ព័ត៌មានចុងក្រោយ
  • លោកជំទាវ ចម និម្មល លើកទឹកចិត្តឱ្យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ជំរុញការនាំចូលផលិតផលកម្ពុជា មកលក់នៅទីផ្សារអូស្ត្រាលីឱ្យកាន់តែទូលំទូលាយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 19, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ឱ្យសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងនិងពង្រីកសកម្មភាពពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី ជាពិសេសជំរុញការនាំចូលផលិតផលកម្ពុជាមកលក់នៅតាមបណ្តាផ្សារលក់ទំនិញរបស់អូស្ត្រាលីឱ្យកាន់តែទូលំទូលាយ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ខែដំបូងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ៤៨លានដុល្លារពីការនាំចេញអង្ករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 19, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល១ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករ ចំនួន ៥៩ពាន់តោន ទទួលបានទឹកប្រាក់ចំនួនជាង ៤៨.០៣ លានដុល្លារ និងនាំចេញស្រូវជាង ៦១៩ ៤៨៩ លានតោន ទទួលបានទឹកប្រាក់ជាង ៨.៣៧លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សយក្រសួងព័ត៌មានទទួលបាននាពេលថ្មីៗនេះ។ របាយការណ៍ដដែល បានបន្ថែមថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុនដោយ៖ ១.ទៅកាន់គោលដៅចំនួន ៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤

  • ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ February 18, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។ តាមរយៈផេកផ្លូវការ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងចំណោមប្រតិបត្តិការប្តូរនៃយុទ្ធនាការនេះដែរ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។

  • ជប៉ុនផ្តល់ថវិកាជាង ២០ម៉ឺនដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍ សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 18, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន២០៤,៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយ ចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃម្សិលម៉ិញនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានិងតំណាងស្ថាប័ន ទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង។ ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ឱ្យដឹងថា គម្រោងតម្លើងម៉ាស៊ីនផលិត ឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញថវិកាចំនួន៦៣,៤៧០ ដុល្លារអាមេរិក ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ នៅរោងចក្រផលិតឧបករណ៍ សិប្បនិម្មិត

  • រាជរដ្ឋាភិបាល សម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ សម្រាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 17, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

  • ឯកឧត្តម ប៉ែន សុវិជាតិ៖ ទោះបីអាម៉េរិកតម្លើងពន្ធ ២៥% ទៅកាន់ប្រទេសធំៗ ចំនួន៣ក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់មានសញ្ញាណាមួយឡើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 17, 2025 Khmernote

    ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងគូសបញ្ជាក់ថា បើទោះបីពេលនេះ រដ្ឋបាលរបស់លោក ដូលណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក សម្រេចតម្លើងពន្ធលើទំនិញ ដែលនាំចូលពីប្រទេសកាណាដា មិចស៊ិក និងប្រទេសចិន រហូតទៅដល់២៥%ក៏ពិតមែន ប៉ុន្តែសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ននេះ ពុំមានសញ្ញាណាមួយ ដែលអាមេរិក ដាក់សម្ពាធលើការតម្លើងពន្ធបន្ថែមជាមួយកម្ពុជាឡើយ ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងថា ដោយយោងទៅតាមអ្វីដែលកំពុងកើតឡើងជាក់ស្តែង ដោយសំអាងថា សហរដ្ឋអាម៉េរិក បានផ្តោតគោលដៅទៅលើប្រទេសធំៗ៣ប៉ុណ្ណោះ ដែលប្រទេសទាំង៣នេះ ត្រូវបានគេមើលឃើញថា ជាចំណែកដ៏ធំ លើការនាំចូលទំនិញ

  • ប្រធានរោងចក្រចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវមានមោទនភាពយ៉ាងក្រៃលែង ដែលរោងចក្រចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជាបានដំណើរការដោយជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 15, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក Bernie Cleary ប្រធានរោងចក្រចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរីនៃក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលគេស្គាល់ថា ជាក្រុមហ៊ុនរុករក និងចម្រាញ់រ៉ែមាសមកពីប្រទេសអូស្ត្រាលី បានថ្លែងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលរោងចក្រចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជាបានដំណើរការដោយជោគជ័យនៅតំបន់អូរខ្វាវនេះ ខណៈដែលក្រុមហ៊ុនបានខិតខំក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងទៅឱ្យបុគ្គលិកជាជនជាតិខ្មែរនូវជំនាញទាញយកផលពីរ៉ែមាសនេះ។ ការលើកឡើងរបស់លោក Bernie Cleary បែបនេះក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានជាង ៥០នាក់ មកពីជាង ២០ស្ថាប័ន ក្រោមការដឹកនាំរបស់ក្លិបអ្នកកាសែតកម្ពុជាចុះទៅធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ដល់ទីតាំងជីក និងចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត នាថ្ងៃទី១៤

  • អាម៉េរិក ថានឹងជូនដំណឹងមកកម្ពុជាវិញ បើទទួលបានព័ត៌មានជាក់លាក់ លើគម្រោងផ្តល់ជំនួយដល់សកម្មភាពកំចាត់មីនកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 14, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ Bridgette Walker គណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានលើកឡើងថា អាម៉េរិក នឹងផ្តល់ដំណឹងមកកម្ពុជា ក៏ដូចជាកអង្គភាពស៊ីម៉ាក់វិញ ប្រសិនបើទទួលបានព័ត៌មានជាក់លាក់ពីរដ្ឋាភិបាល ពាក់ពន្ធ័នឹងការផ្អាកជំនួយលើសកម្មភាពកំចាត់មីនរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជាផងនោះ។ លោកជំទាវ បានសម្តែងនូវសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អរ វាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត។ ការគូសបញ្ជាក់របស់មន្ត្រីនៃស្ថានទូតខាងលើ បានធ្វើឡើងក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។ តាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៍មាន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះថា