- សេដ្ឋកិច្ចសេដ្ឋកិច្ច March 3, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់។ សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។ បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។ ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 1, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៤ ៧៣៣ កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៤៣៥៩៤ កន្លែង ផ្នែកសេវាកម្មចំនួន ៦៩២១កន្លែង និងផ្នែកកសិកម្មចំនួន ៤២១៨កន្លែង។ ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ប្រភេទមុខរបរ មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ យន្តការី និងអ្នកតម្លើងអគ្គិសនី មន្រ្តីឥណទាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 28, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 28, 2025 Khmernote
ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) នៅភ្នំពេញ បានប្រកាសថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកចំនួន ៤៤៧នាក់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ ក្រុមហ៊ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ តាមរយៈផេកផ្លូវការ ក្រុមហ៊ុន បានគូសបញ្ជាក់ថា ការជ្រើសរើសនេះ គឺនៅក្រុមហ៊ុនមីនេបៀ (នៅភ្នំពេញ) តែមួយកន្លែងតែប៉ុណ្ណោះ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ អាចដាក់ពាក្យទៅកាន់ក្រុមហ៊ុនបាន ដោយម៉ោងសំភាសន៍ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ គ្រប់ចំនួន។ ទីតាំងសម្ភាសន៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជប៉ុន ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ២,៩ លានដុល្លាអាម៉េរិក សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ការចុះហត្ថលេខាខាងលើនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ៤០៤.០០០.០០០ យ៉េន (ប្រមាណ ២,៩ លានដុល្លាអាម៉េរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល ចំនួន ១ ២៩២មូលដ្ឋានបានចុះបញ្ជីក្នុងឆ្នាំ២០២៤ កន្លងទៅ នេះ។ របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញក្នុងសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារក្នុងឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន ១៧មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីរ រាជធានី-ខេត្តចំនួន៨៣១មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រដំណើរការចំនួន ១.០៥២ មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន ១.៣៣៨មូលដ្ឋាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 25, 2025 Khmernote
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ដើម្បីទៅបំពេញតម្រូវការរបស់ប្រទេសរបស់ខ្លួនដែលមានការខ្វះខាត។ ការបង្ហាញបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភាគីទាំងពីរ បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការ ដើម្បីផល ប្រយោជន៍ប្រទេសទាំងពីរ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួនជាង ១,៥២១ ប៊ីលានរៀល ឬប្រមាណជាង ៣៨០លានដុល្លារសហរដ្ឋអាមេរិក ។ ថ្លែងប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជា លោក នង សុខុម ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួន ១,៥២១.៧៦ ប៊ីលានរៀល ឬប្រមាណ ៣៨០.៤៤ លានដុល្លារសហរដ្ឋអាមេរិក ពោលស្មើនឹង ១០០.១៨ភាគរយ នៃផែនការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកប្រធានសាខាបន្តថា ការប្រមូលនេះ បើប្រៀធៀបនឹងឆ្នាំ២០២៣ មានចំនួន (១,៦១៥.៤១










