ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ឌិត ទីណា៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 14, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ។ ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែនគឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ថា ប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។ ចំពោះស្រូវដែលធ្វើលក់OM នេះដែរ ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់

  • ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណជិត ៦.៩ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 14, 2025 Khmernote

    ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណជិត ៦.៩ពាន់លានដុល្លារ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង»។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស

  • តស់ណាត់គ្នាមក! ថ្ងៃទី18 មករា ខាងមុខនេះ ប៊ូសស្រ្តងនឹងប្រកួតដណ្ដើមឡានទី7 ផ្ដាច់ព្រ័ត្រនៅកំបូល Boostrong
    Boostrong
    Boostrong January 14, 2025 Khmernote

    ប្រវត្តិសាស្រ្តគុនខ្មែរ ប្រកួតដណ្ដើមឡានទី7 ពីប៊ូសស្រ្តង អមជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ នៅក្បែរដីឡូត៍វត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្ងៃទី17-18 ខែមករា ឆ្នាំ2025 ចាប់ពីម៉ោង 8យប់តទៅ។ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន! មោទនភាពគុនខ្មែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងបង្កើតមហាព្រឹត្តិការណ៍ដាក់រង្វាន់ឡានឱ្យគុនខ្មែរដណ្ដើមយកច្រើនជាងគេ មុនគេបង្អស់។ ឥឡូវនេះប៊ូសស្រ្តងបន្តដាក់ឡាន 1គ្រឿងបន្ថែមទៀតឱ្យគុនខ្មែរជាមួយរូបមន្តថ្មីជម្រុះតាមខេត្ត ជាលទ្ធផលប៊ូសស្រ្តងបានរកឃើញអ្នកខ្លាំងគុនខ្មែរ 4រូប ឡើងប្រកួតដណ្ដើមឡាន គឺកីឡាករគុនខ្មែរ រិទ្ធី សូសែន, ពុធ សំបូរ, ទូច ដេវីត និង សន រ៉ាគីម។ គួរបញ្ជាក់ផងដែរថា

  • ក្រុមហ៊ុនចិនវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។

  • ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ សម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។ ការបញ្ជាក់ដូចនេះ បន្ទាប់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកាលពីពេលថ្មីៗកន្លងទៅនេះ ដោយលោកជំទាវបានពន្យល់ និងលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ។ លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ បានលើកឡើងថា ចំពោះពូជស្រូវ សែនក្រអូបនេះទិន្នផលរបស់វាបានទាបមែន ដោយក្នុង ១ហិកតាទទួលបានទិន្នផលប្រហែល ៣,៥តោន ក៏ប៉ុន្តែតម្លៃរបស់វា១៣០០រៀល

  • ការនាំចេញទំនិញកម្ពុជាឆ្នាំ២០២៤ ទៅកាន់ទីផ្សារបរទេស កើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 11, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ២០២៤ កើនឡើង ១៥,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសហរដ្ឋអាមេរិកជាទីផ្សារនាំមុខគេរបស់កម្ពុជា។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស ដោយក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិក វៀតណាម និងចិន មានទំហំធំ។ ប្រភពដដែលបានបន្ថែមថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ វៀតណាមសម្រេចបាន ៣,៦ពាន់លានដុល្លារ កើនឡើង ២៦,៦ភាគរយ និងចិនសម្រេចបាន

  • ត្រៀម CV ឱ្យហើយ! ខានស្អែកនេះ ក្រុមហ៊ុនធំៗ ៥ នឹងផ្តល់ឱកាសការងារថ្មី ១៣៦៩ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 10, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន ៥ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១៣៦៩ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាទួលគោក។ ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ធនាគារ កាណាឌីយ៉ា,

  • ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ក្នុងរង្វង់ ៦ ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 10, 2025 Khmernote

    យោងតា​មការចុះផ្សាយរបស់ ​ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ថាស្ថិតនៅក្នុងកម្រិត ៦,0% សម្រាប់ឆ្នាំ ២០២៥ នេះ ដោយកើនឡើងជាងឆ្នាំមុន ០,២% ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍តាមរយៈគេហទំព័រផ្លូវការណ៍របស់ នាគារអភិវឌ្ឍន៍អាស៊ីថា ការព្យាករនេះដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ