- សេដ្ឋកិច្ចសេដ្ឋកិច្ច February 28, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Yun Seogdae នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-water) នៃក្រសួងបរិស្ថានរបស់សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមបណ្ឌិត Yun Seogdae បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចបវរធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ ក្នុងឱកាសដែលសម្ដេចបវរធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 28, 2025 Khmernote
ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) នៅភ្នំពេញ បានប្រកាសថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកចំនួន ៤៤៧នាក់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ ក្រុមហ៊ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ តាមរយៈផេកផ្លូវការ ក្រុមហ៊ុន បានគូសបញ្ជាក់ថា ការជ្រើសរើសនេះ គឺនៅក្រុមហ៊ុនមីនេបៀ (នៅភ្នំពេញ) តែមួយកន្លែងតែប៉ុណ្ណោះ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ អាចដាក់ពាក្យទៅកាន់ក្រុមហ៊ុនបាន ដោយម៉ោងសំភាសន៍ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ គ្រប់ចំនួន។ ទីតាំងសម្ភាសន៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជប៉ុន ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ២,៩ លានដុល្លាអាម៉េរិក សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ការចុះហត្ថលេខាខាងលើនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ ៤០៤.០០០.០០០ យ៉េន (ប្រមាណ ២,៩ លានដុល្លាអាម៉េរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល ចំនួន ១ ២៩២មូលដ្ឋានបានចុះបញ្ជីក្នុងឆ្នាំ២០២៤ កន្លងទៅ នេះ។ របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញក្នុងសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងទិសដៅការងារក្នុងឆ្នាំ២០២៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ការចុះបញ្ជីថ្នាក់កណ្តាលបានចំនួន ១៧មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានចំនួន ៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីរ រាជធានី-ខេត្តចំនួន៨៣១មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុង ស្រុក/ខណ្ឌ បានចំនួន១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រដំណើរការចំនួន ១.០៥២ មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន ១.៣៣៨មូលដ្ឋាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 25, 2025 Khmernote
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ដើម្បីទៅបំពេញតម្រូវការរបស់ប្រទេសរបស់ខ្លួនដែលមានការខ្វះខាត។ ការបង្ហាញបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភាគីទាំងពីរ បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការ ដើម្បីផល ប្រយោជន៍ប្រទេសទាំងពីរ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួនជាង ១,៥២១ ប៊ីលានរៀល ឬប្រមាណជាង ៣៨០លានដុល្លារសហរដ្ឋអាមេរិក ។ ថ្លែងប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជា លោក នង សុខុម ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួន ១,៥២១.៧៦ ប៊ីលានរៀល ឬប្រមាណ ៣៨០.៤៤ លានដុល្លារសហរដ្ឋអាមេរិក ពោលស្មើនឹង ១០០.១៨ភាគរយ នៃផែនការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកប្រធានសាខាបន្តថា ការប្រមូលនេះ បើប្រៀធៀបនឹងឆ្នាំ២០២៣ មានចំនួន (១,៦១៥.៤១
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2025 Khmernote
យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះលើបណ្ដាញសង្គមឆេណែលតេឡេ ក្រាម ក្រសួងទេសចរណ៍បានបង្ហាញនូវសូចនាករ ទេសចរណ៍ និងស្ថិតិ ទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ដែលបញ្ជាក់ថា កម្ពុជាទទួលបានចំណូលទេសចរណ៍អន្តរជាតិ ៣.៦៣៧ លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ។ ក្នុងសូចនាករសង្ខេបបានគូសរំលេចថា៖ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិមានចំនួន ៦,៧០ លាននាក់ កើនឡើង ២២,៩ភាគរយ។ចំណែកទេសចរជាតិធ្វើដំណើរកម្សាន្តផ្ទៃក្នុងចំនួន ២២,៥២ លាននាក់ កើនឡើង ២០,១ភាគរយ ខណៈ ទេសចរជាតិចេញក្រៅប្រទេសចំនួន ១,៨៥ លាននាក់ កើនឡើង
- BoostrongBoostrong February 24, 2025 Khmernote
ប្រពន្ធណាមិនយំ បើប្ដីមកពីដឹកអីវ៉ាន់ ហ៊ានធ្វើរឿងបែបនេះ ហុចក្រវិលកំប៉ុងប៊ូសស្រ្តង ថាត្រូវរង្វាន់ប្រពន្ធល្អ 1 គាត់នឹកស្មានថា ប្ដីនឹងមានប្រពន្ធ 1ទៀត តែលុះស៉ើបសួរអ្នកធ្លាប់ត្រូវ ក៏ដឹងថា រង្វាន់នេះបានលុយច្រើនណាស់។ ម្ចាស់រង្វាន់ប្រពន្ធល្អ មានឈ្មោះថា សំ រដ្ឋា អាយុ 24ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់ បច្ចុប្បន្នរស់នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បងរដ្ឋាបានប្រាប់ថា គាត់បានដឹកអីវ៉ាន់ឱ្យគេនៅខណ្ឌកំបូល មេឃក្ដៅពេក ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង ស្រាប់តែគាស់ត្រូវរង្វាន់ប្រពន្ធល្អ ក៏ឆ្ងល់មិនដឹងថាជារង្វាន់អី ក៏ផុសវីដេអូនៅកន្លែងកំពុងត្រូវរង្វាន់សួរគេឱ្យជួយប្រាប់ លុះពេលបានលេខទំនាក់ទំនងមកក្រុមហ៊ុន ទើបដឹងថា










