ព័ត៌មានចុងក្រោយ
  • សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប នឹងចុះប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅសប្ដាហ៍ក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 7, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា សាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បានជូនដំណឹងស្ដីពីការ “ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា” នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ទីតាំងផ្សារភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ០៣ រសៀល៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

  • ធុរជនចិន ប្រមាណ ៥០ក្រុមហ៊ុន ចុះស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 6, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ។ ជំនួបនារសៀលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន

  • ធុរជនជប៉ុន ប្រមាណ ៤០ក្រុមហ៊ុន ចុះស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 5, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម

  • ប៊ូសស្រ្តងដាក់ឡានថ្មី 1គ្រឿងទៀត ប្រកួតបីស្រ្តី លើកតម្កើនស្រ្តី ថ្ងៃទី8 មីនា Boostrong
    Boostrong
    Boostrong March 4, 2025 Khmernote

    ទិវាសិទ្ធិនារីអន្តរជាតិ 8មីនា បីស្រ្តីឈ្នះឡានខ្លាញ់ ឈ្នះម៉ូតូ និងលុយជាច្រើនពីប៊ូសស្រ្តង ហើយជួយលើកតម្កើនស្រ្តីខ្មែរ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង 4ល្ងាចតទៅ។ ឆ្នាំនេះចុះឈ្មោះប្រកួតបីស្រ្តីឈ្នះឡានកាន់តែងាយស្រួល គ្រាន់តែបបួលដៃគូមកទីតាំងប្រកួតផ្ទាល់ថ្ងៃទី8 មីនា ឱ្យបានមុនម៉ោង 4រសៀល ត្រៀមយកស្លាកលេខចូលប្រកួត។ គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង ព្រឹត្តិការណ៍ បីស្រ្តី រដូវកាលទី3 នេះ គឺជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីឈ្នះឡានថ្មីខ្លាញ់គោដំបូងគេ ជួយជំរុញឱ្យបុរសចេះបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី និងបង្កើននូវក្ដីស្រលាញ់ក្នុងគ្រួសារកាន់តែខ្លាំង។ ជាពិសេសកាលពីឆ្នាំ2024 ព្រឹត្តិការណ៍នេះ ក៏បានជាប់ជាកំណត់ត្រាពិភពលោក ប៊ូសស្រ្តង លើកតម្កើនស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេផងដែរ។ ដូច្នេះបងប្អូនគ្រប់ខេត្ត-ក្រុង កុំភ្លេច!

  • សញ្ញាល្អ! ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 4, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East

  • អភិបាលខេត្តតាកែវ អំពាវនាវដល់ពលរដ្ឋកុំតម្លើងតម្លៃដីថ្លៃខ្ពស់ហួសពីតម្លៃលើទីផ្សារ ខណៈរោងចក្រសហគ្រាសកំពុងតែសម្រុកមកវិនិយោគក្នុងខេត្តកាន់តែច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 4, 2025 Khmernote

    (តាកែវ)៖ យោងតាមការចុះផ្សាយ​របស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីច្រើន សូមកុំលក់ដីរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាតម្លៃនៅលើទីផ្សារ ខណៈដែលរោងចក្រ សហគ្រាស សម្រុកចូលមកវិនិយោគមកកាន់តែខេត្តតាកែវ កាន់តែច្រើនថែមឡើង។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងពិធីកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រៃលក្ខណញ្ញាណតាកែវ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធខេត្តបានខិតខំប្រឹងប្រែងទាក់ទងអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវរបស់យើង ហើយរោងចក្រ សហគ្រាស

  • ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរ រកប្រាក់ចំណូល បានជាង ១៣លានដុល្លារ កើនឡើងជាង ១៧% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 3, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់។ សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។ បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។ ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក

  • ក្រសួងការងារ៖ គិតត្រឹមចុងខែកុម្ភៈ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៤ ៧៣៣ កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ២០២៥នេះ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៤ ៧៣៣ កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៤៣៥៩៤ កន្លែង ផ្នែកសេវាកម្មចំនួន ៦៩២១កន្លែង និងផ្នែកកសិកម្មចំនួន ៤២១៨កន្លែង។ ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ប្រភេទមុខរបរ មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ យន្តការី និងអ្នកតម្លើងអគ្គិសនី មន្រ្តីឥណទាន