ក្រសួងការងារ៖ គិតត្រឹមចុងខែកុម្ភៈ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៤ ៧៣៣ កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត
សេដ្ឋកិច្ច March 1, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ២០២៥នេះ តម្រូវការកម្លាំងពលកម្មមានចំនួន ៥៤ ៧៣៣ កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៤៣៥៩៤ កន្លែង ផ្នែកសេវាកម្មចំនួន ៦៩២១កន្លែង និងផ្នែកកសិកម្មចំនួន ៤២១៨កន្លែង។

ជាមួយគ្នានេះ ក្រសួងការងារក៏បានបញ្ជាក់ផងដែរថា ប្រភេទមុខរបរ មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករចំការដំណាំ កម្មករក្នុងផលិតកម្ម វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ យន្តការី និងអ្នកតម្លើងអគ្គិសនី មន្រ្តីឥណទាន និងប្រាក់កម្ចី អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកប្រមូលបំណុល និងអ្នកធ្វើការដែលពាក់ព័ន្ធ អ្នកការពារសន្តិសុខ និងមុខរបរផ្សេងៗ។

ដូច្នេះសូមបងប្អូន យុវជន សិស្ស និស្សិត ដែលចង់ទទួលបានការងារធ្វើ សូមទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ៕

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ