- សេដ្ឋកិច្ចសេដ្ឋកិច្ច February 1, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិការងារ និងមុខរបរ ផ្តល់ឱកាសការងាររហូតដល់ទៅចំនួន ៧៤ ៩១៥ កន្លែងគិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥នេះ។ សម្រាប់យុវជន សិស្ស និស្សិត ដែលមានបំណងស្វែងរកឱកាសងារ ធ្វើការទាក់ទងមកកាន់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 31, 2025 Khmernote
ក្រុមហ៊ុនជប៉ុនធំមួយ ចាប់អារម្មណ៍វិនិយោគលើដំណាំស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសផ្ដោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ (គោ)។ បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបលោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 31, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសន្យាជួយរកដំណោះស្រាយជូនម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិនឱ្យបានទាន់ពេលវេលា លើបញ្ហាប្រឈមជុំវិញការប្រមូលទិញ និងបេះមៀនប៉ៃលិនស្រស់។ ថ្លែងក្នុងជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលនូវសំណើ ក្នុងការជួយរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា តបតាមសំណើរបស់ម្ចាស់ក្រុមហ៊ុន សហគមន៍ និងប្រជាកសិករ ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍
- ទេសចរណ៍ទេសចរណ៍ January 29, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ឯកឧត្តម ស៊ិន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បានធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួន ២ រួមមាន៖ (១).ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល៖ ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។ និង (២). ការបង្កើនអានុភាពជូនដល់អាជីវករ និងផលិតករកម្ពុជា៖ គោលគំនិតស្នូលនេះ នឹងអាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថាក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 25, 2025 Khmernote
ក្រុមហ៊ុនជប៉ុនធំមួយឈ្មោះថា MIRARTH Holdings បានប្ដេជ្ញាសហការជាមួយកម្ពុជា ជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិ។ យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ គឹម ស្រីរត្ន័ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Kazuichi Shimada ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MIRARTH
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 24, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ










