- សេដ្ឋកិច្ចសេដ្ឋកិច្ច March 25, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យខេត្តជាំងស៊ូសាធារណរដ្ឋប្រជាមានិតចិន បង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើមឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មនៅកម្ពុជា ខណៈកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានមតិស្វាគមន៍ និងលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់រខេត្តជាំងស៊ូដែលជារឿយៗតែងតែជំរុញវិនិយោគិននៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 22, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះថា នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមហ៊ុននាំចេញអង្ករនេះ រំពឹងថានឹងលក់ចែកចាយទៅកសិករ នូវប្រភេទស្រូវស្រងែក្រអូបមានរសជាតិឆ្ងាញ់ទិន្នផលខ្ពស់មានអត្តសញ្ញាណជារបស់ខ្មែរ។ ស្រងែក្រអូបដែលសុទ្ធធនអាកាសធាតុបានផលច្រើនបានពីររដូវក្នុង១ឆ្នាំ វាមានទីផ្សារដោយសារ គុណភាពរូបរាងរបស់អង្ករស្រឡូន មានភាពប្រណិតឆ្ងាញ់ជាង អង្ករអូអឹមរបស់វៀតណាម។ យ៉ាងណាក៏ដោយ លោកស្រី ឃី មុន្នី បានបញ្ជាក់ថាស្រងែក្រអូប មិនមែនជាប្រភេទអង្ករប្រណីតទេ។ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2025 Khmernote
យោងតាមអគ្គនាយដ្ឋានគយ និង រដ្ឋាករកម្ពុជា បានអោយដឹងថា ការនាំចេញ -នាំចូល ទំនិញ របស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មទាំងអស់នៅក្នុង រយៈពេល ២ ខែដើមឆ្នាំ២០២៥ មានទឹកសរុប ប្រាក់ជាង ៩,៤ ពាន់លានដុល្លារអាមេរិក ខណៈទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសចិន បានគ្របដណ្តប់ជិត ៣០ ភាគរយ នៃចំនួនទឹកប្រាក់សរុប។ បើរំលឹកកាលពីរយៈពេល៧ខែដើមឆ្នាំ២០២៤ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ កើនឡើងជិត២ភាគរយធៀបទៅនឹង៧ខែដើមឆ្នាំ២០២៣។ ប្រទេសចិនបានបន្តឈរមុខគេក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាដោយមានទឹកប្រាក់ សរុប ២ ៦៦២,៧៣ លានដុល្លារ កើនឡើង ២១,១ ភាគរយ។ សូមរំលឹកទៀតថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 20, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក GIAFAR SAFAVERDI នាយកប្រតិបត្តិក្រុមហ៊ុន IKEA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោក បានលើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ ការគូសបញ្ជាក់របស់នាយកប្រតិបត្តិខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនគណៈប្រតិភូពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 19, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដ៏ទៃទៀតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ រួមមានក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 17, 2025 Khmernote
ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធីបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ជំហានទី២ ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD។ ពិធីនេះ បានធ្វើឡើងនៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 17, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ផលិតផលខ្មែរជាច្រើនមុន ត្រូវបានដាក់តាំងលក់សាកល្បង តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី (PTT) ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ។ ការដាក់លក់នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ តទៅ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រាជធានី-ខេត្ដ ចំនួន១៩ ស្មើនឹង២៩ទីតាំង រួមមាន៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 15, 2025 Khmernote
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ត្រៀមដើម្បីរៀបចំគោលនយោបាយ លើកទឹកចិត្តពិសេស ដល់វិស័យឯកជន ដែលវិនិយោគ ឬទាកទាញអ្នកវិនិយោគ បង្កើតជាខ្សែសង្វាក់ផលិតកម្ម ជាផលិតផលសម្រេច តួយ៉ាងផលិតជាធាតុបង្គំក្នុងស្រុក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការនាំចូលពីក្រៅ១០០% ។ ក្នុងឱកាស អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើង ពីបម្រែលបម្រួលពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោក ខណៈកម្ពុជា ពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារ ឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ព្រោះកត្តាពាណិជ្ជកម្ម










