ក្រុមហ៊ុនធំៗចំនួន ១៩ នឹងនាំយកឱកាសការងារថ្មីចំនួន ២០៣៤កន្លែង សម្រាប់ផ្ដល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងារ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមការរបស់ទីភ្នាក់ងារជាតិ និងមុខរបរ វេទិកាការងារ ខាងលើនេះ ត្រូវបានរៀបចំឡើងដោយ NEA និងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ដែលនឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណជាតិពាណិជ្ជសាស្រ្ត ដោយដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


