្នុងការព្យាបាលថែទាំភ្នែក
សេដ្ឋកិច្ច May 4, 2024 Khmernote

(សេនដៃ, ប្រទេសជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម TAKAHASHI Shinichi អភិបាលរងក្រុងសេនដៃ នៅសាលាក្រុងសេនដៃ នៃទីក្រុងសេនដៃ ខេត្តមីយ៉ាគី ប្រទេសជប៉ុន។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ និងវិស័យសុខាភិបាល រវាងកម្ពុជា និងក្រុងសេនដៃ ប្រទេសជប៉ុន។

ជាមួយគ្នានេះ គណៈប្រតិភូមកពីសាលាក្រុងសេនដៃ មានបំណងទៅធ្វើទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីសិក្សាលទ្ធភាពអំពីឱកាសពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។ ដោយឡែកពាក់ព័ន្ធនឹងវិស័យអប់រំ និងវិស័យសុខាភិបាលវិញ រដ្ឋបាលខេត្តក្រុងសេនដៃ កំពុងពិចារណាផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានបំណងចង់សិក្សាអំពីចក្ខុរោគសាស្រ្ត និងបន្តអាជីពការងារក្នុងការព្យាបាលថែទាំភ្នែកផងដែរ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម