យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន សាន់ហ៊្វែរ ហ្គាមិន ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រកាសផ្ដល់ឱកាសការងារចំនួន ៥០០០ កន្លែងដល់បងប្អូនប្រជាពលរដ្ឋ។

អត្ថប្រយោជន៍ដែលទទួលបានរួមមាន៖
– ប្រាក់ខែគោល ២០៨ដុល្លារឡើងទៅ
– ប្រាក់ទៀងទាត់ ១៦ដុល្លារ
– ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងស្នាក់នៅ ១៩ដុល្លារ
– ប្រាក់ឧបត្ថម្ភអាហារចំនួន ១២ដុល្លារ និងបាយថ្ងៃត្រង់មួយពេល
– មានផ្ដល់បន្ទប់ស្នាក់នៅដល់កម្មករ និយោជិត
– អគារដេរប្រកបដោយម៉ាស៊ីនត្រជាក់
– ចូលធ្វើការដំបូង កម្មករនឹងទទួលបានប្រាក់ឧបត្ថម្ភ
ដូច្នេះសម្រាប់យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
ប្រភព៖ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ