ព័ត៌មានចុងក្រោយ
  • ភ្ញៀវទេសចរ និងមគ្គុទេសទេសចរណ៍ បង្ហាញការពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 7, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីសម្រួលដល់ការផ្ដល់សេវាជនភ្ញៀវទេសចរបរទេស កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ខណៈភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការដាក់ឱ្យដំណើរការនេះ។ ប្រធានសមាគមមគ្គុទេសទេសចរណ៍កម្ពុជា លោក ជ្រុន គឹមសេង បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឱ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេសពួកគាត់អាចទិញសំបុត្រចូលទស្សនានៅកន្លែងដែលគ្រឹះស្ថានអង្គរបានដាក់គោលដៅ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឱ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ហើយចំពោះការដាក់ឱ្យដំណើរការនេះដែរ វាក៏បានជំរុញ និងជាការទាក់ទាញដល់ទេសចរអន្តរជាតិផងដែរ។ អ្នកនាំភ្ញៀវមកពីប្រទេសអុីស្រាអែល បានបង្ហាញនូវការពេញចិត្ត ចំពោះការដាក់ឱ្យដំណើរការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធឌីជីថល ព្រោះការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថលនេះ ធ្វើឱ្យមានភាពងាយស្រួល និងចំណេញពេលវេលា។ ពួកគាត់ក៏បានបង្ហាញនូវភាពភ្ញាក់ផ្អើល

  • ខែដំបូង​នៃឆ្នាំ២០២៥ ​កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេសចិន​ជាង​ ៥៤៨​លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 7, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅខែមករាឆ្នាំ២០២៥​ ប្រទេសចិន​នៅតែឈរ​លំដាប់ទី​១ ជាវិនិយោគិន​​បណ្ដាក់ទុនវិនិយោគ​ច្រើនជាង​គេនៅកម្ពុជា។ ​ក្នុងខែមករាកន្លងទៅថ្មីៗ​នេះ កម្ពុជា​ទទួលបានទុនវិនិយោគ​​សរុប​ ៧៤៨​លាន​ដុល្លា​រអាមេរិក ក្នុ​ងនោះ​មានប្រភពទុន​វិនិយោគពី​ប្រទេស​ចិនប្រមាណ ៧៣,៣៥​ភាគរយ​ ឬប្រមាណ ​៥៤៨​លាន​ដុល្លារ ។ របាយការណ៍របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈបានឱ្យដឹងថា ក្នុង​ខែមករា កន្លងទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៦៨​គម្រោង ក្នុងនោះគម្រោង​វិនិយោគ​ថ្មី​មានចំនួន ៦៤​គម្រោង​ និងគម្រោងពង្រីក​ផលិតកម្មមានចំនួន​៤គម្រោង ដែល​គម្រោងទាំង​នេះ មាន​ទុន​វិ​និ​យោ​គចំនួន​ ៧៤៨​លានដុល្លារ​ ។ ក្នុង​ចំណោម​គម្រោង​វិនិយោគទាំង​៦៨គម្រោង​​ សុទ្ធសឹងតែជា​គម្រោ​ង​​ក្នុងវិស័យឧស្សាហកម្ម​ ។ក្នុងនោះខេត្ត​កំពង់ស្ពឺ​ទទួលបានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ ដែល​មានរហូតដល់១៩​គម្រោង​ ។បន្ទាប់មក​ខេត្ត​ស្វាយរៀង ចំនួន​១៣​គម្រោង ,ភ្នំពេញ​១០​គម្រោង

  • គណៈប្រតិភូពីបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) បង្ហាញអារម្មណ៍កក់ក្តៅ និងបន្តការវិនិយោគបន្ថែមនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 7, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូពីបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) បង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ ក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពេលអញ្ជើញជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប(EU) ដែលមានស្ថានកុងស៊ុលកិត្តិយស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (European

  • រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត វិនិយោគកែច្នៃផលិតផលហាឡាល់នៅកម្ពុជាសម្រាប់ការនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2025 Khmernote

    លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យនាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត ពិចារណាលើការវិនិយោគកែច្នៃផលិតផលហាឡាល់នៅកម្ពុជាសម្រាប់ការនាំចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្មីៗនេះ។ លោកជំទារដ្ឋមន្រ្តី បានលើកឡើងប្រសាសន៍ខាងលើនេះ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

  • រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណងចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិក គាំទ្រអង្គភាពសុីម៉ាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2025 Khmernote

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់តាមបណ្តាញសង្គម នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ​ក្នុងការបោសសម្អាតមីន​នៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)​មានថវិកាសរុបចំនួន ៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ​ (០១​ មីនា​ ២០២៥-២៨ កុម្ភៈ​ ២០២៦​)​ ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន ៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប

  • តោះប្ដីល្អ ប្រពន្ធល្អ កុំភ្លេចមកយកឡានថ្មីពីប៊ូសស្រ្តង នៅថ្ងៃទី16 ខែកុម្ភៈ ខាងមុខនេះ! Boostrong
    Boostrong
    Boostrong February 6, 2025 Khmernote

    ប្ដីប្រពន្ធល្អ ឱ្យតែស្រលាញ់គ្នាខ្លាំងពិតប្រាកដ ដឹងតែបានឡានថ្មីពីប៊ូសស្រ្តងហើយ ប៉ុន្តែកុំភ្លេចចុះឈ្មោះចូលរួម មហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង ប្ដីប្រពន្ធល្អកាន់ដៃឈ្នះឡាន” ថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 4ល្ងាចតទៅ។ ពិតជាអស្ចារ្យមែន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ដែលតែងតែរៀបចំមហាព្រឹត្តិការណ៍ធំៗ ផ្ដល់ភាពសប្បាយរីករាយ ផ្ដល់នូវក្ដីស្រលាញ់ និងផ្ដល់រង្វាន់ឡានជាច្រើនគ្រឿង ទាំងក្នុងវិស័យគុនខ្មែរ វិស័យកីឡារផ្សេងៗ និងចូលរួមលើកកម្ពស់ឱ្យតម្លៃស្រ្តីធំជាងគេ។ ហើយខែនៃក្ដីស្រលាញ់ 16 កុម្ភៈនេះ ប៊ូសស្រ្តងនឹងបង្កើតមហាព្រឹត្តិការណ៍ កាន់ដៃឈ្នះឡាន រដូវកាលទី២ ឱ្យប្ដីប្រពន្ធល្អគ្រប់រូបចូលរួមដោយសេរី ដើម្បីបង្ហាញពីក្ដីស្រលាញ់ពិត និងបង្កើនការយល់ចិត្តគ្នាកាន់តែខ្លាំងជាងមុន តាមរយៈការតស៊ូ ការចេះជួយសហការគ្នា។ ព័ត៌មានលម្អិតនៃការចូលរួមប្រកួត សូមតាមដាននៅលើផេកផ្លូវការ

  • ជប៉ុន ផ្តល់ថវិកាឥតសំណងជាង ១លានដុល្លារសម្រាប់គម្រោងបោសសម្អាតមីននៅក្នុងខេត្តចំនួនពីររបស់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 6, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សរុបជាង ១លាន៣០ម៉ឺនដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងបោសសម្អាតមីន នៅក្នុងខេត្តចំនួនពីររបស់កម្ពុជា ដែលនៅសេសសល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS)។ តាមប្រសាសន៍របស់ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា ថវិកាជាង៦៥ម៉ឺនដុល្លារ ផ្តល់សម្រាប់គម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១០០ហិកតា នៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការបញ្ជៀសពីហានិភ័យនៃគ្រាប់ មីនផងដែរ។ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។ ឯកឧត្តម

  • ត្រៀម CV ឱ្យហើយ! ក្រុមហ៊ុនធំៗចំនួន ១៩ នឹងនាំយកឱកាសការងារថ្មី ២០៣៤កន្លែង ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 5, 2025 Khmernote

    ក្រុមហ៊ុនធំៗចំនួន ១៩ នឹងនាំយកឱកាសការងារថ្មីចំនួន ២០៣៤កន្លែង សម្រាប់ផ្ដល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមការរបស់ទីភ្នាក់ងារជាតិ និងមុខរបរ វេទិកាការងារ ខាងលើនេះ ត្រូវបានរៀបចំឡើងដោយ NEA និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដែលនឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណជាតិពាណិជ្ជសាស្រ្ត ដោយដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ!