ឱកាសល្អ ! ក្រុមហ៊ុនជប៉ុន «មីនេបៀ (ខេមបូឌា) » សាខាភ្នំពេញ ប្រកាសរើសបុគ្គលិក ៤៤៧នាក់ នៅដើមខែមីនា ខាងមុខនេះ
សេដ្ឋកិច្ច February 28, 2025 Khmernote

ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) នៅភ្នំពេញ បានប្រកាសថា ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិកចំនួន ៤៤៧នាក់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ខាងមុននេះ ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ ក្រុមហ៊ុន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

តាមរយៈផេកផ្លូវការ ក្រុមហ៊ុន បានគូសបញ្ជាក់ថា ការជ្រើសរើសនេះ គឺនៅក្រុមហ៊ុនមីនេបៀ (នៅភ្នំពេញ) តែមួយកន្លែងតែប៉ុណ្ណោះ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ អាចដាក់ពាក្យទៅកាន់ក្រុមហ៊ុនបាន ដោយម៉ោងសំភាសន៍ ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់​ គ្រប់ចំនួន។ ទីតាំងសម្ភាសន៍ គឺនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ភ្លើងឆេះរទេះ បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សម្ភាសន៍ផ្ទាល់នៅក្រុមហ៊ុនមីនេបៀ នៅអគារបណ្តុះបណ្តាលបុគ្គលិក ( TC )។

លក្ខខណ្ឌជ្រើសរើស៖

១.សម្រាប់អ្នកដែលមកសម្ផាសន៍ត្រូវមានឯកសារ ច្បាប់ដើម ភ្ជាប់មកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត។
២.អាយុចាប់ពី ១៨ឆ្នាំឡើងទៅ

អត្ថប្រយោជន៍ដែលទទួលបាន៖

១.ប្រាក់ខែគោលចំនួន ២០៨ដុល្លារក្នុងមួយខែ
២.ប្រាក់ធ្វើការទៀងទាត់ ១២ដុល្លារក្នុង មួយខែ
៣.ប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ៧ដុល្លារក្នុងមួយខែ
៤.ប្រាក់បំណាច់នៅពេលបញ្ចប់កិច្ចកិច្ចសន្យា ៥%
៥.ប្រាក់ធ្វើការបន្ថែមម៉ោង និងប្រាក់ឧបត្ថម្ភថ្លៃអាហារ ២០០០រៀល ពេលធ្វើការបន្ថែមម៉ោង
៦.ផ្ដល់បាយបីពេលក្នុងមួយថ្ងៃ និងកន្លែងស្នាក់នៅ (ថ្លៃទឹក ភ្លើង) ដោយមិនគិតថ្លៃ
៧.មានម៉ាស៊ីនបោកគក់ខោអាវដោយមិនគិតថ្លៃ

សំរាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង : 088 5555 976 / 061 207 326/ 085 666 483។ សំរាប់ផែនទី៖ https://maps.app.goo.gl/QEBr8sr2sbeHxqGS6

ប្រភព៖ Minebea-Cambodia Co., Ltd.