- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដមបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសម្ព័ន្ធក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលើវិស័យហិរញ្ញវត្ថុ, សួនកំសាន្ត, អចលនទ្រព្យ, សណ្ឋាគារ, និងផ្សារទំនើប។ ឯកឧត្តមប្រធានបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យដែលឈរលើគោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។ មេរៀនដ៏ជោគជ័យដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង។ កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេចបវរធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖ ១/ ហ៊ានវះកាត់, ២/ មានយន្តការច្បាស់លាស់ក្នុងការរត្រួតពិនិត្យ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 21, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញចម្បងរបស់កម្ពុជា ខណៈដែលការនាំចេញរបស់កម្ពុជាទៅទីផ្សារមួយនេះបានឡើងដល់ ៨,២៣ ពាន់លានដុល្លារអាមេរិក គឺកើនប្រមាណ ៩,៨ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកការនាំចូលពីសហរដ្ឋអាមេរិកមានទំហំ ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ប្រភពដដែលរំលេចឱ្យឃើញថា កត្តានេះបានធ្វើឱ្យសហរដ្ឋអាមេរិកឈរលេខមួយលើទីផ្សារកម្ពុជា ខណៈវៀតណាមឈរនៅលេខរៀងទី២ និងចិនឈរនៅលេខ៣ ។ ទិន្នន័យបង្ហាញថា វៀតណាមគឺជាទីផ្សារធំទី២របស់កម្ពុជា ជាមួយនឹងការនាំចេញចំនួន ២.៩ ពាន់លានដុល្លារ កើនឡើង ៣១.២ ភាគរយ និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 21, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលចំណាយថវិការដ្ឋចំនួន ២២៣ ប៊ីលានរៀល ឬសមមូលនឹង ៥៥,៧ លានដុល្លារ សម្រាប់ផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យចំនួនជិត ៥០ម៉ឺនគ្រួសារ មានសមាជិក ១,៨ លាននាក់ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, ការវាយតម្លៃបានបង្ហាញថា គ្រួសារទទួលផលក្រោមកម្មវិធីទាំង ២ នេះ ប្រមាណ ៩៧% ពេញចិត្ត និងគាំទ្រអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងទម្រង់ជាការឧបត្ថម្ភសាច់ប្រាក់ ដែលត្រូវបានប្រើប្រាស់ទៅលើមុខចំណាយចាំបាច់ ដូចជាម្ហូបអាហារ,សេវាសុខាភិបាល និងឱសថ, និងការសិក្សារបស់កូន ជាដើម។ ឯកឧត្តមបណ្ឌិត ចន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 21, 2024 Khmernote
យោងតាមអង្គការពាណិជ្ជកម្មពិភពលោក បានអោយដឹងថា កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៨ លើការនាំចេញសម្លៀកបំពាក់ កើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំ ២០២១ ដែលរួមចំណែក ១.៦% ទៅកាន់ទីផ្សារពិភពលោក ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤ មានចំណែកទីផ្សា ៦.១% និង ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៧ មានចំណែកទីផ្សា ១.៧%។ ប្រភពបានឱ្យដឹងទៀតថា ប្រទេសចិននៅតែឈលើចំណាត់ថ្នាក់លេខ១ មានចំណែកទីផ្សារដ៏សំខាន់ ៣១.៧% បន្ទាប់មកសហភាពអឺរ៉ុប ២៧.១% និងបង់ក្លាដែស មានចំណែកទីផ្សារ ៧.៩% ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 20, 2024 Khmernote
នៅព្រឹកថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ នាឱកាសជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងពេលវេលាដ៏មានតម្លៃ ទទួលជួបឯកឧត្តម និងគណៈប្រតិភូវិនិយោគិនជប៉ុនក្នុងពេលនេះ។ ឯកឧត្តមបានបន្តថា
- BoostrongBoostrong November 20, 2024 Khmernote
ប៊ូសស្រ្តងបន្តបង្កើតប្រវត្តិសាស្រ្តគុនខ្មែរ ប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោទី7 អមជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ នៅបរិវេណជិតរង្វង់មូលសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី22-23 ខែវិច្ឆិកា ឆ្នាំ2024 ចាប់ពីម៉ោង8យប់តទៅ។ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែជិះឡានប៊ូសស្រ្តង! ទិញប៊ូសស្រ្តងជួយគុនខ្មែរ ប៊ូសស្រ្តងឱ្យឡានគុនខ្មែរ 6គ្រឿងហើយ រួមមានកីឡាករគុនខ្មែរ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា, ចាន់ ប៊ុនហឿន និង បឺត សង្ឃឹម។ ឥឡូវនេះ ប៊ូសស្រ្តងបានដាក់ឡានខ្លាញ់គោ1គ្រឿងទៀតឱ្យគុនខ្មែរ តើនរណាស័ក្តិសមជាម្ចាស់ឡានខ្លាញ់គោនេះ? ចំពោះលក្ខខណ្ឌប្រកួតដណ្ដើមឡាន ក្រុមហ៊ុនសម្រេចយកបេក្ខភាពគុនខ្មែរ 8រូប ដោយជម្រុះតាមខេត្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនៅជំនួប ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក










