យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះលើបណ្ដាញសង្គមឆេណែលតេឡេ ក្រាម ក្រសួងទេសចរណ៍បានបង្ហាញនូវសូចនាករ ទេសចរណ៍ និងស្ថិតិ ទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ដែលបញ្ជាក់ថា កម្ពុជាទទួលបានចំណូលទេសចរណ៍អន្តរជាតិ ៣.៦៣៧ លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ។

ក្នុងសូចនាករសង្ខេបបានគូសរំលេចថា៖ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិមានចំនួន ៦,៧០ លាននាក់ កើនឡើង ២២,៩ភាគរយ។ចំណែកទេសចរជាតិធ្វើដំណើរកម្សាន្តផ្ទៃក្នុងចំនួន ២២,៥២ លាននាក់ កើនឡើង ២០,១ភាគរយ ខណៈ ទេសចរជាតិចេញក្រៅប្រទេសចំនួន ១,៨៥ លាននាក់ កើនឡើង ១,៤ភាគរយ។
រីឯមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ១៣.៨៧៦ អាជ្ញាបណ្ណ ជាមួយនឹងសេវាកម្មស្នាក់នៅចំនួន៨៣.៧៨៧បន្ទប់។ ឆ្នាំ២០២៤ ដដែលកម្ពុជាទទួលចំណូលទេសចរណ៍អន្តរជាតិ ៣.៦៣៧ដុល្លារអាម៉េរិកកើនឡើង ១៨ភាគរយ។ វិស័យនេះបានបង្កើតមុខរបរ និងការងារទេសចរណ៍ចំនួន ៥១ម៉ឺននាក់និងបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន