- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក Bernie Cleary ប្រធានរោងចក្រចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរីនៃក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលគេស្គាល់ថា ជាក្រុមហ៊ុនរុករក និងចម្រាញ់រ៉ែមាសមកពីប្រទេសអូស្ត្រាលី បានថ្លែងថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលរោងចក្រចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកម្ពុជាបានដំណើរការដោយជោគជ័យនៅតំបន់អូរខ្វាវនេះ ខណៈដែលក្រុមហ៊ុនបានខិតខំក្នុងការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងទៅឱ្យបុគ្គលិកជាជនជាតិខ្មែរនូវជំនាញទាញយកផលពីរ៉ែមាសនេះ។ ការលើកឡើងរបស់លោក Bernie Cleary បែបនេះក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានជាង ៥០នាក់ មកពីជាង ២០ស្ថាប័ន ក្រោមការដឹកនាំរបស់ក្លិបអ្នកកាសែតកម្ពុជាចុះទៅធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ដល់ទីតាំងជីក និងចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុនរ៉ឺណេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត នាថ្ងៃទី១៤
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 14, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ Bridgette Walker គណៈប្រតិភូស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានលើកឡើងថា អាម៉េរិក នឹងផ្តល់ដំណឹងមកកម្ពុជា ក៏ដូចជាកអង្គភាពស៊ីម៉ាក់វិញ ប្រសិនបើទទួលបានព័ត៌មានជាក់លាក់ពីរដ្ឋាភិបាល ពាក់ពន្ធ័នឹងការផ្អាកជំនួយលើសកម្មភាពកំចាត់មីនរបស់សហរដ្ឋអាម៉េរិកនៅទូទាំងសកលលោក ដោយរួមមានប្រទេសកម្ពុជាផងនោះ។ លោកជំទាវ បានសម្តែងនូវសុទិដ្ឋិនិយមអំពីទំនាក់ទំនងល្អរ វាងប្រទេសទាំងពីរ ហើយសង្ឃឹមថាគ្រប់យ៉ាងនឹងមានភាពកាន់តែល្អប្រសើរនាពេលអនាគត។ ការគូសបញ្ជាក់របស់មន្ត្រីនៃស្ថានទូតខាងលើ បានធ្វើឡើងក្នុងឱកាសចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។ តាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៍មាន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 13, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤នេះ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច
- សេដ្ឋកិច្ចក្រុមហ៊ុនបរទេសចំនួន ២ ស្វែងរកការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជាសេដ្ឋកិច្ច February 12, 2025 Khmernote
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Daniel Spitzer ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។ នាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណដល់វិនិយោគិនដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីការគាំទ្រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 11, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករពីកម្ពុជា ដោយបានជឿជាក់ថា អង្ករកម្ពុជាមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ល្អដាច់គេលើពិភពលោក ៦លើកជាប់ៗគ្នានាពេលកន្លងមកនេះ។ ការគូសបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាខាងលើ បានធ្វើឡើងក្នុងឱកាសទទួលទានអាហារការងារពេលព្រឹកជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការនាំចូលអង្ករពីកម្ពុជា និងបានជំរុញឲ្យភាគីពាក់ព័ន្ធបង្កើននូវកិច្ចសហប្រត្តិបត្តិការក្នុងការជម្រុញការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវ និងអង្ករ។ លោកជំទាវរដ្ឋមន្ត្រី
- BoostrongBoostrong February 11, 2025 Khmernote
ផឹកប៊ូសស្រ្តងកាន់ដៃអូនឈ្នះឡាន ប្ដីខ្លាំងគឺមានប្រពន្ធដ៏សែនល្អចាំជួយជ្រោមជ្រែង ក្នុងមហាព្រឹត្តិការណ៍ Boostrong ប្ដីប្រពន្ធល្អកាន់ដៃឈ្នះឡានថ្មីខ្លាញ់គោ ម៉ូតូថ្មី និងលុយសុទ្ធជាច្រើនលានរៀល នៅថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង 4ល្ងាចតទៅ នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិតជាដូចគេនិយាយមែន គ្មានក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងណាចិត្តល្អដូចប៊ូសស្រ្តងទេ ដែលតែងតែរៀបចំមហាព្រឹត្តិការណ៍ធំៗដាក់រង្វាន់ឡានថ្មីខ្លាញ់គោ និងផ្ដល់ភាពសប្បាយរីករាយដល់អតិថិជន ទាំងក្នុងវិស័យគុនខ្មែរ វិស័យកីឡារផ្សេងៗ និងចូលរួមលើកកម្ពស់ឱ្យតម្លៃស្រ្តីធំជាងគេ។ ហើយថ្ងៃទី16 កុម្ភៈនេះ ប៊ូសស្រ្តងបន្តបង្កើតមហាព្រឹត្តិការណ៍ កាន់ដៃឈ្នះឡាន រដូវកាលទី2 ដើម្បីឱ្យអតិថិជនទាំងអស់ បង្ហាញក្ដីស្រលាញ់ បញ្ជាក់ចិត្តស្មោះ ដល់មនុស្សជាទីស្រលាញ់ និងយករង្វាន់ធំចូលផ្ទះនាំលាភនាំជ័យក្នុងឆ្នាំថ្មី។ ដូច្នេះបើបងប្អូនចង់កាន់ដៃឈ្នះឡានថ្មីខ្លាញ់គោ កុំភ្លេចចុះឈ្មោះឱ្យបានមុនថ្ងៃទី16
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 10, 2025 Khmernote
(ភ្នំពេញ)÷ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗ១៩ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។ ក្រុមហ៊ុនធំៗទាំង១៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ម៉ាស្ទ័រស៊ុគីស៊ុប មីក្រូហិរញ្ញវត្ថុអរគុណ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 10, 2025 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង (Walk Street) ក្រោយសង្កេតឃើញថា ក្នុងសប្តាហ៍ទី២ មានភ្ញៀវអន្តរជាតិ និងប្រជាពលរដ្ឋកើនឡើងជាងសប្តាហ៍មុនទៅទៀត។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ ចុះពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង










